ពហុបក្ស-Multi-partism?ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ពហុបក្ស-Multi-partism?ដោយ មេធាវី សុក សំអឿន

ពហុបក្ស-Multi-partism?ដោយ មេធាវី សុក សំអឿន

Share This

ពហុបក្ស-Multi-partism? ដោយ មេធាវី សុក សំអឿន

ពហុបក្ស មានន័យថា មានគណបក្សច្រើន។ អាចមានដំណាក់ការ នៃ ពហុភាពនេះច្រើនយ៉ាងដូចតទៅ៖

១. មានការអនុញ្ញាតិឲ្យមានការបង្កើតគណបក្សដោយមិនមានការត្បិតត្បៀតខ្លាំង។ ប្រការសំខាន់ គឺមានគណបក្សលើសពីមួយ តែមិនខ្វល់ថាជាគណបក្សដែលបង្កើតពិតប្រាកដ ឬ ឲ្យតែមានៗនោះទេ។

២. ពេលបោះឆ្នោត មានគណបក្សលើសពីមួយចូលរួម។ បើមិនមាននោះទេ ការបោះឆ្នោតមិនអាច​ប្រព្រឹត្តទៅបានឡើយ។

៣. ពេលបោះឆ្នោត មានគណបក្សលើសពីមួយចូលរួម ហើយសំខាន់គឺគ្មានការរារាំងដល់គណបក្សជំទាស។ ក្នុងន័យនេះ បើគ្មានការចួលរួមពីគណបក្សជំទាស់ទេ គេមិនចាត់ថាមានពហុបក្សនោះទេ។

៤. ត្រូវមានគណបក្សលើសពីមួយ មានអាសនៈនៅក្នុងសភា។ បើទោះជាមិនមានសម្លេងឆ្នោតគ្រប់ មួយសម្លេង ក៏គណបក្សទី២ ត្រូវតែមានអាសនៈយ៉ាងហោចមួយដែរ។

៥. សំខាន់គឺរាល់ការសម្រេចអ្វីមួយរបស់សភា ត្រូវមានគណបក្សយ៉ាងហោច២ ចូលរួមប្រជុំ។ មាន​ន័យថា បើគណបក្សផ្សេងពហិការ របៀបវារៈនោះ មិនអាចលើកយកមកពិភាក្សារ និង សំរេច​បានឡើយ។ ពហុភាព បែបនេះ គេហៅថា ពហុភាពពេញលេញ។


ដោយ មេធាវី សុក សំអឿន Attorney SOK Sam Oeun 

No comments:

Post a Comment