តើរដ្ឋាភិបាលកម្ពុជាកំពុងធ្វើអោយប្រទេសណាចំណេញ? អត្ថបទដោយ កញ្ញា កឹម មនោវិទ្យា
សូមអាន៖
សំដីប្រឆាំងអាមេរិកបានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិចជាច្រើន មាន អារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជានាពេលបច្ចុប្បន្ន។ ឆ្នាំនេះអ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅភូកេតជាជាងនៅអង្គរវត្ត។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក និងលោកខាងលិចក៏មានអារម្មណ៍លែងកក់ក្តៅជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀតនឹងមកវិនិយោគនៅកម្ពុជា។ លោកអ្នកប្រហែលជាបានឃើញសេចក្តីថ្លែងរបស់ក្រុមប្រឹក្សាធុរកិច្ច អាមេរិក អាស៊ានទាក់ទងនឹងរឿងនេះហើយ។
អ្នកធ្វើការបរិច្ចាគមនុស្សធម៌អាមេរិក ដែលជាក្រុមធំជាងគេ និងមានទ្រព្យច្រើនជាងគេនៅក្នុង ពិភពលោក ក៏លែងមានអារម្មណ៍គិតថា ខ្លួនគេត្រូវបានទទួលស្វាគមន៍ដែរ។ ខ្ញុំប៉ាន់ប្រមាណថាអង្គការ សប្បុរសធម៌អាមេរិកបានសាងសង់សាលាជាង ១.០០០ នៅកម្ពុជា ។ វាជាចំនួនដ៏ច្រើនមែនទេ? ខ្ញុំបានឮពីអង្គការសប្បុរសធម៌ធំៗខ្លះថា ការធ្វើប្រតិបត្តិការនៅកម្ពុជាកាន់តែប្រឈមនឹងហានិភ័យខ្លាំង ហើយពួកគាត់កំពុងតែពិចារណាប្តូរការងារល្អៗរបស់គាត់ទៅឥណ្ឌូនេស៊ី បង់ក្លាដេស ឬវៀតណាមវិញ ៕
ប្រភព/អត្ថបទដោយ ៖ កញ្ញា កឹម មនោវិទ្យា
No comments:
Post a Comment