តារាល្បាញល្បីស្រុកខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា (Chanlakhena Chorn) ប្រកាសត្រូវការឈាមប្រភេទ AB+ ជួយសង្គ្រោះដល់លោក យូ ឌីស្កូ !!
តារាល្បាញល្បីស្រុកខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា (Chanlakhena Chorn) ដែលជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាប្រធានសមាគមន៍សិល្បៈករខ្មែរ បានសរសេរសារបង្ហោះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាង ថាត្រូវការឈាមប្រភេទ AB+ ដើម្បីជួយសង្គ្រោះដល់លោក យូ ឌីស្កូ ហើយឈាមប្រភេទ AB+ នេះជាប្រភេទឈាមដែលពិបាករក ។ ទន្ទឹងគ្នានេះដែរ អ្នកនាងក៏បានអរគុណដល់បងប្អូនខ្មែរដែលបានបរិច្ចាគជួយដល់លោក យូ ឌីស្កូ ។ សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា (Chanlakhena Chorn) មានយ៉ាងដូច្នេះថា ៖
"គាត់កំពុងលាងឈាម !!! គាត់មានបញ្ហាក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ !!! ពេលនេះគាត់ត្រូវការឈាមប្រភេទ AB+ ដែលជាប្រភេទឈាមដ៏ពិបាករក ។ នាងខ្ញុំសូមអរគុណបងប្អូនយើងមួយចំនួនដែលបានបរិច្ចាគដល់លោក យូ ឌីស្កូ " ៕
ប្រភព ៖ ពីហ្វេសប៊ុក Chanlakhena Chorn
No comments:
Post a Comment