លោកហ៊ុន សែន កំពុងវាយបំបែកឆ្នាំងបាយកម្មករ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកហ៊ុន សែន កំពុងវាយបំបែកឆ្នាំងបាយកម្មករ !

លោកហ៊ុន សែន កំពុងវាយបំបែកឆ្នាំងបាយកម្មករ !

Share This

លោកហ៊ុន សែន កំពុងវាយបំបែកឆ្នាំងបាយកម្មករ !

សហគមន៍អឺរ៉ុប និងអាមេរិក គឺជាអ្នកបញ្ជាទិញដ៏ធំបំផុតពីកម្ពុជា តែពេលនេះ ហ៊ុន សែន បានបង្កទំនាស់យ៉ាងក្តៅគគុកជាមួយ អាមេរិក និងសហគមន៍អឺរ៉ុប ។ បើសិនជាអាមេរិក និងសហគមន៍អឺរ៉ុប អត់ធ្មត់ជាមួយ ហ៊ុន សែន លែងបានឈប់បញ្ជាទិញទំនិញពីកម្ពុជា តើអ្នកណាជាអ្នករងគ្រោះ ? ។

ជារឿយៗ ហ៊ុន សែន តែងតែនិយាយថា បើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក និងអឺរ៉ុប មិនមែនងាប់ សែន ទេ គឺងាប់ពលរដ្ឋ ពិសេសកម្មករ ។ ជាការពិតណាស់ថា បើមានការទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាមែន វាមិនងាប់ពូជ ហ៊ុន សែន និងមន្ត្រីធំៗក្នុងរបប ហ៊ុន សែន នោះទេ ព្រោះពួកវាមានលុយមហាសាលដែលបានមកពីការប្រព្រឹត្តអំពើពុករលួយសំរាប់កូនចៅគេរស់រាប់ជំនាន់ទៅមុខហើយ ដូច្នេះហើយបានជា ហ៊ុន សែន បង្កទំនាស់ជាមួយអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីគ្រប់គ្រងអំណាចទុច្ចរិតតទៅទៀត ដោយមិនខ្វល់ពីការប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋឡើយ ពិសេសកម្មករ ។

អាស្រ័យហេតុនេះហើយ សូមបងប្អូនកម្មករ ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ពិចារណាតាមការគួរ ថាតើយើងគួរតែគាំទ្របុគ្គល ហ៊ុន សែន ដែលជាអ្នកវាយបំបែកឆ្នាំងបាយយើង ដើម្បីតែអំណាចគ្រួសារ បក្សពួកខ្លួន ឬត្រូវប្តូរចេញ ?

ដោយក្តីគោរពស្រលាញ់ពីខ្ញុំ ឆាំ ឆានី




អត្ថបទដោយ Chham Chhany

No comments:

Post a Comment