តុលាការ​(តុលាកាឡ)សម្រេច​ចោទ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តុលាការ​(តុលាកាឡ)សម្រេច​ចោទ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន !!

តុលាការ​(តុលាកាឡ)សម្រេច​ចោទ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន !!

Share This

តុលាការ​(តុលាកាឡ)សម្រេច​ចោទ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន !!

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ តាម​ដែល​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចង់​បាន។

សេចក្ដី​ថ្លែងការណ៍​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី៥ កញ្ញា ថា ក្រោយ​ពិនិត្យ​សំណុំ​រឿង និង​ស៊ើបអង្កេត រួម​នឹង​ពិនិត្យ​ភស្តុតាង និង​ផ្ទៀងផ្ទាត់​ចម្លើយ​ជាមួយ​ជនសង្ស័យ​រួច​មក តុលាការ​សម្រេច​ចោទ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ផ្អែក​លើ​ការ​អត្ថាធិប្បាយ​របស់​លោក កឹម សុខា តាម​វីដេអូ​បែក​ធ្លាយ​ដែល​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ចុះ​ផ្សាយ។

សេចក្ដី​ថ្លែងការណ៍​​នេះ​បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា នៅ​ក្នុង​អង្គហេតុ​នៃ​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ផែនការ​សម្ងាត់ និង​សកម្មភាព​នៃ​ការ​ឃុបឃិត​ជាមួយ​បរទេស។ ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​នេះ មិន​បញ្ជាក់​ថា លោក កឹម សុខា ឃុបឃិត​នឹង​ប្រទេស​ណា ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ថា លោក កឹម សុខា បាន​ឃុបឃិត​​ជាមួយ​សហរដ្ឋអាមេរិក។

សេចក្ដី​ថ្លែងការណ៍​នេះ​ដដែល​បាន​ចោទ​លោក កឹម សុខា ថា បាន​រៀបចំ​ផែនការ​សម្ងាត់​នេះ តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣ និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដែល​ជា​អំពើ​ក្បត់​ជាតិ អំពើ​ចារកម្ម ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ និង​បទ​ល្មើស​ប្រឆាំង​នឹង​ជាតិ​ជាដើម។

លោក ហ៊ុន សែន ចោទ​លោក កឹម សុខា ជា​អ្នក​បង្ក​អស្ថិរភាព​សង្គម​ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ពេល​នេះ រួម​មាន​ទាំង​ការ​ស្លាប់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ដែរ​នោះ គឺ​ជា​ផែនការ​រៀបចំ​ទុក​ជា​មុន​របស់​លោក កឹម សុខា ដែល​មាន​សហរដ្ឋ​អាមេរិក នៅ​ពី​ក្រោយ​ខ្នង។

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ដាក់​ការ​សង្ស័យ​ថា ការ​ចាប់​លោក កឹម សុខា ជា​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​រៀបចំ​ទុក​ជាមុន ក្រោយ​ពី​រដ្ឋាភិបាល​បាន​បិទ​វិទ្យុ​ផ្សាយ​បន្ត​របស់​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ដូចជា​អាស៊ីសេរី វីអេអូ (VOA) និង​វីអូឌី (VOD) ជាដើម ដើម្បី​បំបិទ​សំឡេង​កុំ​ឲ្យ​ពលរដ្ឋ​បាន​ដឹង។

ចំណែក​អ្នក​សង្កេតការណ៍​ផ្សេង​ទៀត រួម​ទាំង​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ​ផង គឺ​សុទ្ធតែ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ។

ប្រភព ៖ វិទ្យុអាស៊ីសេរី 





No comments:

Post a Comment