វឹកវរធំហើយខ្មែរ! បញ្ហានយោបាយកំពុងក្ដៅខ្លាំង! មកប្រទះខ្មាំងល្អិតប៉ារ៉ាសិត(Parasite)ព្រូនទ្រីស៊ីណែឡា រាតត្បាតសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ ៩ នាក់ហើយ!!
ប្រភពពីវេបសាយ Pdachkar បានអោយដឹងថា៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសអាសន្នប្រាប់ពលរដ្ឋរឿងព្រូនទ្រីស៊ីណែឡា
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានប្រកាសអាសន្នយ៉ាងស្លន់ស្លោប្រាប់ប្រជាជនឲ្យជួយរក្សាការពារដង្កូវព្រូនទ្រីស៊ីណែឡាដោយខ្លួនឯង ដែលព្រូននេះកំពុងរាតត្បាតនៅតំបន់ព្រៃឡង់នាខេត្តកំពង់ធំ ។
ក្រសួងសុខាភិបាលមិនអាចការពារអាយុជីវិតជូនប្រជាពលរដ្ឋខ្មែរបានទេ ប៉ុន្តែជួយបានត្រឹមតែជូនដំណឹងឲ្យចេះការពារជីវិតខ្លួនឯង ប្រសិនបើនៅមានចិត្តស្រឡាញ់ជីវិតខ្លួនឯង ពីព្រោះក្រសួងសុខាភិបាលមិនមានពេទ្យដែលជំនាញខាងព្រូននេះទេ ឥឡូវនេះមានមនុស្សចំនួន ០៩ នាក់ ត្រូវបានស្លាប់ជាបន្តបន្ទាប់ និង ១៩ នាក់ផ្សេងទៀតកំពុងតែរត់ប្រផាត់ប្រភីងចូលសម្រាកក្នុងមន្ទីរពេទ្យដែលគ្មានជំនាញ ព្រូននេះកើតក្នុងសាច់ជ្រូកព្រៃ ដែលចំអិនមិនសូវឆ្លិន ឬសាច់ឆៅដែលប្រជាពលរដ្ឋខ្មែរយកមកធ្វើជាសាច់ក្លែមជាមួយសុរា ។
ក្នុងករណីដែលឆ្លងនិងកើតជំងឺនេះ ក្រសួងមិនធានាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរទេ សមដូចភាសិតថា សក់នរណា ក្បាលអ្នកណឹង ៕
ប្រភព ៖ Pdachkar
អោយធ្វើការយូហើយមេចក៏ពភ្លើរឆ្លើយយករូចខ្លួន ថាគ្មានពេទ្យជំនាញ់ ផ្នែកព្រូនទៅវិញ
ReplyDeletehttps://goo.gl/J1WATW
ReplyDelete