ក្ដៅៗ!! លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសយ៉ាងខ្លាំងៗ ថានឹងកម្ទេចកូរ៉េខាងជើងចោលអោយខ្ទេចអស់ទាំងស្រុងតែម្ដង !!
លោកប្រធានាធិបតី ដូណាល់ ត្រាំប៍ ប្រកាសយ៉ាងខ្លាំងៗ ថានឹងកម្ទេចកូរ៉េខាងជើងចោលអោយខ្ទេចអស់ទាំងស្រុងតែម្ដង ប្រសិនបើកូរ៉េខាងជើងនៅតែគំរាមកំហែងសហរដ្ឋ សហរដ្ឋក៏ត្រូវបង្ខំចិត្តការពារខ្លួនឯង និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ចំណែកកិច្ចព្រមព្រៀងបញ្ឈប់គ្រោងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលរដ្ឋាភិបាលលោកអូប៉ាម៉ា បានធ្លាប់ធ្វើកន្លងមក ជារឿងអាម៉ាស់មុខបំផុត សម្រាប់សហរដ្ឋអាមេរិក ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងសុន្ទរកថា ជាលើកដំបូងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ឬ UNGA អំពាវនាវអោយអង្គការសហប្រជាជាតិលើកកម្ពស់ការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែមទៀត ព្រមទាំងសង្កត់ធ្ងន់ៗ ថាកូរ៉េខាងជើងជាបរាភវហាយនៈពិភពលោកនេះ និងហៅលោកគឹម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ថា "Rocket man-បុរសរ៉ុកកែត" និង ថាគ្រោងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាបេសកកម្មធ្វើអត្តឃាតរបស់លោកគឹម ជុងអ៊ុន ខ្លួនឯង ព្រោះប្រសិនបើសហរដ្ឋត្រូវបានគំរាមកំហែងធ្ងន់ៗ សហរដ្ឋ ក៏គ្មានផ្លូវជ្រើសផ្សេងឡើយ ក្រៅពីកម្ទេចកូរ៉េខាងជើងចោលអោយខ្ទេចអស់ទាំងស្រុងតែម្ដង ! ។
ក្រៅពីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ស្ដីពីកិច្ចព្រមព្រៀងបញ្ឈប់គ្រោងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលរដ្ឋាភិបាលលោកអូប៉ាម៉ា បានធ្លាប់ធ្វើកន្លងមក ជារឿងអាម៉ាស់មុខបំផុត សម្រាប់សហរដ្ឋអាមេរិក និងលោកថា អាចពិចារណាកិច្ចព្រមព្រៀងនេះសាជាថ្មីម្ដងទៀត ទោះបីនៅថ្ងៃទី ១៨ ខែកញ្ញា ដែលកន្លងមកនេះ លោកហាស់សាន់ រ៉ូហានី (Hassan Rouhani) ប្រធានាធីបតីអ៊ីរ៉ង់ ទើបតែបានប្រកាសថ្មីៗថា សហរដ្ឋអាមេរិក នឹងត្រូវសងតម្លៃថ្លៃ ពុំខាន ! ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ រំលាយកិច្ចព្រមព្រៀងនេះចោលមែន ៕
ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែងសង្កត់ថា គ្រប់ភាគីគប្បីបញ្ឈប់អំពើភេរវកម្មឥស្លាមជ្រុលនិយម ហើយជាវោហារសាស្ត្រដែលលោក ដូណាល់ ត្រាំ អំពាវនាវអោយគ្រប់ភាគីត្រឡប់មកប្រើ តាំងតែលោកផ្ដើមរកសំឡេងបោះឆ្នោត ដោយលោកឃើញថា គប្បីបញ្ជាក់លម្អិតអោយបានច្បាស់លាស់ស្ដីពីអំពើភេរវកម្ម...៕
((ប្រែសម្រួលពីសារព័ត៌មានថៃ ធៀបនឹង BBC ដោយកម្សាន្តខ្មែរ ២០១៧ ។ រក្សាសិទ្ធិ ដោយ កម្សាន្តខ្មែរ ២០១៧))
US President Donald Trump has told the UN General Assembly that America would destroy North Korea if forced to defend itself or its allies.
No comments:
Post a Comment