តើអ្នកកំពុងប្រកាន់គោលការណ៍ណាមួយ?​ ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តើអ្នកកំពុងប្រកាន់គោលការណ៍ណាមួយ?​ ដោយ មេធាវី សុក សំអឿន

តើអ្នកកំពុងប្រកាន់គោលការណ៍ណាមួយ?​ ដោយ មេធាវី សុក សំអឿន

Share This

តើអ្នកកំពុងប្រកាន់គោលការណ៍ណាមួយ?​ ដោយ មេធាវី សុក សំអឿន

រដ្ឋធម្មនុញ្ញកម្ពុជាបានធានានូវសិទ្ធិ និង សេរីភាពជាច្រើន ឲ្យប្រជាពលរដ្ឋ និង មនុស្សគ្រប់រូបដែលមាន​វត្តមាននៅលើទឹកដីរាជាណាចក្រកម្ពុជា។ ការធានាទាំងនេះ បានក្លាយជាកាតព្វកិច្ចដល់រដ្ឋាភិបាល​កម្ពុជា ក្នុងការការពារនូវសិទ្ធិសេរីភាពទាំងនោះ។

ដើម្បីការពារសិទ្ធិសេរីភាពទាំងនោះរបស់ប្រជាពលរដ្ឋ រដ្ឋត្រូវធ្វើច្បាប់ដាក់ទណ្ឌកម្មអ្នកដែលបំពានសិទ្ធិ សេរីភាពអ្នកដទៃ។ ដើម្បីដាក់ទណ្ឌកម្មអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ច្បាប់ត្រូវតែព្យួរសិទ្ធិសេរីភាពខ្លះរបស់ ជននោះ ដោយហេតុនេះហើយបានជាច្បាប់អនុញ្ញាតឲ្យមានការចាប់ខ្លួន ការឃាត់ខ្លួន ការឆែកឆេរទ្រព្យ សម្បត្តិ​ឯកជនរបស់ប្រជាពលរដ្ឋ ចូលលំនៅឋានរបស់ប្រជាពលរដ្ឋ និង ចាប់យកទ្រព្យឯកជនរបស់ប្រ​ជាពលរដ្ឋ ដែលជាប់សង្ស័យថាជាភស្តុតាង ឬ វត្ថុខុសច្បាប់។

ប៉ុន្តែការធ្វើច្បាប់ក្តី​ ការអនុវត្តច្បាប់ក្តី ត្រូវតែគោរពដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាសំខាន់ នោះ​ទើបជារដ្ឋដែលគិតដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាធំ មិនត្រូវគ្រាន់តែធ្វើយ៉ាងណាឲ្យខ្លួន រួចពីការទទួលខុសត្រូវនោះទេ។

ក្នុងការចាប់ខ្លួន ឃុំខ្លួន ឬ ដាក់ទោស មនុស្សមានទោស មានគោលការណ៍ពីរដែលអ្នកអនុវត្ត និង ប្រតិបត្តិច្បាប់ត្រូវយកមកពិចារណា គឺ ទី១ សួវចាប់/ដាក់ទោសមនុស្សខុស ១០០ កុំឲ្យតែរួចល្មើសជនពិតម្នាក់ និង ទី២ សូវដោះលែងល្មើសជន​ពិត ១០០ កុំឲ្យតែដាក់ទោសមនុស្សស្លូតត្រង់គ្មានកំហុសម្នាក់! ។

តើអស់លោកដែលកំពុងអនុវត្ត និង ប្រតិបត្តិច្បាប់ កំពុងប្រើគោលការណ៍ទីប៉ុន្មាន? ៕

ប្រភព ៖ មេធាវី សុក សំអឿន Attorney SOK Sam Oeun

ឡិង្គទៅកាន់ ៖ ទិន្នន័យច្បាប់នៃព្រះរាជាណាចក្រកម្ពុជា 


No comments:

Post a Comment