Breaking News From BBC វិបត្តិឥស្លាមិករ៉ូហ៊ីងយ៉ា៖ ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិមើលឃើញថា ជាការបោសសម្អាតជាតិពន្ធុ (ប្រល័យពូជសាសន៍) នៅក្នុងប្រទេសមីយ៉ាន់ម៉ា !!
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា “ ប្រតិបត្តិការសន្តិសុខដែលផ្តោតលើឥស្លាមិករ៉ូហ៊ិងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហាក់ដូចជាឧទាហរណ៍ដែលមានក្បួននៃការបោសសម្អាតជនជាតិភាគតិច " ។
Zeid Ra'ad al-Hussein បានជំរុញឲ្យរដ្ឋាភិបាលបញ្ចប់ប្រតិបត្តិការយោធាដ៏ឃោរឃៅរបស់ខ្លួននាពេលបច្ចុប្បន្ន ។
ប្រជាជនឥស្លាមរ៉ូហ៊ីងយ៉ាប្រហែល 300,000 នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងនៅក្នុងរដ្ឋរ៉ាឃីន(Rakhine)កាលពីខែមុន។ ពួកយោធាបាននិយាយថា ខ្លួនកំពុងឆ្លើយតបនឹងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធឥស្លាមរ៉ូហ៊ីងយ៉ា ហើយបដិសេធថា ខ្លួនកំពុងសំដៅទៅលើជនស៊ីវិល។
អំពើហិង្សាបានចាប់ផ្តើមឡើងនៅថ្ងៃទី25 ខែសីហា នៅពេលពួកសកម្មប្រយុទ្ធឥស្លាមរ៉ូហ៊ីងយ៉ាបានវាយប្រហារប៉ុស្តិ៍ប៉ូលិស ដោយបានសម្លាប់បុគ្គលិកសន្តិសុខ12 នាក់។
ក្រុមឥស្លាមរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីពេលនោះមក បាននិយាយថា ពួកយោធាបានឆ្លើយតបដោយយុទ្ធនាការឃោរឃៅព្រៃផ្សៃ បំផ្លាញផ្ទះ ដុតភូមិ វាយដំ ទាត់ធាក់ កាប់ចាក់ប្រហារប្រជាជនស៊ីវិល និង បណ្ដេញពួកគេចេញពីប្រទេស ។
ប្រភពព័ត៌មានលម្អិត ៖ BBC News
ព័ត៌មានទាក់ទង ៖ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នានឹងក្រុមក្បត់ប្រដាប់អាវុធជនជាតិ Rohingya នៅក្នុងតំបន់ភាគពាយព្យនៃរដ្ឋ Rakhine មានមនុស្សយ៉ាងតិច ៩៨ នាក់ត្រូវបានស្លាប់ និងជម្លៀសប្រជាជនដែលមិនមែនជាអ្នកកាន់សាសនាឥស្លាមជាង 4,000(បួនពាន់)នាក់ ! ក្រុមបះបោរឥស្លាមិករ៉ូហ៊ិងយ៉ា (Rohingya)នៅប្រទេសមីយ៉ាន់ម៉ា អំពាវនាវឲ្យមានកិច្ចឈប់វាយប្រយុទ្ធគ្នារយៈពេលមួយខែ !!
No comments:
Post a Comment