ក្រុមអ្នក​វិភាគ​ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រសម្បូររាជានិងផ្កាយរះ កំពុង​តែដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ក្នុង​និយាមសង្គម​ប្រជាធិបតេយ្យ !!  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្រុមអ្នក​វិភាគ​ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រសម្បូររាជានិងផ្កាយរះ កំពុង​តែដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ក្នុង​និយាមសង្គម​ប្រជាធិបតេយ្យ !! 

ក្រុមអ្នក​វិភាគ​ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រសម្បូររាជានិងផ្កាយរះ កំពុង​តែដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ក្នុង​និយាមសង្គម​ប្រជាធិបតេយ្យ !! 

Share This

ក្រុមអ្នក​វិភាគ​ថា​រដ្ឋាភិបាល​បុរសខ្លាំងនៃអាណាចក្រសម្បូររាជានិងផ្កាយរះ កំពុង​តែដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​ក្នុង​និយាមសង្គម​ប្រជាធិបតេយ្យ !!

ប្រទេស​កម្ពុជា កំពុង​តែ​ឆ្លង​កាត់​របត់​ថ្មី​មួយ​នា​ពេល​បច្ចុប្បន្ន ដែល​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​តែ​ភ័យ​ខ្លាច​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​ឯករាជ្យ​មួយ​ចំនួន​កំពុង​តែ​បំពេញ​បេសកកម្ម​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​ភ័យ​ព្រួយ​អំពី​ការ​បាត់បង់​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ ដែល​បញ្ហា​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទប់ស្កាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​វិជ្ជាជីវៈ ឯករាជ្យ បន្ត​ការ​ផ្សាយ​របស់​ខ្លួន​បាន។

អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ដើម្បី​គ្រប់គ្រង​អំណាច​របស់​ខ្លួន​បន្ត ទោះ​បី​ជា​សកម្មភាព​ដឹកនាំ​បែប​នេះ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ក្ដី។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បែប​នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​បាន​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​បណ្ដេញ​បុគ្គលិក​អង្គការ​នេះ​ជា​ជន​បរទេស​ឲ្យ​អស់​ពី​កម្ពុជា។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​បាន​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​បន្ត​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​ហេតុផល​មិន​គោរព​ច្បាប់​កម្ពុជា។

អ្នក​វិភាគ​លើក​ឡើង​ថា ស្ថាប័ន​នីតិប្រតិបត្តិ​បាន​ក្ដោប​ក្ដាប់​អំណាច​ដែល​រំលោភ​លើ​ស្ថាប័ន​ពីរ​ទៀត គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​តុលាការ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩ សីហា ថា កម្ពុជា បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស សភា​និយម នៅ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​យ៉ាង​ច្បាស់​អំពី​អំណាច​ទាំង​បី​ឲ្យ​ដាច់​ពី​គ្នា គឺ​ស្ថាប័ន​នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ ហើយ​តុលាការ​ត្រូវ​ឯករាជ្យ និង​ត្រូវ​គោរព​សិទ្ធិ​មនុស្ស។ ក៏ប៉ុន្តែ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​មិន​គោរព​តាម​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​កើត​មាន​ជា​ហូរហែ មេ​ដឹកនាំ ឬ​នាយក​រដ្ឋមន្ត្រី​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ឬ​ផ្ដាច់ការ៖ «»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​អនុវត្ត​ច្បាប់ ដើម្បី​ពង្រឹង​នីតិរដ្ឋ៖ «»។

ទោះ​បី​ជា​បែប​នេះ​ក្ដី សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស (APHR) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១ សីហា សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​នោះ។

ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​នេះ​គឺ​ជា​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចលនា​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​សំឡេង​ឯករាជ្យ ដែល​សំដៅ​ទៅ​លើ​ជោគវាសនា​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​បង្ក​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កាន់​អំណាច​បន្ត​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក វិញ អ្នកស្រី ហ៊េតថឺ ណើត (Heather Nauert) បាន​ថ្លែង​ភ្លាមៗ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​បិទ​អង្គការ NDI កាល​ពី​ថ្ងៃ​ទី​២៣ សីហា ថា សហរដ្ឋ​អាមេរិក សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ចំណាត់ការ​លើ​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន និង​អង្គការ NDI។

អ្នកស្រី​បន្ថែម​ថា ការ​បណ្តេញ​អង្គការ NDI ការ​បិទ​ស្ថានីយ​វិទ្យុ​តែ​មួយ​គត់​ដែល​ជា​ដៃគូ​របស់​គណបក្ស​ប្រឆាំង និង​ការ​ស៊ើប​អង្កេត​ពី​ការ​បង់​ពន្ធ​លើ​អង្គភាព​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល រួម​មាន​កាសែត ឌឹ ខេមបូឌា ដេលី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី អង្គការ​លីកាដូ (LICADHO) អាដហុក (ADHOC) និង​ខុមហ្វ្រែល (COMFREL) គឺ​ជា​ការ​គាប​សង្កត់ គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធភាព​ធ្វើ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។

អ្នក​វិភាគ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ដែល​ដឹកនាំ​តាម​បែប​កុម្មុយនីស្ត គឺ​រដ្ឋាភិបាល​នោះ​មិន​ត្រូវ​ការ​ដៃគូ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ព័ត៌មាន​ណា​ដែល​រិះគន់​រដ្ឋាភិបាល​ឡើយ។ រដ្ឋាភិបាល​បែប​នេះ​តែងតែ​ភ័យ​ខ្លាច​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ដែល​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​តែងតែ​លាតត្រដាង​នូវ​អំពើ​ពុក​រលួយ និង​ភាព​អសកម្ម​ដែល​រដ្ឋាភិបាល​ចង់​បិទ​បាំង​នោះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ការ​គ្រប់គ្រង​រដ្ឋ​ដែល​បង្កើត​ឲ្យ​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែល​ជា​របៀប​ចាត់ចែង​របស់​រដ្ឋ ដើម្បី​រួម​ចំណែក​យ៉ាង​សកម្ម​នោះ គឺ​មាន​តួអង្គ​បី​សំខាន់ ទី​១ អង្គការ​សង្គម​ស៊ីវិល ទី​២ គណបក្ស​នយោបាយ និង​បណ្ដាញ​សារព័ត៌មាន វិស័យ​ឯកជន។ លើស​ពី​នេះ​ទៀត លោក​បណ្ឌិត ចាន់ វិបុល អះអាង​ថា តាម​ការ​ស្រាវជ្រាវ​របស់​លោក​រក​ឃើញ​ថា តំណាងរាស្ត្រ​មិន​បាន​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ តំណាងរាស្ត្រ​បច្ចុប្បន្ន​ទៅ​ជា​តំណាង​បក្ស បញ្ហា​នេះ​ដែល​ធ្វើ​ស្ថាប័ន​នីតិប្រតិបត្តិ​គ្រប​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ៖ «»

លំហូរ​សេរី​នៃ​ព័ត៌មាន និង​គំនិត​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​របប​ប្រជាធិបតេយ្យ ដែល​មាន​សារសំខាន់​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពិត​ប្រាកដ។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​គ្មាន​ការ​គោរព​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ រួម​មាន​សិទ្ធិ​ស្វែងរក ទទួល​បាន និង​ចែក​រំលែក​ព័ត៌មាន ព្រម​ទាំង​គំនិត​ទេ​នោះ គេ​មិន​អាច​អនុវត្ត​សិទ្ធិ​បោះឆ្នោត​បាន​ឡើយ ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​មាន​យ៉ាង​ស្ងៀមស្ងាត់ និង​គ្មាន​មធ្យោបាយ​បក​អាក្រាត លាតត្រដាង​រដ្ឋាភិបាល​ពុក​រលួយ និង​អសមត្ថភាព​ដែរ។

អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​បិទ​អង្គការ NDI និង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នេះ ជា​ចេតនា​ដើម្បី​បំបិទ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​របស់​ពលរដ្ឋ ដែល​ជា​យុទ្ធសាស្ត្រ​បំបិទ​សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់ ដែល​ជា​សកម្មភាព​ដឹកនាំ​បែប​ផ្ដាច់ការ​អនុវត្ត​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ៕



ប្រភព ៖ វិទ្យុអាស៊ីសេរី
ព័ត៌មានទាក់ទង ៖ Global Witness​បានថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ករណី​ធ្វើ​ទុក្ខបុកម្នេញ​ឬធ្វើការបោសសម្អាតសំឡេង​ឯករាជ្យ-Global Witness condemns sweeping attack on independent voices in Cambodia

No comments:

Post a Comment