រំលឹកជម្លោះដីធ្លីនៅជីក្រែង : Human right in Cambodia under the leader Prime Minister Hun Sen - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រំលឹកជម្លោះដីធ្លីនៅជីក្រែង : Human right in Cambodia under the leader Prime Minister Hun Sen

រំលឹកជម្លោះដីធ្លីនៅជីក្រែង : Human right in Cambodia under the leader Prime Minister Hun Sen

Share This

រំលឹកជម្លោះដីធ្លីនៅជីក្រែង : Human right in Cambodia under the leader Prime Minister Hun Sen 

បាញ់អ្នកស្រែដូចបាញ់ចាប ហើយយកមកតម្រៀបគ្នាជាជួរ ។ 
មិនដឹងជារៀនមកពីណាទេ ? ​សម្តែងឲ្យឃើញថា មនុស្សល្ងង់គ្មានបញ្ញាក្នុងការដោះស្រាយបញ្ហាក្រៅតែពីអាវុធទេ អាវុធ គឺជាដំណោះស្រាយរបស់ជនល្ងង់ខ្លៅ ។

​​ក្នុងករណីបាញ់ប្រហារខាងលើ មិនអាចប្រើពាក្យថា សូមទោស បានទេ ។
គ្មានពាក្យថា សូមទោស ហើយក៏គ្មានពាក្យថា អភ័យទោស ។
មានតែពាក្យថា មានទោសទៅតាមកម្រិតនៃទង្វើរបស់ខ្លួន ។
បទកម្រិតទោស ៖

១.ប្រើអាវុធដោយមិនត្រូវតាមគោលដៅ
២.ធ្វើបាបរាងកាយអ្នកដទៃ ឬធ្វើឲ្យអ្នកដទៃរងរបួសស្នាម 

៣.ប៉ងធ្វើឃាតអ្នកដទៃ ។

១.ប្រើអាវុធដោយមិនត្រូវតាមគោលដៅ អធិប្បាយថា អាវុធនោះជារបស់រាជការសម្រាប់រក្សាសន្តិសុខដូចជា ចោរប្លន់ប្រដាប់អាវុធហើយបាញ់តបតនឹងភ្នាក់ងារមានសមត្ថកិច្ច ឬភេរវកម្មដោយប្រើអាវុធ ទើបអាចប្រើដើម្បីការពារខ្លួនផង ការពារសន្តិសុខរបស់ជាតិផង ប៉ុន្តែបើអាវុធនោះ ជារបស់ផ្ទាល់ខ្លួនឬបានមកពីអ្នកដទៃមិនចុះបញ្ជីត្រឹមត្រូវតាមច្បាប់
នឹងមានទោសមួយកម្រិតទៀត គឺ ប្រើអាវុធខុសច្បាប់ក្នុងគោលបំណងប្រព្រឹត្តទុច្ចរិត ។

ក្នុងករណីហេតុការណ៍បាញ់ប្រហារខាងលើ អ្នកភូមិគ្មានអាវុធ គ្មានចេតនាប្លន់ដោយប្រដាប់អាវុធ ឬធ្វើភេរវកម្មដោយអាវុធទេ ដូច្នេះ អ្នកភូមិទើបចាត់ជាជនរងគ្រោះ ហេតុនោះជនល្មើសត្រូវមានទោសទៅតាមច្បាប់ជាដាច់ខាត គ្មានករណីលើកលែង ។ អ្នកបញ្ជា អ្នកប្រព្រឹត្ត អ្នកសមគំនិតនឹងជនល្មើសក៏ត្រូវតែមានទោសទៅតាមច្បាប់ ។បុគ្គលណាសម្ញែងអាវុធក្នុងទីសាធារណៈក្នុងលក្ខណៈគំរាមគំហែងដោយប្រយោល ដើម្បីឲ្យអ្នកដទៃភ័យខ្លាច នឹងត្រូវមានទោសទៅតាមច្បាប់ ។

ទស្សនៈ របស់ព្រះភិក្ខុ Maha Phirum បញ្ចេញក្នុងហ្វេស្បុក ២០១១





No comments:

Post a Comment