បទវិភាគ៖ តើកម្ពុជាដែលគ្មានការដឹកនាំរបស់លោក ហ៊ុន សែន នឹងទៅជាយ៉ាងណា? ដោយ ជុន ច័ន្ទបុត្រ
មកដល់ខែមករា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា បាន ៣២ឆ្នាំគត់ហើយ។ លោកបានឡើងកាន់តំណែងកំពូលនេះកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ បន្តពីលោក ចាន់ ស៊ី ដែលទទួលមរណភាព។
ប្រាកដណាស់ ការដែលលោកឈរជាប់ក្នុងតំណែងនេះអស់ជាងបីទសវត្សរ៍កន្លងទៅនេះ គឺដោយសារមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជា របស់លោកដែលឈ្នះឆ្នោតជានិច្ចផង និងមកពីលោកខ្លួនឯងជឿជាក់ថា មានតែលោកទេដែលស្គាល់គ្រប់កន្លុកកន្លៀតផ្លូវ ហើយអាចកាច់ចង្កូតដឹកនាំនាវាកម្ពុជា បានល្អជាងគេ។ លោកក៏ទស្សន៍ទាយទុកដែរថា សង្គ្រាមនឹងឆេះរាលដាលនៅកម្ពុជា ប្រសិនបើលោកមិនដឹកនាំប្រទេសទេនោះ។
អ្វីៗទាំងអស់នៅលើលោកនេះមិនទៀងទាត់ទេ ហើយនឹងដល់ទីបញ្ចប់ដោយចៀសមិនរួច “អនិច្ចំ ទុក្ខំ អនត្តា”។ ប្រាកដណាស់ យូរ ឬឆាប់ កម្ពុជា នឹងមានមេដឹកនាំថ្មីមួយដែលមិនមែនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំពោះសំណួរថា តើកម្ពុជា ដែលគ្មានការដឹកនាំរបស់លោក ហ៊ុន សែន អាចនឹងទៅជាយ៉ាងណានោះ វាអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួន ដូចជា ថាតើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្សល់កេរដំណែលបែបណាសម្រាប់អ្នកកាន់អំណាចបន្ទាប់ពីលោកផង និងវាអាស្រ័យទៅលើសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នកដែលនឹងឡើងមកកាន់តំណែងបន្តនោះផង។
កម្ពុជា រួចផុតពីរបបខ្មែរក្រហមបាន ៣៨ឆ្នាំហើយ។ ថ្វីត្បិតតែពួកខ្មែរក្រហមបានគេចទៅបង្កទ័ពនៅជាយដែន និងបង្កអសន្តិសុខអស់ជិត ២០ឆ្នាំ ក្រោយពីពួកនេះលែងកាន់អំណាចក៏ដោយ ចាប់តាំងពីឆ្នាំ១៩៩៦ ក្រុមនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់យុទ្ធសាស្ត្រដ៏ឈ្លាសវៃវាយកម្ទេចឲ្យស្ទើរតែសាបសូន្យជាបណ្ដើរៗ រហូតដល់ក្រុមនេះត្រូវបានរំលាយបានជាស្ថាពរនៅឆ្នាំ១៩៩៩។ ប្រវត្តិវិទូទាំងឡាយមូលមតិគ្នាថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា នៃសម័យកាលទំនើបនេះ ដែលកម្ពុជា គ្មានសង្គ្រាមស៊ីវិលបង្ហូរឈាមរវាងក្រុមបដិបក្ខខ្មែរនឹងខ្មែរគ្នាឯង និងរួចផុតពីសង្គ្រាមបាញ់ប្រហារដោយអាវុធពីបរទេស។
ក្នុងរយៈកាលកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ សង្គ្រាមត្រជាក់ ឬសង្គ្រាមមនោគមន៍វិជ្ជារវាងប្លុកកុម្មុយនីស្ត និងប្លុកសេរី ក៏ត្រូវបានបញ្ចប់ ដែលធ្វើឲ្យកម្ពុជា ទទួលបាននូវការទទួលស្គាល់ និងការជួយជ្រោមជ្រែងរកសន្តិភាពដល់កម្ពុជា ពីសហគមន៍អន្តរជាតិ ព្រមទាំងបានបង្កលក្ខណៈឲ្យកម្ពុជា បានបោះជំហានចូលក្នុងឆាកអន្តរជាតិស្មើមុខស្មើមាត់នឹងគេ។ ពេលនេះ កម្ពុជា បានទទួលអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិ និងបានចូលជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន ជាដើម។ នេះអាចជាមូលដ្ឋានដ៏រឹងមាំមួយជួយការពារកម្ពុជា កុំឲ្យរងការបង្កសង្គ្រាមដោយអាវុធពីបរទេស។
ចំពោះលទ្ធភាពដែលថាអាចមានសង្គ្រាមស៊ីវិលបង្ហូរឈាមរវាងភាគីខ្មែរ និងខ្មែរ ប្រសិនបើគណបក្សនេះ ឬគណបក្សនោះឈ្នះឆ្នោតនោះ ក៏អាចពិបាកនឹងកើតមានណាស់ ដ្បិតកម្ពុជា ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលការផ្លាស់ប្ដូរមេដឹកនាំ ធ្វើឡើងតាមការបោះឆ្នោតដោយមានគណបក្សនយោបាយនានាចូលរួមផងនោះ។
ឧបមាថា បើគណបក្សមិនកាន់អំណាចចាញ់ឆ្នោត ហើយតវ៉ា ដោយថាការបោះឆ្នោតមិនយុត្តិធម៌ ក៏ពួកគាត់បានត្រឹមនាំគ្នាធ្វើបាតុកម្មអហិង្សានៅលើទីតាំងមួយដែលរដ្ឋាភិបាលគូសវាសឲ្យ និងស្ថិតក្រោមក្រសែភ្នែកតាមដានយ៉ាងហ្មត់ចត់ពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលផង។ ទីបំផុត ក្រុមអ្នកតវ៉ាក៏ត្រូវក្រុមអ្នកកាន់អំណាចបាញ់បង្ក្រាបឲ្យរត់បែកខ្ចាត់ខ្ចាយ ដូចជាការតវ៉ារបស់គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ជាឧទាហរណ៍ស្រាប់។ លើកលែងតែអ្នកចាញ់ឆ្នោតជាក្រុមកាន់អំណាច ហើយនៅក្រាញមិនព្រមប្រគល់អំណាចឲ្យអ្នកឈ្នះឆ្នោត រួចប្រើកម្លាំងអាវុធវាយបង្ក្រាបក្រុមអ្នកឈ្នះឆ្នោតមិនឲ្យឡើងកាន់អំណាច ទើបការបង្ហូរឈាមអាចកើតឡើងបាន។
ទោះជាការផ្លាស់ប្ដូរមេដឹកនាំនៅកម្ពុជា អាចនឹងមិនធ្វើឲ្យមានសង្គ្រាមកើតឡើងក៏ដោយចុះ អ្នកដឹកនាំថ្មីដែលនឹងឡើងកាន់អំណាចបន្តពីលោក ហ៊ុន សែន ក៏នឹងត្រូវប្រឈមមុខទៅនឹងបញ្ហាស្មុគស្មាញជាច្រើនអន្លើ ដែលបង្កឡើង និងបន្សល់ទុកពីការកាន់អំណាចជាង ៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ហាទាំងនោះមានច្រើនសន្ធឹកសន្ធាប់ ដែលអាចត្រូវការពេលវេលាវែងក្នុងការសិក្សា និងបរិយាយ ក៏ប៉ុន្តែជាត្រួសៗ បញ្ហាលេចធ្លោមួយចំនួនដែលមេដឹកនាំថ្មីបន្ទាប់ពីលោក ហ៊ុន សែន ត្រូវប្រឈមមានជាអាទិ៍ដូចជា៖
1. ការជួយដោះស្រាយរកទីជម្រកឲ្យមនុស្សជិត ១លាននាក់ដែលរងគ្រោះដោយសារអាជ្ញាធរនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដេញចេញពីលំនៅឋាន ក្រោមហេតុផលអភិវឌ្ឍន៍ និងដីសម្បទានសេដ្ឋកិច្ច

2. ការរៀបចំព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឲ្យខូចប្រយោជន៍ជាតិ
3. ការការពារព្រៃឈើ និងធនធានធម្មជាតិដែលនៅសេសសល់តិចតួចពីការកាប់ឆ្ការធ្វើអាជីវកម្មពីសំណាក់ឈ្មួញ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកកាន់អំណាច។
មេដឹកនាំបន្តពីលោក ហ៊ុន សែន ក៏នឹងត្រូវទទួលបន្ទុកសងបំណុលបរទេសប្រមាណជិត ១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិក។ ទោះជានៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានខ្ចីលុយបរទេសច្រើនសន្ធឹកសន្ធាប់ និងបានធ្វើអាជីវកម្មកាប់ព្រៃឈើ លក់ធនធានធម្មជាតិ និងសម្បត្តិជាតិស្ទើររលាយហិនហោចក្តី អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា កម្ពុជា កំពុងឋិតក្នុងចំណោមប្រទេសដែលក្រីក្រខ្លាំងជាងគេបំផុតមួយនៅលើពិភពលោក។ អត្រានៃភាពក្រីក្រនៅកម្ពុជា បានថយចុះមែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែអ្នកជំនាញរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង ១៥លាននាក់ មានអ្នកក្រ ៧ លាននាក់ និងអ្នកជិតក្រប្រមាណ ៨លាននាក់។ បើតាមតួលេខនេះ ពលរដ្ឋកម្ពុជា ស្ទើរតែទាំងអស់សុទ្ធតែជាអ្នកក្រ និងអ្នកហៀបតែនឹងធ្លាក់ខ្លួនក្រ។
ប្រាកដណាស់ កម្ពុជា ក៏មានអ្នកមានទ្រព្យធនតាមការប្រកបរបររកស៊ីសុចរិតទៀងត្រង់ដែរ ក៏ប៉ុន្តែបើតាមការស្រាវជ្រាវរបស់អង្គការអន្តរជាតិមួយចំនួន វណ្ណៈអ្នកដឹកនាំ និងក្រុមអ្នកហែហមវណ្ណៈអ្នកដឹកនាំ ភាគច្រើនមានទ្រព្យសម្បត្តិហូរហៀរដោយប្រព្រឹត្តអំពើពុករលួយ។ គ្រួសារដែលមានជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា បើតាមការស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក (Global Witness) គឺគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។ ការស៊ើបអង្កេតនេះ ឲ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលុយសរុបទាំងអស់ប្រមាណពី ៥០០លាន ទៅ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថា លោកទទួលបានប្រាក់ខែ ១ម៉ឺន ៣ពាន់ ៨០០ដុល្លារ (១៣.៨០០ដុល្លារ) ក្នុងមួយឆ្នាំ។ ប្រសិនបើលោកមិនចាយមួយដុល្លារណាសោះក្នុងរយៈពេល ៣២ឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីនេះ លោកអាចសន្សំបានប្រមាណជិតកន្លះលានដុល្លារសហរដ្ឋអាមេរិក។ ប្រហែលមានតែអង្គភាពប្រឆាំងអំពើពុករលួយទេដែលអាចផ្ទៀងផ្ទាត់បញ្ជាក់ថា តើការរកឃើញរបស់អង្គការឃ្លាំមើលពិភពលោក ថាលោកនាយករដ្ឋមន្ត្រី និងគ្រួសារមានប្រាក់ពី ៥០០លានទៅ ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ ពិតឬមិនពិត។ ហើយបើអង្គភាពប្រឆាំងអំពើពុករលួយសម្រេចតាមដានរឿងនេះមែន ក្រុមនេះប្រហែលសម្បូរការងារធ្វើណាស់។
ការរៀបចំពង្រឹងស្ថាប័នរដ្ឋាភិបាលមួយដែលមានអ្នកជំនាញគ្រប់គ្រងច្បាស់លាស់ ជាជាងគ្រប់គ្រងដោយគ្រួសារមេដឹកនាំ និងបក្ខពួករបស់មេដឹកនាំ ក៏ជាបន្ទុកមួយសម្រាប់អ្នកឡើងកាន់អំណាចបន្តពីលោក ហ៊ុន សែន ជាពិសេសការរៀបចំប្រទេសមួយឲ្យមានការគោរពច្បាប់ លុបបំបាត់វប្បធម៌និទ្ទណ្ឌភាព។
យោងតាមការទម្លាយឯកសារសម្ងាត់របស់ វិគីលីក (WikiLeaks) ដែលបានចុះផ្សាយនូវកំណត់សម្គាល់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ពីចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០១០ ប្រមុខអ្នកការទូតអាមេរិកសរសេរថា “ឈ្មួញរកស៊ីធំៗនៅកម្ពុជា សុទ្ធតែមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតដិតជាមួយលោក ហ៊ុន សែន និងជាមួយមន្ត្រីគ្រាក់ៗក្នុងរបបលោក ហ៊ុន សែន”។ ឯកសារបែកធ្លាយនោះបន្តថា “លោក ហ៊ុន សែន ត្រេកត្រអាលនឹងទំនាក់ទំនងជាមួយមហាសេដ្ឋីទាំងនេះណាស់ ដ្បិតពួកគេបានផ្តល់លុយដល់លោក ជាថ្នូរនឹងការទទួលបានមកវិញនូវការគាំទ្រពីលោក ក្នុងមុខជំនួញរបស់គេ”។ អ្នកការទូតអាមេរិករូបនោះសន្និដ្ឋានថា “គឺទំនាក់ទំនងសេដ្ឋកិច្ចបែបនេះហើយ ដែលបានបង្កើតឡើង និងពង្រឹងនូវវប្បធម៌និទ្ទណ្ឌភាពក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានរារាំងសកម្មភាពទប់ស្កាត់អំពើពុករលួយនៅក្នុងប្រទេស”។
កម្ពុជា ដែលគ្មានការដឹកនាំរបស់លោក ហ៊ុន សែន ក៏ប្រហែលជាមានការផ្តល់សេវាសាធារណៈ ដូចជាការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ជូនដល់ពលរដ្ឋប្រកបដោយយន្តការ និងយុទ្ធសាស្ត្រជាតិត្រឹមត្រូវ ជាជាងការយកធនធានរបស់ជាតិទៅផ្តល់ឲ្យអ្នកក្រីក្រ និងក្រុមមនុស្សដែលគាំទ្រខ្លួនតាមទំនើងចិត្ត រួចផ្សាយពីសកម្មភាពទាំងនោះតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយសាច់សាលោហិតរបស់ខ្លួន ដើម្បីទាក់ទាញការគាំទ្របែបប្រជាភិថុតិ។
តម្រូវការចាំបាច់មួយទៀតក្នុងសង្គមកម្ពុជា ដែលគ្មានការដឹកនាំរបស់លោក ហ៊ុន សែន នោះ គឺការធានានូវសិទ្ធិផ្តល់ និងទទួលព័ត៌មាន ដែលបង្កលក្ខណៈឲ្យអ្នកកាសែត និងប្រភពផ្តល់ដំណឹង អាចបំពេញបេសកកម្មរបស់ខ្លួន និងនិយាយការពិតបានជាប្រយោជន៍ដល់សង្គម ដោយមិនទទួលការគំរាមកំហែងសុវត្ថិភាពផ្ទាល់ខ្លួន និងរងការជេរប្រមាថ និងដោយមិនចាំបាច់សរសេរលើកជើងក្រុមអ្នកកាន់អំណាចឡើយ។
ក្រៅពីនេះ ការស្ដារសីលធម៌សង្គមឡើងវិញ បន្ទាប់ពីមានមេដឹកនាំកំពូលសាបព្រោះនូវវប្បធម៌ជេរប្រមាថដាក់មេក្រូជាសាធារណៈ ដោយហៅគេឯងថាអាគុក អាព្រហើន ជាដើម ព្រមទាំងការផ្សះផ្សាមនុស្សនៅក្នុងសង្គមជាតិឲ្យជានានឹងគ្នាឡើងវិញ បន្ទាប់ពីមានការញុះញង់ឲ្យបែកបាក់ លាបពណ៌គ្នាថាជាក្រុមប្រឆាំង ក្រុមអាយ៉ងបរទេស ក្រុមមានគតិ ឬក្រុមអគតិ ជាដើម។
អាស្រ័យទៅនឹងបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់មេដឹកនាំថ្មី កម្ពុជា ដែលគ្មានការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលជាអាចរួចផុតពីក្រញាំគ្រប់គ្រងប្រទេសមួយដែលមេដឹកនាំចាត់ទុកប្រទេសជាតិ ដូចជាសម្បត្តិឯកជនរបស់គ្រួសារខ្លួន និងក្រុមបក្សរបស់ខ្លួន ហើយប្រែក្លាយកម្ពុជា ដ៏កម្សត់នេះឲ្យទៅជាប្រទេសមួយដែលមានការអភិវឌ្ឍត្រឹមត្រូវ និងជាសង្គមមួយដែលមានយុត្តិធម៌ និងសេរីភាព៕
No comments:
Post a Comment