ប្រទេសសហរដ្ឋអាមេរិកា ទាមទារអោយមានការដោះលែងលោកកឹម សុខា ប្រធាន គណបក្សសង្រ្គោះជាតិ ជាបន្ទាន់ !!
ប្រភពព័ត៌មានពីកូនស្រីច្បងរបស់ លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានឱ្យដឹងថា ៖ ប្រទេសសហរដ្ឋអាមេរិកា ទាមទារអោយមានការដោះលែងលោកកឹម សុខា ប្រធាន គណបក្សសង្រ្គោះជាតិ ជាបន្ទាន់ ។ ការបោះឆ្នោតនៅឆ្នាំ២០១៨នេះ នឹងមិនត្រូវបានទទួលស្គាល់ដោយប្រទេសលោកសេរីនោះទេ ហើយក្រុមហ៊ុនលោកខាងលិចជាច្រើននឹងមិនវិនិយោគនៅកម្ពុជានោះទេ បើស្ថានការណ៍នយោបាយនៅបែបនេះ។
ព្រមជាមួយគ្នានេះ កញ្ញា កឹម មនោវិទ្យា ក៏បានបង្ហោះសារ សេចក្ដីថ្លែងការណ៍ របស់លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន នាស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះផងដែរ ។ សេចក្ដីថ្លែងការណ៍មានដូចនេះ ៖
ហើយនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាន លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ថាការចោទអាមេរិកនៅពីក្រោយខ្នងបដិវត្តន៍ពណ៌គឺជារឿងខុសឆ្គង ៖
ស្ថានទូតអាមេរិកប្រចាំកម្ពុជា ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកមួយចំនួន ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ក្នុងការបង្កើតឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
ស្ថានទូតអាមេរិក ចាត់ទុកថា នេះជាការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែងនៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែកញ្ញា នៅឯស្ថានទូតអាមេរិក ថា លោកមានអារម្មណ៍ឈឺចាប់ និងភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលលោកអះអាងថា សុទ្ធតែខុសទាំងអស់ ៕
ប្រភព ៖ Monovithya Kem , វិទ្យុអាស៊ីសេរី
No comments:
Post a Comment