លោកហ៊ុន ម៉ាណែត ល្បីឈ្មោះបោះសំឡេងធ្វើអោយប្រជាថៃស្គាល់នៅប្រាសាទ​ព្រះវិហារ នាឆ្នាំ២០១១ តែមកភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ ឆ្នាំ២០១៧ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកហ៊ុន ម៉ាណែត ល្បីឈ្មោះបោះសំឡេងធ្វើអោយប្រជាថៃស្គាល់នៅប្រាសាទ​ព្រះវិហារ នាឆ្នាំ២០១១ តែមកភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ ឆ្នាំ២០១៧ !!

លោកហ៊ុន ម៉ាណែត ល្បីឈ្មោះបោះសំឡេងធ្វើអោយប្រជាថៃស្គាល់នៅប្រាសាទ​ព្រះវិហារ នាឆ្នាំ២០១១ តែមកភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ ឆ្នាំ២០១៧ !!

Share This

លោកហ៊ុន ម៉ាណែត ល្បីឈ្មោះបោះសំឡេងធ្វើអោយប្រជាថៃស្គាល់នៅប្រាសាទ​ព្រះវិហារ នាឆ្នាំ២០១១ តែមកភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ ឆ្នាំ២០១៧ !!

កាលពីអំឡុងឆ្នាំ២០១១ កងទ័ព​កម្ពុជា និង​កងទ័ពថៃ បាន​ប៉ះទង្គិច​គ្នាយ៉ាងខ្លាំង ដោយការផ្ទុះអាវុធដាក់គ្នាជា​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​ក្បែរ​ប្រាសាទព្រះវិហារ ។  ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារនេះមក ជាហេតុបណ្ដាលអោយលោកហ៊ុន ម៉ាណែត អតីត​និស្សិត​ជាន់​ខ្ពស់​ខ្មែរ​នៅ​ឯ​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក (West Point Academy) មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេងក្នុង​តំបន់អាស៊ាន និង​ពិភពលោកផងដែរ ។
សូមបញ្ជាក់រឿងលោកហ៊ុន ម៉ាណែត ល្បីឈ្មោះបោះសំឡេងធ្វើអោយប្រជាថៃស្គាល់នៅប្រាសាទ​ព្រះវិហារនេះសាជាថ្មី ដោយការលើកយកអត្ថបទចាស់ពីវិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០១១ មកផ្សព្វផ្សាយសាជាថ្មីម្ដងទៀត ។ មានយ៉ាងដូច្នេះនេះថា៖ កូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ដឹកនាំ​ការ​ប្រយុទ្ធ​នៅ​ព្រះវិហារ 

កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បាន​ទទួល​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្បីល្បាញ ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

លោក ហ៊ុន ម៉ាណែត អតីត​និស្សិត​ជាន់​ខ្ពស់​ខ្មែរ​នៅ​ឯ​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក (West Point Academy) កំពុង​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​តំបន់ និង​ពិភពលោក ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។ 

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត អាយុ ៣៣​ឆ្នាំ ត្រូវ​បាន​គេ​ស្គាស់​ថា ជា​មេទ័ព​ដឹកនាំ​ការ​ប្រយុទ្ធ​សង្គ្រាម​មាន​លក្ខណៈ​ធំ​ដំបូង​បង្អស់​រវាង​កងទ័ព​កម្ពុជា-​ថៃ កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

អ្នក​វិភាគ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត នឹង​អាច​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា ទៅ​ថ្ងៃ​អនាគត​ជំនួស​តួនាទី​ឪពុក​របស់​លោក។ 

បទ​វិភាគ​របស់​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា សង្គ្រាម​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ បាន​ធ្វើ​ឲ្យ​កងទ័ព និង​ពលរដ្ឋ​សាមញ្ញ​ថៃ ស្គាល់​លោក ហ៊ុន ម៉ាណែត។ កាសែត​នេះ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​ថៃ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក ទាហាន​ថៃ បាន​ដឹង​ថា លោក ហ៊ុន សែន មាន​គម្រោងការ​យូរ​អង្វែង​ដើម្បី​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​ទាហាន និង​ជា​មេ​ដឹកនាំ​កម្ពុជា។

ជនជាតិ​ថៃ​ម្នាក់​ជា​មិត្ត​របស់​លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​កាសែត​ថា កូន​ប្រុស​លោក ហ៊ុន សែន ជា​មនុស្ស​សាមញ្ញ និង​រាក់ទាក់។ ចំណែក​ឯ​មិត្តភ័ក្ដិ​ទាំង​ឡាយ​ឲ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​រៀបចំ​ឲ្យ​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​ថ្មី។ 

អ្នក​វិភាគ​បរទេស​មួយ​ចំនួន​ក៏​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ចំពោះ​លោក ហ៊ុន ម៉ាណែត ផង​ដែរ។ 

ទីភ្នាក់ងារ​ព័ត៌មាន រ៉យធឺរស៍ (Reuters) ផ្សាយ​អត្ថបទ​វិភាគ​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ថា ការ​ស្នង​ត្រកូល​កំពុង​ចាប់​ផ្ដើម ប៉ុន្តែ​បុរស​ខ្លាំង​នឹង​រក្សា​តំណែង​របស់​លោក។

លោក​សាស្ត្រាចារ្យ និង​អតីត​ឯកអគ្គរាជទូត​អូស្រ្តាលី នៅ​កម្ពុជា លោក តូនី ខេវិន (Tony Kevin) ប្រាប់​ទីភ្នាក់ងារ រ៉យធឺរស៍ ថា លោក ហ៊ុន សែន មាន​បំណង​ចង់​បន្ត​តំណែង​របស់​លោក ប៉ុន្តែ​លោក​ចង់​ឲ្យ​កូន​ប្រុស​លោក​ពង្រឹង​អំណាច​ក្នុង​វិស័យ​យោធា។ លោក​បន្ត​ថា នៅ​ពេល​ដែល​កូន​ប្រុស​លោក​មាន​អំណាច​ផ្នែក​យោធា លោក ហ៊ុន សែន ហាក់​ជា​មាន​ប័ណ្ណ​ធានា​រ៉ាប់រង​ផង​ដែរ។

ការ​វិភាគ​របស់​មន្ត្រី​ការទូត និង​យោធា​ថៃ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បដិសេធ​ថា ការ​វិភាគ​នេះ​មិន​ត្រឹមត្រូវ។

អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ជា តារា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​សមត្ថភាព និង​ចំណេះដឹង​ខាង​វិស័យ​យោធា​ផ្ទាល់​របស់​លោក ៖ «ជា​ទំពាំង​ស្នង​ឫស្សី កងទ័ព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​កងទ័ព​មួយ​ដែល​មាន​ការ​ជឿនលឿន ដើម្បី​បម្រើ​ប្រទេស»។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​មាន​តួនាទី​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​អង្គរក្ស​ឪពុក​លោក និង​ជា​មេ​បញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម​ក្រសួង​ការពារ​ជាតិ។

កាល​ពី​ឆ្នាំ​១៩៩៩ ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ពិធី​នេះ​ផង​ដែរ។ លោក ហ៊ុន សែន ប្រាប់​អ្នក​កាសែត កាល​ពី​ពេល​នោះ​ថា ការ​បញ្ចប់​ការ​សិក្សា​របស់​កូន​ប្រុស​លោក ជា​ភ័ព្វសំណាង និង​ជា​មោទនភាព​សម្រាប់​កម្ពុជា​ទាំង​មូល។

លោក ហ៊ុន ម៉ាណែត ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ចំនួន ៧​នាក់ បាន​បញ្ចប់​ការ​សិក្សា​នៅ West Point Academy សម្រាប់​វគ្គ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​១៩៩៩។ លោក ហ៊ុន ម៉ាណែត មាន​ភ័ព្វសំណាង​ជាង​បណ្ដា​សិស្ស​ដទៃ​ទៀត ដោយសារ​លោក​ត្រូវ​បាន​ឧបត្ថម្ភ​ការ​សិក្សា​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ មាន​ប្រសាសន៍​ថា ការ​រំពឹង​ថា លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា ទៅ​ថ្ងៃ​អនាគត នឹង​អាច​ក្លាយ​ជា​ការ​ពិត។

លោក ជាម យៀប បន្ថែម​ទៀត​ថា ប្រជាជន​កម្ពុជា ជា​អ្នក​ជ្រើស​រើស​មេដឹកនាំ​ប្រទេស ហើយ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន។

កាសែត​មាន​ប្រជាប្រិយភាព​ថៃ មួយ​ទៀត ឈ្មោះ​ថា ឌឹ ណេហ្សិន (The Nation) ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ថា លោក ហ៊ុន ម៉ាណែត ជា​អ្នក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ក្នុង​រយៈពេល ៤​ថ្ងៃ។ កាសែត​នេះ​លើក​ឡើង​ថា ការ​ផ្ទុះ​អាវុធ​នៅ​ប្រាសាទ​ព្រះវិហារ ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កូន​លោក​ក្នុង​វិស័យ​យោធា។

កាសែត ឌឹ ណេហ្សិន ក៏​បាន​ដក​ស្រង់​ប្រភព​យោធា​ថៃ​មួយ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ប្រហែល​អាច​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា។ ព័ត៌មាន​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន បដិសេធ​ថា មិន​ពិត។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​កងទ័ព​ថៃ​ថា កូន​ប្រុស​របស់​លោក​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ លោក ហ៊ុន សែន បញ្ជាក់​ថា កូន​ប្រុស​លោក​គ្មាន​រង​របួស​នោះ​ទេ ៖ «វា​ថា ហ៊ុន ម៉ាណែត រៀបចំ ហើយ​វា​ថា​ទៀត វា​ថា ហ៊ុន ម៉ាណែត ទៅ​រៀន​សាលា​អាមេរិក អា​ហ្នឹង​ធ្វើ​ដូច​ប្រធានាធិបតី ប៊ូស អ៊ីចឹង ទៅ​ដល់​វ៉ៃ​តែម្ដង»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា កូន​ប្រុស​លោក​ពិត​ជា​អ្នក​ដឹក​នាំ​ប្រយុទ្ធ​ក្នុង​សង្រ្គាម​តំបន់​ជម្លោះ​ព្រំដែន ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​មែន​កូន​ប្រុស​តែម្នាក់​ទេ​ដែល​បម្រើ​វិស័យ​យោធា លោក​មាន​កូន​ប្រុស​ពីរ​នាក់​ផ្សេង​ទៀត​ក៏​បម្រើ​កងទ័ព​ផង​ដែរ។ 

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា បាន​បដិសេធ​ការ​វិភាគ​ទាំង​ឡាយ​ណា​ដែល​បាន​ចាត់​ទុក​ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ក្នុង​វិស័យ​យោធា ជា​គម្រោង​ស្នង​តំណែង​រូប​លោក។ លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​លោក​បាន​បម្រើ​វិស័យ​យោធា​អស់​រយៈពេល ១៦​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។ ការ​តែងតាំង​នេះ​ជា​ការ​តែងតាំង​ផ្នែក​យោធា។

អ្នក​វិភាគ​នយោបាយ​កម្ពុជា លោកស្រី ជា វណ្ណាត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អេ.ហ្វេស.ភី (AFP) ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ក្នុង​វិស័យ​យោធា គឺ​ដើម្បី​រៀបចំ​ការ​ផ្លាស់ប្ដូរ​តំណែង​ឲ្យ​បាន​រលូន។

លោក ហ៊ុន សែន មាន​អាយុ ៥៩​ឆ្នាំ បាន​កាន់កាប់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥។ លោក​បាន​ប្ដេជ្ញា​ថា លោក​នឹង​បន្ត​កាន់កាប់​អំណាច​រហូត​ដល់​លោក​មាន​អាយុ ៩០​ឆ្នាំ។ 

ព័ត៌មាន​ក្នុង​ស្រុង​ចុង​ក្រោយ​បាន​ផ្សាយ​ថា ក្រោយ​ពី​ការ​ផ្អាក​ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​កម្ពុជា និង​ថៃ លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ជម្លោះ​ព្រំដែន ដើម្បី​ពិនិត្យ​មើល​កងទ័ព​ខ្មែរ។

លោក ហ៊ុន ម៉ាណែត មិន​សូវ​បាន​បង្ហាញ​ខ្លួន​ជា​លក្ខណៈ​សាធារណៈ​ទេ។

កាល​ពី​ឆ្នាំ​២០០៨ មាន​ព័ត៌មាន​មួយ​ចំនួន​លេចឮ​ថា លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​តំណាងរាស្ត្រ​ខេត្ត​សៀមរាប ដោយសារ​លោក​ឧស្សាហ៍​សួរ​សុខ​ទុក្ខ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​សៀមរាប។

ទូរទស្សន៍​ជាតិ​កម្ពុជា កាល​ពី​ពេល​នោះ បាន​ផ្សាយ​ការ​ចែក​អំណោយ​របស់​លោក ហ៊ុន ម៉ាណែត ដូច្នេះ ៖ «លោក​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ពាំនាំ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ ជា​បិតា មាតា​បង្កើត ជូន​បង​ប្អូន​ប្រជាកសិករ និង​បាន​សម្ដែង​ការ​សោកស្ដាយ ដែល​គ្រោះ​រាំង​ស្ងួត​បាន​បំផ្លិចបំផ្លាញ​ផល​ដំណាំ»។

លោក ហ៊ុន សែន កាល​ពី​ពេល​នោះ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​តំណាងរាស្ត្រ ឬ​នយោបាយ​នោះ​ទេលោក ហ៊ុន សែន បញ្ជាក់​ថា ទៅ​ថ្ងៃ​អនាគត​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​កូន​ប្រុស​លោក​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទេ ពីព្រោះ​កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ មិន​មាន​ការ​ស្នង​តំណែង​នោះ​ទេ

លោក ហ៊ុន ម៉ាណែត ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្លែង​ប្រាប់​ក្រុម​និស្សិត​ចំនួន​ជិត​មួយ​ពាន់​នាក់​ថា លោក​នឹង​បន្ត​ការ​សិក្សា​របស់​លោក​ថ្នាក់​អនុ​បណ្ឌិត​ក្នុង​រយៈពេល ២​ឆ្នាំ ក្រោយ​ពី​សាលា​យោធា។ បន្ទាប់​មក​ទៀត លោក​នឹង​បម្រើ​ទាហាន​នៅ​កម្ពុជា រយៈពេល​បួន​ឆ្នាំ។ កាល​ពី​ពេល​នោះ លោក ហ៊ុន ម៉ាណែត មាន​បំណង​ចង់​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ចុង​ក្រោយ​បំផុត​លោក​បាន​ជ្រើសរើស​យក​សាលា​នៅ​ប្រទេស​អង់គ្លេស ហើយ​លោក​បាន​បញ្ចប់​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ ប៊្រីស្តូល (Bristol)

ប្រភព ៖ វិទ្យុអាស៊ីសេរី


***ដល់រឿងលោក ហ៊ុន ម៉ាណែត មកភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ នៅឆ្នាំ២០១៧ !!

យោងតាមព័ត៌មានតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម (ហ្វេសប៊ុក​ Facebook) របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអាល្លឺម៉ង់​ បានអោយដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរៈភូមិន្ទ ​និង​ជា​មេបញ្ជាការរង​កងទ័ព​​ជើងគោក បានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប មានប្រទេសអាល្លឺម៉ង់ និងបារាំង ជាដើម ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរ ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះ ថាពិធីពិសាអាហារសាមគ្គីមហាគ្រួសារខ្មែរនេះ គ្រាន់តែជាលេសអាង ដើម្បីរកសំឡេងគាំទ្របក្សស៊ីភីភី និងរដ្ឋាភិបាលបច្ចុប្បន្នប៉ុណ្ណោះ ។ 

ការមកទស្សនកិច្ចជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប របស់លោក​ហ៊ុន ម៉ា​ណែ​ត ស្របចំពេលដែលស្ថានការណ៍នយោបាយ​នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលដឹកនាំរដ្ឋដោយរដ្ឋាភិបាលឪពុករបស់លោក គឺបុរសខ្លាំងហ៊ុន សែន កំពុងក្ដៅគគុកលើឆាកអន្តរជាតិ នឹងឡើងកំដៅអង្សាសេស្រើតៗជារឿយៗ និងនឹងអាចដល់កំរិតផ្ទុះក៏មិនដឹង ព្រោះជារឿងអនាគតមើលមិនឃើញ ! ។ 

ចាប់តាំង​ពី​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ការគាបសង្កត់មកលើអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ តាមរយៈការបិទទ្វារឈប់អោយដំណើរការណ៍អង្គការសង្គមសុីវិលមួយចំនួន ការបិទការសែត និងសារព័ត៌មានឯករាជ្យនានា មកនេះ រលក​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​បុរសខ្លាំងហ៊ុន សែន ក៏បាន​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​ទីន្លែង​​ដែល​មាន​ខ្មែរ​រស់​នៅ ។ 

ហើយការមកទស្សនកិច្ចជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសប្រទេសអាល្លឺម៉ង់ របស់លោក​ហ៊ុន ម៉ា​ណែ​ត ក៏ត្រូវបានប្រជាពលរដ្ឋ​ខ្មែរ​រស់នៅប្រទេសអាល្លឺម៉ង់នេះ ទទួលស្វាគមន៍ដោយការធ្វើ​បាតុកម្ម​កក់ក្ដៅប្រឆាំងនឹងវត្តមានរបស់លោក និង ដើម្បី​ទាមទារ​អោយ​រដ្ឋាភិបាល​ខ្មែរ ដោះលែងលោកកឹម សុខា និងអោយ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នៅឆ្នាំ​២០១៨​ ខាងមុខនេះ ។ នេះជាសាហេតុបណ្ដាលលោកហ៊ុន ហ៊ុន ម៉ា​ណែ​ត ភ័យស្លន់​ស្លោរត់បះ​ជើងដួល នៅអាល្លឺម៉ង់ នៅឆ្នាំ២០១៧នេះ ព្រោះលោកចិត្តសឿងមិនដល់ជាមួយនឹងការទទួលស្វាគមន៍ដោយបាតុកម្មកក់ក្ដៅ ពីបងប្អូនប្រជាពលរដ្ឋ​ខ្មែរ​រស់នៅប្រទេសអាល្លឺម៉ង់នេះ ៕ ((ដោយកម្សាន្តខ្មែរ ២០១៧))


រូបថតពីទំព័រហ្វេសប៊ុកលោកហ៊ុន ម៉ាណែត ប្រទេសអាល្លឺម៉ង់, ថ្ងៃសៅរ៏ ទី ២៣ កញ្ញា ២០១៧ ។

រូបថតពីទំព័រហ្វេសប៊ុកលោកហ៊ុន ម៉ាណែត ប្រទេសអាល្លឺម៉ង់, ថ្ងៃសៅរ៏ ទី ២៣ កញ្ញា ២០១៧ ។

រូបថតពីទំព័រហ្វេសប៊ុកលោកហ៊ុន ម៉ាណែត ប្រទេសអាល្លឺម៉ង់, ថ្ងៃសៅរ៏ ទី ២៣ កញ្ញា ២០១៧ ។








No comments:

Post a Comment