ក្ដៅៗ! បែកធ្លាយផែនការរបបបុរសខ្លាំង ចាប់មុនចាញ់ និងបង្កភាពវឹកវរនៅកម្ពុជា ដើម្បីរារាំងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ !
ប្រភពពីវេបសាយផ្ដាច់ការ (Pdachkar) ចុះផ្សាយថ្មីៗនេះបានអោយដឹងថា ៖ បែកធ្លាយផែនការបុរសខ្លាំងត្រៀមបង្កចលាចលដើម្បីបន្ទច់បង្អាក់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ ព្រោះដឹងតាមរយៈការស្ទង់មតិថាចាញ់ឆ្នោត ។
ហ៊ុន សែន មានផែនការបង្កភាពវឹកវរនៅកម្ពុជា ដើម្បីរារាំងការបោះឆ្នោត
មុនពេលចាប់ខ្លួនលោក កឹម សុខា ប៉ុន្មានថ្ងៃ ប្អូនប្រុសបង្កើតរបស់ ទៀ បាញ់ គឺនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹករបស់កម្ពុជា បានដឹកនាំអង្គប្រជុំមួយដែលមានទាហានជើងទឹកជាង៤០០នាក់ចូលរួម នៅទីបញ្ជាការដ្ឋានទ័ពជើងទឹកគៀនឃ្លាំង ។ ក្នុងកិច្ចប្រជុំនោះ ទៀ វិញ បានប្រាប់ទៅកងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួន ព្រោះពេលនេះរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខចាំបាច់ត្រូវតែបង្កើតឲ្យមានភាពច្របូកច្របល់ ដើម្បីកុំឲ្យការបោះឆ្នោតជាតិអាចប្រព្រិត្តទៅបាន ។
ទៀ វិញ បន្តថា រដ្ឋាភិបាលមានផែនការបង្កការរំខានដល់ស្ថានទូតអាមេរិកជាមុនសិន ហើយឆ្លៀតពេលដែលស្ថាតទូតអាមេរិកកំពុងតែរវល់ដោះស្រាយបញ្ហាកម្លាំងត្រូវតែឆក់ឱកាសបង្ករភាពចលាចលភ្លាម ។
ប្រភពបញ្ជាក់ថា កិច្ចប្រជុំណែនាំកងកម្លាំងឲ្យត្រៀមបង្ករភាពចលាចលនេះ មិនមែនមានតែផ្នែកកងទ័ពជើងទឹកនេះទេ ទាហានជើងគោក កងរាជអាវុធហត្ថ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតក៏មានដាក់ផែនការដូចគ្នានេះដែរ ។
គួររំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងមកការស្ទង់មតិមួយត្រូវបានរចនា និងចងក្រងឡើងដោយក្រុមហ៊ុន SHAVIV STRATEGY & CAMPAIGNS ។ ផ្អែកតាមបណ្ដាញសង្គម LinkedIn បង្ហាញថា SHAVIV STRATEGY & CAMPAIGNS គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សាយោបល់ខាងផ្នែកនយោបាយលំដាប់ពិភពលោក ដោយមានជំនាញខាងរៀបចំយុទ្ធសាស្ត្រសម្រាប់យុទ្ធនាការបោះឆ្នោតឲ្យទទួលបានជោគជ័យ ។
ការស្ទង់មតិបានធ្វើឡើងពីរលើកក្នុងឆ្នាំ២០១៦ ពោលគឺនៅក្នុងខែឧសភាម្ដង និងនៅចន្លោះខែកញ្ញា ដល់ខែតុលាម្ដងទៀត តាមរយៈការសម្ភាសលើមនុស្សដែលត្រូវចាត់ទុកជាសំណាកជិត ៥ ៤០០នាក់ នៅទូទាំងប្រទេស ។
នៅក្នុងការស្ទង់មតិនោះ សំណួរជាច្រើនត្រូវបានគេរៀបចំឡើងសម្រាប់សួរទៅប្រជាជនជាសំណាកទាំងនោះ ហើយនៅក្នុងនោះក៏មានសំណួរទាក់ទងនឹងបញ្ហានយោបាយ ឬការប្រកួតប្រជែងគ្នារវាងគណបក្សធំៗពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ។
សំណួរសំខាន់មួយនោះ ត្រូវបានសួរទៅកាន់សំណាក់ថា តើពួកគេជឿថា ដំណើរការក្ដីផ្លូវច្បាប់ប្រឆាំងនឹងលោក សម រង្ស៊ី និងលោក កឹម សុខា មានយុត្តិធម៌ឬទេ? មិនថាដំណើរការក្ដីតាមផ្លូវច្បាប់ប្រឆាំងនឹងលោក សម រង្ស៊ី ឬក៏លោក កឹម សុខា ទេ អ្នកឆ្លើយតបដល់ទៅ ៦៤ភាគរយ សុទ្ធតែជឿថា មិនយុត្តិធម៌នោះឡើយ ខណៈដែលអ្នកដែលឆ្លើយថាមានយុត្តិធម៌នោះ មានត្រឹមតែ ១៥ និង ១៦ភាគរយប៉ុណ្ណោះ ។
ជាងនេះទៅទៀត ការស្ទង់មតិនោះ ក៏បានចង្អុលបង្ហាញឲ្យឃើញផងដែរថា មិនថាបក្សកាន់អំណាចព្យាយាមគាប់សង្កត់បែបណាទៅលើបក្សប្រឆាំង និងមេដឹកនាំរបស់បក្សនេះនោះទេ អ្នកឆ្លើយតបភាគច្រើន ប្រាប់ថា ពួកគេនៅតែបោះឆ្នោតឲ្យបក្សប្រឆាំងដដែល ជាក់ស្តែងការបោះឆ្នោតឃុំ សង្កាត់ថ្មីនេះ CPP បានបាត់សម្លេងគាំទ្រជិតពីរលានសម្លេង ។
ហេតុនេះហើយបានជា CPP មានផែនការបង្ករភាពចលាចលក្នុងសង្គម រារាំងមិនឲ្យមានការបោះឆ្នោត ដើម្បីរក្សាអំណាចទុច្ចរិតរបស់ពួកគេតទៅទៀត ៕
ប្រភព ៖ Pdachkar, Chham Chhany
No comments:
Post a Comment