តាមឆ្លុះទំព័រហ្វេសប៊ុកបុគ្គលល្បីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ, តើពួកគេបានទៅរួមបុណ្យនៅទីកន្លែងណាខ្លះ អធិដ្ឋាន និងជូនពរសព្វសាធុការអ្វីខ្លះ ដល់ខ្លួនគេ និងដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដល់សង្គមជាតិខ្មែរទាំងមូលផងដែរ? ចំណុច Focus សារសព្ទអធិដ្ឋានរបស់លោក ម៉ម សូណង់ដូ មិនធម្មតា..!
បុណ្យភ្ជុំបិណ្ឌជាបុណ្យសាសនា ប្រពៃណីធំជាងគេរបស់ខ្មែរ មានលក្ខណៈជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដាន សាច់ញាតិទាំងអស់ដែលនៅទីជិតទីឆ្ងាយៗ ព្រមទាំងហូបចុកផឹកស៊ីរួមញាតិជិតមិត្តឆ្ងាយ។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ បុណ្យភ្ជុំបិណ្ឌប្រារព្ធចាប់គិតពីថ្ងៃទី០១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ សម្រាប់ឆ្នាំនេះ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។
ដើម្បីអោយទស្សនិកជនខ្មែរក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានជ្រាបថា ឬបើបានជ្រាបហើយក៏អាចទស្សនាអានកម្សាន្តលេងម្ដងទៀតបាន ក៏មិនថាអីថាវ៉ា ថាតើក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧នេះ បុគ្គលល្បីនៃព្រះរាជាណាចក្រកម្ពុជា ពួកគេបានទៅរួមបុណ្យនៅទីកន្លែងណាខ្លះ អធិដ្ឋាន និងជូនពរសព្វសាធុការអ្វីខ្លះ ដល់ខ្លួនគេ និងដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដល់សង្គមជាតិខ្មែរទាំងមូលផងដែរ?
១. ផ្ដើមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក មានដូចតទៅនេះ ៖
ខ្ញុំព្រះករុណា ខ្ញុំ និងភរិយា សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កងកម្លាំប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមព្រំដែន និងកងកម្លាំងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហាប្រជាតិនៅក្រៅប្រទេស សូមមានសំណាងល្អ និងរីករាយនៅក្នុងថ្ងៃភ្ជុំធំទាំងអស់គ្នា។
សុំអរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អនៅតាមវត្តអារាម និងតាមតំបន់រមណីយដ្ឋាននានាដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេសបានស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ប្រទេសយើង ព្រមទាំងបានធ្វើបុណ្យ និងកំសាន្តសប្បាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏អធិកអធម្មនេះតាំងពីបិណ្ឌ១រហូតមកដលភ្ជុំធំថ្ងៃនេះ។ ទាំងអស់នេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព៕
ប្រភព ៖ Samdech Hun Sen, Cambodian Prime Minister
២. លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក មានដូចតទៅនេះ ៖
១៨ កញ្ញា ២០១៧ / 18 September 2017
ក្នុងឱកាសបុណ្យកាន់បិណ្ឌ ថ្ងៃទី១២ នៅវត្តធម្មសាមគ្គី Canley Vale ជិតទីក្រុង Sydney ប្រទេសអូស្ត្រាលី កាលពីម្សិលមិញ។
Yesterday, on the occasion of a Buddhist ceremony (Kan Ben) at a Khmer pagoda in Canley Vale, near Sydney, Australia.
២០ កញ្ញា ២០១៧ / 20 September 2017
ថ្ងៃនេះ ខ្ញុំបានចូលរួម ពិធី បុណ្យភ្ជុំ ជាមួយបងប្អូនខ្មែរយើង
នៅវត្ត ខ្មែរកម្ពុជាក្រោម ទីក្រុង Auckland ប្រទេស ញូហ្សេលែន។
Today I took part in a Buddhist ceremony and festivity (Pchum) at a Cambodian pagoda (Wat Khmer Kampuchea Krom) in Auckland, New Zealand.
ប្រភព ៖ Sam Rainsy
៣. លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ប៉ុន្តែជាកូនស្រីរបស់លោក ជាអ្នកសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក មានដូចតទៅនេះ ៖
រូបភាពកាលពីភ្ជុំបិណ្ឌឆ្នាំមុន ខ្ញុំនិងក្រុមគ្រួសារបានយកចំណីអាហារទៅទទួលទានជុំគ្នាជាមួយឪពុកនាងខ្ញុំដែលជាប់នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិ។ (ប៉ុន្តែ) ឆ្នាំនេះកុំថាឡើយដល់បានពិសារជុំគ្នា គ្រាន់តែសំឡេងក៏មិនបានឭផង។ កឹម សម្មាធីតា
ប្រភព ៖ Kem Sokha
៤. អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី មានដូចតទៅនេះ ៖
យើងមានការសោកស្ដាយដែលមិនបានបង្សុកូលដល់វិញ្ញាណក្ខន្ធវីរបាតុករយើង តែយើងបានបំពេញតួនាទីជាអ្នកគោរពព្រះពុទ្ធសាសនារបស់យើង ក្រោយអំណាចកងកំលាំងប្រដាប់អាវុធ។
ប្រភព ៖ Mu Sochua
៥. វីរកញ្ញាស៊ិន ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងជាសំណព្វចិត្តប្រជាពលរដ្ឋសង្កាត់អូរចារ កញ្ញាបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់កញ្ញា មានដូចតទៅនេះ ៖
សូមអរគុណលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នាដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។ ថ្ងៃស្អែកទី១៥ជាថ្ងៃឆ្លងវេណបិណ្ឌទី១០របស់នាងខ្ញុំ សូមលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នាអញ្ជើញចូលរួមអោយបានច្រើនកុះករ នៅសាលាឧបោសថសីលភូមិអង់ ក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ។
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧
ចែកនំអន្សម ដែលវេចរួច ជូនលោកតាលោកយាយបងប្អូនក្នុងភូមិ គាត់
ទាំងអស់គ្នាសប្បាយរីករាយណាស់..!
ចែកជំនួយរបស់លោកយាយ ងួន សឹង លោកតា សូថុង 100$, លោកពូ VUTHY
Ing 100$ ,លោកពូ លាង មូឡេង ព្រមទាំងគ្រួសារ បងស្រីចាន់ធី 150$ , លោកពូ លី នី ព្រមទាំងគ្រួសារ ជំនួយទាំងនេះចែកជូនលោកតាលោកយាយក្រីក្រ និងកុមារៗក្នុងភូមិ ៕
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧
ប្រភព ៖ Sin Rozeth
៦. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដោយបានសរសេរសព្ទអធិដ្ឋាន នៅលើទំព័រហ្វេសប៊ុករបស់លោក ខុសប្លែកពីបុគ្គលល្បីៗពីខាងលើ និងប្រជាពលរដ្ឋខ្មែរណាៗទាំងអស់ក្នុងលោកនេះ ព្រោះលោកលេងសំនួនវោហារសាស្ត្រ បានត្រូវនឹងស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នពិតៗ សារសព្ទអធិដ្ឋានរបស់លោក មានដូចតទៅនេះ ៖
កើតជាតិណាៗ សូមកុំឲ្យជួបពួកអាក្បត់ជាតិ!អាលក់ជាតិ! ហើយនឹងអាសម្លាប់អ្នកស្នេហាជាតិ...! វត្តសុវណ្ណមុនី ហៅតាមល បិណ្ឌទី១៤ ។
ប្រភព ៖ Sonando Mam
តទៅនេះ ក៏សូមស្ដាប់កម្សាន្តនឹងបទ ដូនតាកុំភ្លេច កុំភ្លេចដូនតា-โฎนตาอย่าลืม
ដូនយាយដឹងគុណ ដឹងគុណដូនយាយ - ជេន សាយចៃ / Cover by ម៉ិន សុធាទិព្យ (ស៊ុថាថិប)
No comments:
Post a Comment