លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រទៅដល់បុរសខ្លាំងហ៊ុន សែន សូមស្រែកហៅពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយពេញនៅស្រុកខ្មែរ និងឲ្យមកដោះយកទៅវិញផង!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រទៅដល់បុរសខ្លាំងហ៊ុន សែន សូមស្រែកហៅពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយពេញនៅស្រុកខ្មែរ និងឲ្យមកដោះយកទៅវិញផង!!

លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រទៅដល់បុរសខ្លាំងហ៊ុន សែន សូមស្រែកហៅពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយពេញនៅស្រុកខ្មែរ និងឲ្យមកដោះយកទៅវិញផង!!

Share This
លោកខ្មែរ សុវណ្ណភូមិ បានផ្ដាំផ្ញើជាវោហារសាស្ត្រទៅដល់បុរសខ្លាំងហ៊ុន សែន សូមស្រែកហៅពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយពេញនៅស្រុកខ្មែរ និងឲ្យមកដោះយកទៅវិញផង!!

ជាបឋម តើអ្នកដឹងទេ ថាចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសម្រាប់ដោះគ្រាប់មីននៅកម្ពុជាមានទឹកប្រាក់ចំនួន ១២០លានដុល្លារហើយ​​ ។ 

លោកប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ» 

លោកបានផ្ដាំផ្ញើជាវោហារសាស្ត្រទៅដល់បុរសខ្លាំង ហ៊ុន សែន និងពួកស៊ីភីភី ថាបើហ៊ានស្រែកហៅសហរដ្ឋអាមេរិកឲ្យមកមើល និងយកគ្រាប់បែកទៅវិញ ហ៊ុន សែន និងពួកអ្នកគាំទ្រ ត្រូវតែស្រែកហៅ យួនយៀកកុងដែលចូលទឹកដីខ្មែរ ដែលជាហេតុនាំឲ្យកងទ័ពសហរដ្ឋអាមេរិកទំលាក់គ្រាប់បែកក្នងទឹកដីខ្មែរ មកមើលជាមួយផង ថាតើខ្មែរសម័យនោះស្លាប់ប៉ុន្មាន និងមានគ្រាប់បែកអាមេរិកនៅសល់ប៉ុន្មាន? ហើយសូមស្រែកហៅ ពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយនៅស្រុកខ្មែរពេញប្រទេស និងឲ្យមកដោះយកទៅវិញផង កុំទុកសំលាប់ខ្មែរបន្តទៀត។ 
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ដ៏ពេញនិយម លោកខ្មែរ សុវណ្ណភូមិ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ និយាយឲ្យយុត្តិធម៌ រឿងគ្រាប់បែក និងរឿងគ្រាប់មីននៅកម្ពុជា

គ្រាប់មីនកប់នៅកម្ពុជាទូទាំងប្រទេសមានជាង ៦លានគ្រាប់ អាចនិយាយបានថាច្រើនជាងគេក្នុងលោក គឺត្រូវបានដាក់កប់នៅទសវត្សរ៍ ១៩៨០ រវាងពួកខ្មែរក្រហម និងពួកយួនឈ្លានពានកម្ពុជាដែលគ្រាប់មីនទាំងនោះជាផលិតផលរបស់ចិន និងយួនទាំងអស់។ គ្រាប់មីនទាំងនោះកំពុងបាននឹងបន្តសំលាប់ខ្មែររហូតដល់សព្វថ្ងៃនិងទៅអនាគត។

ដូច្នេះ ខ្មែរ សុវណ្ណភូមិ ផ្តាំមក ហ៊ុន សែន និងពួកស៊ីភីភី ថាបើហ៊ានស្រែកហៅអាមេរិកឲ្យមកមើល និង យកគ្រាប់បែកទៅវិញ ហ៊ុន សែន និងពួកអ្នកគាំទ្រត្រូវតែហៅយួនយៀកកុងដែលចូលដីខ្មែរនាំឲ្យអាមេរិកទំលាក់គ្រាប់បែកមកមើលជាមួយផងថាខ្មែរសម័យនោះស្លាប់ប៉ុន្មាន និងមានគ្រាប់បែកអាមេរិកនៅសល់ប៉ុន្មាន? ហើយសូមហៅពួកឃាតករលាក់មុខយួន និងចិនមកមើលគ្រាប់មីនរាយនៅស្រុកខ្មែរពេញប្រទេស និងឲ្យមកដោះយកទៅវិញផង កុំទុកសំលាប់ខ្មែរបន្តទៀត។

និយាយរួមយើងឆ្ងល់ណាស់ ហេតុអី ហ៊ុន សែន មិនដែលលើករឿងគ្រាប់មីននេះជាមួយយួន និងចិន ហើយប្រឹងជំទាលតែរឿងគ្រាប់បែកអាមេរិក? ក្នុងនាមជាមនុស្សទោះជាកញ្ជះគេដាច់ថ្លៃយ៉ាងណាក៏ដោយក៏នៅដឹងខុសដឹងត្រូវខ្លះដែរ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៣ មករហូតដល់ ឆ្នាំ២០១៦ កន្លងមកនេះ អាមេរិកបានផ្តល់ជំនួយសម្រាប់ដោះគ្រាប់មីននៅកម្ពុជាមានទឹកប្រាក់ ១២០លានដុល្លារ ហើយ (ប្រភព ៖ Phnompenhpost) ។

ដោយឡែកយួន និងចិន ដែលជាមេឃាតករ ជាអ្នកជំនួយ និងបង្កប់គ្រាប់មីនរាប់លានគ្រាប់ កុំថាឡើយដល់ជួយ គឺគ្មានផ្លូវទេពោលមានតែមកហុតឈាមខ្មែរបន្ថែម។ បងប្អូនអាចមើលក្នុងបញ្ជីប្រទេសផ្តល់ជំនួយដោះមីននៅ ពីស៊ីម៉ាក់បាន គឺគ្មានប្រទេសឃាតករយួន ចិន ជួយ១សេនទេ។


ប្រភព ៖ ខ្មែរ សុវណ្ណភូមិ









No comments:

Post a Comment