អង្គការសហប្រជាជាតិ(អ.ស.ប.)ថាការចាប់ខ្លួនលោក កឹម សុខាជាការបំពានច្បាប់និងអភ័យឯកសិទ្ធិ !
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «ការចាប់ខ្លួនលោកកឹម សុខានេះគឺជារឿងគួរឲ្យព្រួយបារម្ភថែមទៀត ព្រោះថាការចាប់ខ្លួននេះកើតមានចំពេលមានវិធានការណ៍ថ្មីៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
វ៉ាស៊ីនតោន៖ ឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.គឺលោកZeid Ra’Ad Al Hussein បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំគណបក្សសង្គ្រោះជាតិនិងជាអ្នកតំណាងរាស្ត្រដោយអះអាងថា នេះជាការរំលោភលើច្បាប់និងអភ័យឯកសិទ្ធិសភា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ លោក Zeid Ra’ Ad Al Hussein បានបញ្ជាក់តាមប្រសាសន៍ដើមថា៖
«ខ្ញុំមានកង្វល់យ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងកម្ពុជាគឺ លោក កឹម សុខា ដែលទំនងជាត្រូវបានអនុវត្តន៍ដោយមិនមានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ រាប់ទាំងការមិនគោរពចំពោះអភ័យឯកសិទ្ធិសភារបស់លោកផង»។
សេចក្តីថ្លែងការណ៍នោះក៏បានបង្ហាញពីក្តីបារម្ភចំពោះអត្ថាធិប្បាយជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនអំពីពិរុទ្ធភាព ឬ កំណត់ទោសរបស់លោក កឹម សុខាមុនការកាត់ទោស ដែលនេះជាការបំពានទៅលើការសន្មត់ជាមុនថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ ដែលលោកកឹម សុខាមានសិទ្ធិទទួលបានក្រោមច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «ការចាប់ខ្លួនលោកកឹម សុខានេះគឺជារឿងគួរឲ្យព្រួយបារម្ភថែមទៀត ព្រោះថាការចាប់ខ្លួននេះកើតមានចំពេលមានវិធានការណ៍ថ្មីៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិធានការណ៍ទាំងនេះបាននាំឲ្យមានការបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយ (NDI) ហើយបានតម្រង់គោលដៅទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមមានស្ថាននីយ៍វិទ្យុជាច្រើន និងកាសែតឯករាជ្យដ៏ធំមួយដែលចុះផ្សាយជាភាសាអង់គ្លេសគឺកាសែត The Cambodia Daily ដែលពេលនេះត្រូវបានបង្ខំឲ្យបញ្ឈប់ការបោះពុម្ភ បន្ទាប់ពីកាសែតនេះបានប្រតិបត្តិការអស់រយៈពេលជាង២៤ឆ្នាំមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លីមួយដែលចែកចាយតាមបណ្តាញសង្គម និងភស្តុតាងប្រមូលបានដោយសមត្ថកិច្ច បញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្ខពួកបរទេសដែលនេះ គឺជាអំពើចារកម្ម ក្បត់ជាតិ តាមបញ្ញាត្តិច្បាប់ ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែលអំពាវនាវឱ្យមានការស្ងៀមស្ងាត់និងទុកករណីនេះជូនតុលាការកម្ពុជាដើម្បីបន្តនីតិវិធីរបស់ខ្លួន។
យ៉ាងណាក៏ដោយសេចក្តីប្រកាសព័ត៌មានរបស់មន្ត្រីកំពូលអ.ស.ប.ផ្នែកសិទ្ធិមនុស្សនេះគឺកើតឡើងក្រោយពេលមួយថ្ងៃដែលស.រ.អា.និងសហភាពអឺរ៉ុបបានប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ហើយសុំឲ្យមានការដោះលែងជាបន្ទាន់៕
Comment by UN High Commissioner for Human Rights Zeid Ra’ad Al Hussein on arrest of Cambodian opposition leader Kem Sokha
GENEVA (4 September 2017) – I am seriously concerned at the arrest of Cambodian opposition leader Kem Sokha, which appears to have been carried out with no respect for due process guarantees, including respect for his parliamentary immunity.
He has been accused of treason, which carries a prison term of between 15 to 30 years, based on a video of a speech he made in 2013 and which has been publicly available since then. I am also concerned that numerous public statements by the Prime Minister and high-ranking officials about Sokha’s supposed guilt breach the presumption of innocence and the right to a fair trial to which he is entitled under Cambodian and international human rights law.
Sokha’s arrest is all the more worrying as it takes place amid other recent measures by the Royal Government of Cambodia. These have led to the closure of a foreign non-governmental organisation and have targeted media companies, including numerous radio stations and one of the main independent English language newspapers, The Cambodia Daily, which has now been forced to cease publication after 24 years.
ប្រភព ៖ VOAKHMER, OHCHR
No comments:
Post a Comment