ការអប់រំ និងការអានសៀវភៅជាគ្រឿងរំដោះខ្លួនចេញពីភាពក្រីក្រ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ការអប់រំ និងការអានសៀវភៅជាគ្រឿងរំដោះខ្លួនចេញពីភាពក្រីក្រ

ការអប់រំ និងការអានសៀវភៅជាគ្រឿងរំដោះខ្លួនចេញពីភាពក្រីក្រ

Share This


ការអប់រំ និងការអានសៀវភៅជាគ្រឿងរំដោះខ្លួនចេញពីភាពក្រីក្រ

វាជាពំនោលដែលខ្ញុំយល់ថា មិនគ្រប់គ្រាន់ឡើយ។ មិនគ្រប់គ្រាន់ត្រង់ថា ការអប់រំ និងការអានសៀវភៅមួយមុខមិនអាចរំដោះយើងឲ្យចេញពីភាពល្ងង់ខ្លៅបានឡើយ បើយើងមិនហ៊ានសាកល្បងប្រើខួរក្បាលដើម្បីគិត។

បញ្ញវន្តជាច្រើនដែលខ្ញុំបានជួប ខ្ញុំយល់ថា ពួកគេមិនសូវជាចេះធ្វើឡើយ។ ពួកគេមិនបានប្រើខួរក្បាលគិតទាល់តែសោះ។ ពួកគេយកទិន្នន័យដែលមានស្រាប់យកមកផ្សព្វផ្សាយបន្តដោយគ្មានភាពច្នៃប្រឌិត ឬយកសាច់ឆៅ ឬបន្លែមិនទាន់លាង មកញ៉ាំទាំងមិនទាន់ចម្អិនតែម្តង។ ខ្ញុំសន្និដ្ឋានបានថា ពួកគេមិនមែនជាមនុស្សពូកែ។

ខ្ញុំបានជួបមនុស្សជាច្រើនទៀតដែលពូកែជាងបញ្ញវន្តរៀនសូត្រនៅសាលាទៅទៀត។ ពួកគេដែលខ្ញុំឃើញថា ជាក្រុមមនុស្សស្ថិតក្នុងអាជីពវិជ្ជាជីវៈ ជាក្រុមមនុស្សអ្នកធ្វើ។ ពួកគេខ្លះជាកសិករ ជាកម្មករ ជាជាងជំនាញ ជាអ្នកបច្ចេកទេស ។ល។ ខ្ញុំសន្និដ្ឋានបានដោយសារខ្ញុំបានលួចអង្កេតចំណេះ និងជំនាញដែលពួកគេបានធ្វើចំពោះមុខខ្ញុំ។ ពួកគេខុសពីបញ្ញវន្តដោយមិនមែនបបរឡត ឬត្រប៉ែខ្មៅឡើយ។ ពួកគេចេះជំនាញតែមួយគត់ តែជំនាញដែលពួកគេចេះនោះ ពួកគេធ្វើបានពូកែបំផុត។ ខ្ញុំអង្កេត ហើយតែងតែរៀនសូត្រពីពួកគេ។ ខ្ញុំចាត់ទុកខ្លួនខ្ញុំជាអ្នកមិនចេះអ្វីទាំងអស់។ ខ្ញុំមិនចេះព្រោះខ្ញុំចង់បន្ថែមចំណេះ និងជំនាញធ្វើឲ្យកាន់តែប៉ិនប្រសប់ថែមទៀត។

ខ្ញុំចង់ក្លាយជាមនុស្សពូកែ។ ដូច្នេះ ខ្ញុំត្រូវតែដាក់ខ្លួនរៀនសូត្រគ្រប់ទិដ្ឋភាព គ្រប់ផ្នែកលើវិស័យទាំងអស់។ ខ្ញុំជាមនុស្សគ្មាននរណាអាចកុហក បំភ្លើស និងបំភ្លៃបានឡើយព្រោះខ្ញុំបានយល់ពីកិច្ចការតូចតាចសព្វគ្រប់ទាំងអស់៕

ប្រភព/អត្ថបទដោយ ៖ Ratanak Eng



No comments:

Post a Comment