ក្ដៅៗ! សាររបស់លោក ប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ណែនាំដល់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺលោកយ៉េត ចរិយា ថាបើមិនដឹងធ្វើយ៉ាងម៉េចគួរតែទៅចងកសំលាប់ខ្លួនទៅប្រសើរជាង! ព្រោះធ្វើជាមនុស្សមិនត្រូវរស់ដើម្បីធ្វើបាបគេសម្រាប់...!
លោក ប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីជាការណែនាំដល់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺលោក យ៉េត ចរិយា ថាបើមិនដឹងធ្វើយ៉ាងម៉េចគួរតែទៅចងកសំលាប់ខ្លួនទៅប្រសើរជាង! ព្រោះធ្វើជាមនុស្សមិនត្រូវរស់ដើម្បីធ្វើបាបគេសម្រាប់ខ្លួនរស់ សម្រាប់គ្រួសារខ្លួនរស់នោះទេ ហើយក៏មិនត្រូវរស់នៅដើម្បីបម្រើជនថោកទាប ព្រៃផ្សៃ កាប់សំលាប់ជាតិសាសន៍ខ្លួនឯង និងនាំទុក្ខដល់ប្រទេសជាតិខ្លួនឯងឡើយ។ សារពិស្ដាររបស់លោក ប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" មានដូចតទៅនេះ ៖
សុទ្ធតែពួករៀននៅសាលា ឆទាន ចំរើនពហុវិជ្ជា និងកុំយកលេសដោះសារ រកក្តីអាណិតពីមហាជនឲ្យសោះ!
......................
យ៉េត ចរិយា (កម្ពុជា) សព្វថ្ងៃមានមុខងារជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលល្បីរឿងចាប់ចង ធ្វើការលឿន២៤ម៉ោងចាប់ចងអ្នកប្រឆាំង បានចាប់ផ្តើមអាជីពក្នុងវិស័យច្បាប់ជាក្រឡាបញ្ជីនៅតុលាការក្រុងភ្នំពេញនៅឆ្នាំ១៩៨០។ នៅឆ្នាំ១៩៨៩ យ៉េត ចរិយា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងនៅតុលាការក្រុងភ្នំពេញ។ នៅឆ្នាំ២០០៦ ជននេះត្រូវបានផ្ទេរទៅបម្រើការជាព្រះរាជអាជ្ញារងនៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជននេះមានបទពិសោធន៍ក្នុងការងារស៊ើបអង្កេតនិងការងារសវនាការរឿងកី្តព្រហ្មទណ្ឌខ្លាំងណាស់ជាមួយបក្សប្រឆាំង និងពលរដ្ឋរងគ្រោះដីធ្លី ឬសកម្មជនសិទ្ធិមនុស្ស។ អ្វីដែលរឹតតែអស្ចារ្យគឺ យ៉េត ចរិយា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យចំរើនពហុវិជ្ជា។
ជុំវិញការរិះគន់ថា ខ្លួន ជាមនុស្សកញ្ជះ ហ៊ុន សែន ធ្វើការតាមតែអ្នកនយោបាយបញ្ជា គ្មានខួរជាមនុស្ស ស្រឡាញ់តែលុយ បុណ្យស័ក្កិ និងអំណាច មិនយកឧត្តមគតិច្បាប់មកប្រើដើម្បីជួយជាតិ និងជួយការពារពលរដ្ឋខ្មែររងគ្រោះ មានគេបង្ហើបថា យ៉េត ចរិយា តែងនិយាយថា ខ្លួន (យ៉េត ចរិយា) ធ្វើនេះគឺដើម្បីរស់ បើមិនធ្វើតាមគេតើឲ្យគាត់ធ្វើយ៉ាងម៉េច? បើយើងជាគាត់តើយើងគួរធ្វើយ៉ាងណា?
ចំពោះរឿងនេះ ខ្មែរ សុវណ្ណភូមិ សូមប្រាប់ថា បើមិនដឹងធ្វើយ៉ាងម៉េចគួរតែទៅចងកសំលាប់ខ្លួនទៅប្រសើរជាង ព្រោះធ្វើជាមនុស្សមិនត្រូវរស់ដើម្បីធ្វើបាបគេសម្រាប់ខ្លួនរស់ សម្រាប់គ្រួសារខ្លួនរស់នោះទេ ហើយក៏មិនត្រូវរស់នៅដើម្បីបម្រើជនថោកទាប ព្រៃផ្សៃ កាប់សំលាប់ជាតិសាសន៍ខ្លួន និងនាំទុក្ខដល់ប្រទេសជាតិខ្លួនឡើយ។ ត្រូវចាំថាមានមនុស្សរាប់លាននាក់គេអាចរស់បាន និងថ្លៃថ្នូរ ដោយមិនចាំបាច់ប្រកបមុុខរបរថោកទាបនេះឡើយ។ ចុងក្រោយសូមផ្តាំថា កុំយកមុខរបរតុលាការក្នុងទង្វើបែបនេះ ដើម្បីចិញ្ចឹមជីវិត រស់នៅហ៊ឺហារ លើគំនរទុក្ខអ្នកដទៃនាំឲ្យខូចស្ថាប័ននេះ ព្រោះតុលាការគឺ«ការពារយុត្តិធម៌ តែមិនមែនការពារឆ្នាំងបាយខ្លួន និងប្រយោជន៍គ្រួសារខ្លួនឡើយ»៕
ប្រភព ៖ ប៉ាង សុខឿន - Khmer Sovannaphumi
No comments:
Post a Comment