សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់ចេញពីដែនព្រៃអភិរក្ស ស្ថិតនៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី លួចឆ្លងដែនយកទៅលក់នៅប្រទេសយួន តាមច្រករបៀងនានា នៅតែបន្តដឹកយ៉ាងគគ្រឹកគគ្រេង !!
ខេត្ដរតនគិរី ៖ ការលួចដឹកជញ្ជូនឈេីប្រណីតៗ និងឈើលេខ០១ៗ ចេញពីព្រៃក្នុងដែនអភិរក្ស ស្រុកអណ្ដូងមាស ខេត្តរតនគិរី របស់ក្រុមឈ្មួញដ៏ល្បីឈ្មោះ ដុះស្លែ ដែលគេស្គាល់ឈ្មោះថា លោក វណ្ណា ដែលជាអ្នកដឹកជញ្ជូនឈេីប្រណីត យ៉ាងសកម្ម យកទៅលក់នៅប្រទេសវៀតណាម និងដឹកសុីឈ្នួលជនជាតិវៀតណាម ដែលមកចាំទិញឈេី នៅក្នុងស្រុកអណ្ដូងមាស អោយលោក វណ្ណា ជាអ្នកដឹកជញ្ជូន ដឹកចូលតាមច្រករបៀងនានា តាមប៉ុស្ដិ៍ ចាំយាម ចំណុច ច្រក បាតាំ បាង៉ារ និងភូមិចង ដែលមានបង្គោលក្រវ៉ាត់ព្រំដែនលេខ ១៩/៤ និងបង្គោល (ល) កម្ពុជ វៀតណាមលេខ ២១ ដែលស្ថិតក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី ។
ប្រភពពីប្រជាពលរដ្ឋខ្មែរ និងអ្នកសុីឈ្នួល លេីកឈេីបានរាបរាប់ប្រាប់អោយដឹងថា លោក វណ្ណា និងក្រុមបក្សពួក របស់លោក វណ្ណា ដ៏ល្បីល្បាញខាងការដឹកជញ្ជូនឈេីប្រណីតឆ្លងដែនខុសច្បាប់រូបនេះ មិនមែនទេីបតែដឹកនោះទេ គឺពួកគេដឹក ជាយូរខែឆ្នាំមកហេីយ ហេីយដឹកជាហូរហែមិនខានទេ មួយថ្ងៃៗដឹកពីរទៅបីជេីង មិនក្រោមពី ១០ទៅដល់ ២០ឡាននោះឡេីយ តែពួកគាត់មិនដែលឃេីញមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបពួកគេនោះទេ ប្រហែលជាត្រូវរ៉ូវគ្នាអស់ហេីយមេីលទៅ បានជាមិនហ៊ានបង្ក្រាបបែបនេះ ! ។
ជាចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ សូមសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំ និងប្រមុខថ្នាក់ដឹកនាំខេត្ដ មេត្ដាមានចំណាត់ការទៅលេីក្រុមឈ្មួញឈេីទាំងអស់នេះផង បេីនៅតែបណ្ដែតបណ្ដោយបែបនេះទៀត ប្រាកដជាអស់គ្មានសល់នោះទេ ហេីយម្យ៉ាងទៀតនោះ អ្នកដឹកជញ្ជូនឈេី នៅក្នុងស្រុកនេះសុទ្ធតែអ្នកមានអំណាច បេីប្រជាពលរដ្ឋធម្មតាមិនដឹកបាននោះទេ បេីដឹកក៏បានត្រឹមតែដឹកសុីឈ្នួលយកកម្រៃពីថៅកែធំៗដែរ បេីហ៊ានដឹកដោយខ្លួនឯង តែមួយដុំ ច្បាស់ជានឹងត្រូវគេចាប់ភ្លាម! តែបេីក្រុមឈ្មួញទាំងអស់នោះវិញដឹកបានដោយសេរីមិនដែលឃេីញសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ៕
No comments:
Post a Comment