អ្នកល្បីល្បាញខាងល្បិចសាមកុកភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​ ដោយលោកឆាំ ឆានី​(Chham Chhany) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នកល្បីល្បាញខាងល្បិចសាមកុកភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​ ដោយលោកឆាំ ឆានី​(Chham Chhany)

អ្នកល្បីល្បាញខាងល្បិចសាមកុកភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​ ដោយលោកឆាំ ឆានី​(Chham Chhany)

Share This

អ្នកល្បីល្បាញខាងល្បិចសាមកុកភ្លេចទ្រឹស្តី ស៊ុន ឈាន (Sun Quan)​ ដោយលោកឆាំ ឆានី​(Chham Chhany)

អធិរាជនគរវ៉ូ ( នគរទិសខាងកើត ) ស៊ុន ឈាន គឺជាអធិរាជវ័យក្មេងជាងគេ បានបន្សល់នូវទ្រឹស្តីជាច្រើនដែលជនជាតិចិនតែងតែយកមកអនុវត្តន៍ក្នុងការដឹកនាំប្រទេសដូចជា "មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង " ព្រមជួយតែមិនបញ្ចេញទ័ព និងស្បៀង " និងជួយអ្នកខ្សោយមិនត្រឹមតែគ្មានប្រយោជន៍ ហើយថែមទាំងយកសត្រូវខ្លាំងមកដាក់ខ្លួន " ជាដើម ។

ថ្វីត្បិតតែទ្រឹស្តីនេះកន្លងទៅរាប់ពាន់ឆ្នាំហើយក្តី តែវាបានត្រឡប់មកថ្មីៗ បើប្រៀបធៀបនឹងការសន្យារបស់ចិនមកលើរបប ហ៊ុន សែន នៅពេលនេះ ។

ចិនសន្យាថាធ្វើជាខ្នងបង្អែក និងការពារកម្ពុជាគ្រប់ពេល ។ តែនៅពេលដែលអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា សភាអឺរ៉ុបអនុម័តការថ្កោលទោសរបប ហ៊ុន សែន បែរជាចិនដេកអះពោះធ្វើព្រងើយ ទុកឲ្យសម្តេចឆ្លេឆ្លា រកក្រឡាលោតលែងឃើញ ។

ទង្វើចិននៅពេលនេះបញ្ជាក់ថា ចិនកំពុងយកទ្រឹស្តី ស៊ុន ឈាន មកលេងជាមួយកម្ពុជាហើយគឺ " ព្រមជួយតែមិនបញ្ចេញទ័ព និងស្បៀង " និងជួយអ្នកខ្សោយមិនត្រឹមតែគ្មានប្រយោជន៍ ហើយថែមទាំងយកសត្រូវខ្លាំងមកដាក់ខ្លួន " ។ បានន័យថា ចិនសន្យាជួយតែមិនធ្វើ ហើយបើចិនជួយខ្មែរដូចយកមហាយក្សអាមេរិក និងសហគមន៍អឺរ៉ុបជាសត្រូវអញ្ចឹង ។

ហេតុនេះសូមសម្តេច តេជោ ដែលតែងតែក្អេងក្អាងថាខ្លួនជើងខ្លាំងខាងល្បិចសាមកុកនោះ នឹកឃើញឡើងវិញនូវទ្រឹស្តី ស៊ុន ឈាន ដែលចិនកំពុងលេងជាមួយសម្តេចនាពេលនេះតាមការគួរ ដើម្បីកុំយឺតពេល(តិច)រកកន្ទេលរុំមិនបានណាសម្តេច ៕








ប្រភព/អត្ថបទ៖ ដោយ លោកឆាំ ឆានី​(Chham Chhany)

No comments:

Post a Comment