លេងចំៗ ក្ដៅគគុកៗ! ៖ លោកហ៊ុនសែននិងបក្សប្រជាជន កំពុងតែបណ្តុះមនោគមវិជ្ជាឲ្យយុវជនស្អប់អាមេរិក !! បទវិភាគដោយ Sam Samuth
មនោគមវិជ្ជាស្អប់អាមេរិកនេះមិនមែនជារឿងល្អទេសម្រាប់ខ្មែរ ដែលកាលឆ្នាំ1964_1970 មានក្រុមមួយបានបញ្ឆេះកំហឹងស្អប់អាមេរិក ដុតទូតអាមេរិក ទើបនាំឲ្យខ្មែរអន្តរាយរហូតមក ។
ការយករឿងអតីតកាលមិនច្បាស់លាស់ ដែលអ្នកឈ្នះជាអ្នកសរសេរប្រវត្តិសាស្រ្តមកញុះញង់ បង្កឲ្យយុវជនក្មេងៗស្អប់អាមេរិក ដើម្បីកេងចំណេញនយោបាយ មិនមែនជារឿងល្អទេ វាពិតជាគ្រោះថ្នាក់ណាស់ដល់កម្ពុជា ។
ស្រដៀងនឹងអតីតកាលជូរចត់ អ្នកដឹកនាំខ្មែរដើម្បីតែអំណាចសុខចិត្តងាកទៅកុម្មុយនីស្តឲ្យការពារអំណាច ហើយឈ្លោះជាមួយលោកសេរី ដែលសូម្បីតែដង្ហើមរស់សព្វថ្ងៃក៏ដោយសារលោកសេរី ។
ជាការពិត អាមេរិកមិនជាល្អគ្រប់ដប់ ឬក៏សុទ្ធតែអាក្រក់ដែរ ។ តែដើមហេតុមកពីអ្នកនយោបាយខ្មែរទាំងអស់ ។ យើងត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងផង មុនតែចោទដាក់គេ ។
ការស្រឡាញ់ជាតិ ការពារប្រយោជន៍ជាតិ ដែលហៅថាជាតិនិយម ពិតជាល្អណាស់ តែប្រយ័ត្នចំពោះ ជាតិនិយមជ្រុល ៕
ប្រភព ៖ ហ្វេសប៊ុក Sam Samuth
រូបភាព ឆ្នាំ២០០៣ បាតុកម្មហិង្សាចលាចលដុតស្ថានទូតថៃ កណ្ដាលក្រុងភ្នំពេញ - 2003 Phnom Penh riots ! |
No comments:
Post a Comment