បែកធ្លាយទៀតហើយ! សារបែកធ្លាយ! ប្រវត្តិខ្លះៗនៃអ្នកនាំពាក្យ ផៃ ស៊ីផាន និង សុខ ឥសាន របស់ CPP !, ដោយលោកឆាំ ឆានី(Chham Chhany) ៖
ប្រវត្តិខ្លះៗនៃអ្នកនាំពាក្យ ផៃ ស៊ីផាន សុខ ឥសាន របស់ CPP
១. ផៃ ស៊ីផាន កើតនៅ ឆ្នាំ១៩៥៣ នៅកណ្ដាលបឹងទន្លេសាបក្នុង ឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ។
នៅចុង ឆ្នាំ១៩៧៩ ផៃ ស៊ីផាន បានភៀសខ្លួនទៅជំរំ ខៅអ៊ីដាង នៅតាមជាយដែនថៃ ហើយក្រោយមកបានចេញទៅនៅសហរដ្ឋអាមេរិក។ នៅអំឡុង ឆ្នាំ១៩៨០ ផៃ ស៊ីផាន បានទៅដល់សហរដ្ឋអាមេរិក ហើយបានធ្វើការនៅក្នុងហាងសាច់មាន់បំពង និងហាងដូណាត់ ។
នៅអំឡុង ឆ្នាំ១៩៩០ លោក ស៊ីផាន ដោយសារជពាក់បំណុលគេច្រើនពេកមិនអាចសងគេរួច ផៃ ស៊ីផាន បានរត់មកខ្មែរ ហើយបង្កើតកម្មវិធីវិទ្យុខ្មែរអាមេរិកាំង នៅប៉ុស្តិ៍វិទ្យុ អប្សរា ។
ដោយសារការប្រើវិហារសាស្ត្រតាមរយះវិទ្យុលើកជើង CPP ដោយវាយប្រហារគណះបក្សហ្វុនសិនប៉ិច និងគណបក្ស សម រង្ស៊ី ផៃ ស៊ីផាន ត្រូវបាន CPP ឲ្យធ្វើជាសមាជិកព្រឹទ្ធិសភាក្នុងអាណត្តិទីមួយប៉ុន្តែនៅឆ្នាំ២០០១ គណបក្សប្រជាជនបណ្ដេញចេញពីបក្សដោយពុំបានដឹងអំពីមូលហេតុរហូតដល់សព្វថ្ងៃនេះ ។
ប្រាំមួយខែ នៅមុនការបោះឆ្នោត ឆ្នាំ២០០៨ ផៃ ស៊ីផាន បានចូលទៅបម្រើការងារនយោបាយឲ្យគណបក្ស សម រង្សី ជាសមាជិកក្រុមការងារខេត្តកំពង់ឆ្នាំង ដែលកាលនោះ ផៃ ស៊ីផាន បានខ្ចីលុយ ឆាំ ឆានី $50 ហើយមិនសងរហូតពេលនេះ ។
ក្រោយការបោះឆ្នោតជាតិ២០០៣ ផៃ ស៊ីផាន បានបន្តការងារជាមួយលោក កឹម សុខា នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដើម្បីរៀបចំកម្មវិធីវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ។
អំឡុង ឆ្នាំ២០០៨ បានលុតក្រាបសុំចុះចូល CPP វិញតាមរយះខ្មោច សុខ អាន ហើយក៏បានទទួលយកការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រីរហូតសព្វថ្ងៃ ។
២. សុខ ឥសាន ឈ្មោះដើម សួង កុសល ក្នុងរបបរដ្ឋកម្ពុជា១៩៨០ បុរស សួង កុសល ជាប្រធានសិប្បកម្មផលិតសំបកកង់ ម៉ូតូ ( របស់រដ្ឋ ) នៅចាក់អង្រែ តែដំណើរការនៃការផលិតមិនបានយូរប៉ុន្មានសិប្បកម្មក្ស័ធុន បុរស សួង កុសល ប្រើអំណាចជាប្រធានលក់ដី និងរោងសិប្បកម្មយកលុយដាក់ហោប៉ៅខ្លួន ។
ដោយសារតែការលោភលន់មិនចែកលាភសក្ការះឲ្យអ្នករួមការងារ អ្នករួមការងារក៏នាំគ្នាប្តឹងរហូតរបបរដ្ឋកម្ពុជាចាប់បុរស សួង កុសល ដាក់គុកជាច្រើនខែ ។
បន្ទាប់ពីចេញពីគុករស់នៅលាក់មុខជាច្រើនឆ្នាំបុរស សួង កុសល បានដូរឈ្មោះមកជា សុខ ឥសាន ហើយបានចូលធ្វើការនៅប៉ស្តិវិទ្យុអប្សរា តាមសែស្រឡាយលោក ជា ស៊ីម ក្នុងឋានះជាអ្នកគ្រប់គ្រងព៌តមាន ។ ហើយបន្ទាប់មកទៀតក៏បានដាក់មេប្រុចរត់ចោលក្រុមលោក ជា ស៊ីម មកអោបជើងក្រុម តេជោ រហូតសព្វថ្ងៃ ។
សង្ខេបសេចក្តីមក បុរសអ្នកនាំពាក្យ CPP ទាំងពីរនាក់ ផៃ ស៊ីផាន និង សុខ ឥសាន ដែលកំពុងជេរអាមេរិកសព្វថ្ងៃគឺម្នាក់មិនអាចអាចរស់នៅអាមេរិកបានព្រោះជំពាក់លុយគេគឺ ផៃ ស៊ីផាន ហើយភាពល្បីល្បាញដែល ផៃ ស៊ីផាន មានតាំងពីអតីតដល់បច្ចុប្បន្នគឺខ្ចីលុយគេមិនសងហ្នឹងឯង មិនបំណុលនោះតុចឬច្រើនទេគឺ ផៃ ស៊ីផាន មិនសងទាំងអស់ ។ ចំណែក សុខ ឥសាន វិញ មាត់ជេរអាមេរិក តែការពិត សុខ ឥសាន បានបញ្ជូនកូន ប្រពន្ធ និងប្អូនស្រីឲ្យទៅរស់នៅអាមេរិកអស់ទៅហើយ គឺប្រពន្ធកូន និងប្អូន សុខ ឥសាន្ត បានទិញផ្ទះ និងរស់នៅតំបន់ Riverside ក្នុងរដ្ឋ California ដោយបានទិញផ្ទះដល់ទៅពីរ មួយសម្រាប់រស់នៅខ្លួនឯង និងមួយទៀតសម្រាប់ជួលអាយគេទៀតផង ។ បើអាមេរិកជាប្រទេសអាក្រក់ដូចដែល សុខ ឥសាន ថាមែន ហេតុអី សុខ ឥសាន បញ្ជូនប្រពន្ធ កូន និងប្អូនឲ្យទៅរស់នៅអាមេរិ ? ៕
ប្រភព/អត្ថបទដោយ ៖ Chham Chhany
No comments:
Post a Comment