គួរអស់សំណើច! សមត្ថកិច្ចបានវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរ ៣គ្រួសារ ដែលនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬហៅថាបុរសខ្លាំងនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ តែបុរសខ្លាំងហ៊ុន សែន ធ្វើមិនដឹងល្ហើយ LOL អាសូរតែប្រជាពលរដ្ឋខ្មែរគ្នាខំប្រឹងស្រែកថា សម...ដាចម៍នោះ សម...ដាចម៍នេះ ជួយ...ផង...!!
ប្រភពពីវិទ្យុអាស៊ីសេរីបានឱយដឹងថា ៖ សមត្ថកិច្ចវាយកម្ទេចផ្ទះពលរដ្ឋ៣គ្រួសារនៅស្រុកស្អាងខេត្តកណ្តាល
ករណីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ដែលមិនឆ្ងាយប៉ុន្មានពីផ្ទះលោកនាយករដ្ឋមន្ត្រី ក្រុមសមត្ថកិច្ចបានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋ ៣គ្រួសារ ដែលស្ថិតនៅទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីបណ្ដេញពួកគេចេញពីដី ដើម្បីយកដីនោះប្រគល់ទៅភាគីម្ខាងទៀតដែលឈ្នះក្តី។ ការអនុវត្តសាលាដីការបស់តុលាការកំពូលនៅថ្ងៃទី៨ ខែកញ្ញានេះ បង្កការភ្ញាក់ពីសំណាក់ក្រុមប្រជាពលរដ្ឋរហូតដល់អភិបាលខេត្តកណ្ដាលចេញមកអន្តរាគមន៍។
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីម្នាក់គឺកញ្ញា ថន អ៊ីញ ប្រាប់ថា ឪពុកម្ដាយកញ្ញាមករស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨៧ ហើយអាជ្ញាមូលដ្ឋានក៏បានចេញលិខិតបញ្ជាក់ទទួលស្គាល់ដែរ ប៉ុន្តែនៅពេលឪពុកម្តាយកញ្ញាសុំធ្វើប្លង់កម្មសិទ្ធិមន្ត្រីសុរិយោដីស្រុកមិនធ្វើឲ្យទេ ដោយលើកហេតុផលថា ដីមានជម្លោះ។
កញ្ញា ថន អ៊ីញ បន្តថា នៅពេលភាគីជម្លោះម្ខាងទៀតដែលងារជាជំទាវឈ្មោះ ម៉ី កល្យាណ បែរជាក្រុមមន្ត្រីធ្វើប្លង់កម្មសិទ្ធិឲ្យទៅវិញ។
កញ្ញាបន្តថា ភាគីជម្លោះម្ខាងទៀតដែលចោទប្រកាន់ថា គ្រួសារកញ្ញារស់នៅដីរបស់គេនោះ មិនដែលបង្ហាញមុខ ឬចុះមកដល់ដីមានជម្លោះម្តងណាឡើយ។
ជម្លោះដីធ្លីរវាងក្រុមប្រជាពលរដ្ឋ ៣គ្រួសារនៅតាមបណ្ដោយផ្លូវជាតិលេខ២១ នៅស្រុកស្អាង ខេត្តកណ្តាលនេះ ក្រុមប្រជាពលរដ្ឋឲ្យដឹងថា ភាគីជម្លោះឈ្មោះលោកស្រី ប៉ាវ ម៉ាច ប៉ុន្តែ ប្រគល់សិទ្ធិទៅអ្នកស្រី ម៉ី កល្យាណ ដែលមានងារជាជំទាវ ចេញមុខប្តឹងទៅតុលាការ ដោយចោទប្រកាន់ថា ពួកគេមករស់នៅលើដីរបស់ខ្លួន។ ដីមានជម្លោះនេះប្រជាពលរដ្ឋពីរគ្រួសារថា ពួកគេរស់នៅលើដីចំណីផ្លូវ និងមួយគ្រួសារទៀតជាប្រភេទដីឡូ។ ពួកគេមានជម្លោះដីធ្លីកាលពីឆ្នាំ២០០៤ និងផ្ទុះឡើងខ្លាំងកាលពីអំឡុងដីឡើងថ្លៃ កាលពីឆ្នាំ២០០៧។
ប្រជាពលរដ្ឋម្នាក់ទៀត លោកស្រី សាយ គីមអូន ឲ្យដឹងថា ដីផ្ទះលោកស្រីជាប្រភេទដីចំណីផ្លូវ គ្រួសារលោកស្រីមករស់នៅលើដីនេះតាំងពីឆ្នាំ១៩៩៦ និងមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ លោកស្រី ចោទប្រកាន់ថា ការអនុវត្តសាលក្រមនៅពេលនេះ ជារឿងអយុត្តិធម៌ និងស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំជួយផ្ដល់យុត្តិធម៌ដល់ពូកគេ។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីភាគី អ្នកស្រី ម៉ី កល្យាណ បានទេ នៅថ្ងៃទី០៨ ខែកញ្ញា ។នៅពេលមានករណីវាយកម្ទេចផ្ទះពលរដ្ឋដូចនេះ អភិបាលខេត្តកណ្ដាល ម៉ៅ ភិរុណ បានចុះទៅដល់កន្លែងជម្លោះ និងសន្យាពិនិត្យលើសំណុំរឿងនេះឡើងវិញ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី
No comments:
Post a Comment