សារក្ដៅៗ! ពីលោកបណ្ឌិត So Naro ៖ គួរឲ្យអាម៉ាស់មុខណាស់ ប្រាក់ សុខុន ដែលជាប់ឈ្មោះថាជាអៀង សារី ទី២ របស់កម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យដើរហើរដោយសេរីនៅលើទឹកដីសហរដ្ឋអាមេរិកបានទេ ! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Prak+Sokhon_Ieng+Sarys+Brother+Number+three

សារក្ដៅៗ! ពីលោកបណ្ឌិត So Naro ៖ គួរឲ្យអាម៉ាស់មុខណាស់ ប្រាក់ សុខុន ដែលជាប់ឈ្មោះថាជាអៀង សារី ទី២ របស់កម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យដើរហើរដោយសេរីនៅលើទឹកដីសហរដ្ឋអាមេរិកបានទេ !

Share This

សារក្ដៅៗ! ពីលោកបណ្ឌិត So Naro ៖ គួរឲ្យអាម៉ាស់មុខណាស់ ប្រាក់ សុខុន ដែលជាប់ឈ្មោះថាជាអៀង សារី ទី២ របស់កម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យដើរហើរដោយសេរីនៅលើទឹកដីសហរដ្ឋអាមេរិកបានទេ ! 

លោកបណ្ឌិត So Naro បានបង្ហោះសារតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម (ហ្វេសប៊ុក​ Facebook)​របស់លោក ដោយលោកបានបង្ហោះសារក្ដៅៗទាក់ទងរឿង រដ្ធមន្ត្រីក្រសួងការបរទេសរបស់រដ្ឋាភិបាលលោកហ៊ុន សែន គឺលោកប្រាក់ សុខុន និងគណៈប្រតិភូ ខណៈពេលទៅប្រជុំ នៅទីស្នាក់អង្គការសហប្រជាជាតិ នៅទីក្រុងញីវយ៉ក ប្រទេសសហរដ្ធអាមេរិក ដែលត្រូវបានរដ្ឋាភិបាលសហរដ្ធអាមេរិក វាស់ដីអោយដើរ មកពីមិនមានវីសា និងមិនមែនជាភ្ញៀវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ។ សារពេញរបស់បណ្ឌិត So Naro ដែលបានបង្ហោះនោះ មានយ៉ាងដូច្នេះថា ៖ 

គួរឲ្យអាម៉ាស់មុខណាស់ ប្រាក់ សុខុន ដែលជាប់ឈ្មោះថាជា អៀង សារី ទី២របស់កម្ពុជានោះ មិនត្រូវបានអនុញ្ញាតឲ្យដើរហើរដោយសេរីនៅសហរដ្ឋអាមេរិកបានទេ ។ ជនមានប្រវត្តិបំផ្លាញជាតិ សម្អប់សេរីភាព និងស្រឡាញ់អំណាចផ្តាច់ការរូបនេះ បានត្រឹមតែធ្វើដំណើរពីព្រលានយន្តហោះទៅ Hotel និងទីស្នាក់ការ U.N. តែប៉ុណ្ណោះ ។

បើហ៊ានធ្វើដំណើរខុសពីនេះ គឺច្បាស់ជាត្រូវប៉ូលីសអាមេរិកបណ្តេញចេញមិនខានឡើយ ព្រោះប្រាក់ សុខុន ជាជនដែលជាប់ក្នុងបញ្ជីខ្មៅដែលសហរដ្ឋអាមេរិកហាមមិនឲ្យចូលស្រុកគេ លើកលែងតែទៅប្រជុំនៅ U.N. តែមួយគត់ដែលអាចទៅបានដោយសារទីស្នាក់ការ U.N. តាំងនៅលើដីអាមេរិក។ បន្ថែមពីលើនេះ វត្តមានរបស់ ប្រាក់ សុខុន ដែលតំណាងឲ្យរបបផ្តាច់ការ ហ៊ុន សែន ទៅប្រជុំមហាសន្និបាត U.N. លើកនេះត្រូវបានបងប្អូនខ្មែរជាច្រើនធ្វើបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាបំផុតផងដែរ។

ក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុុជាមិនដែលមានរដ្ឋមន្រ្តីការបរទេសណាដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដូច ប្រាក់ សុខុន នេះទេ លើកលែងតែ អតីតរដ្ឋមន្រ្តីការបរទេសខែ្មរក្រហម អៀង សារី ចេញ ។ ពិតជាធ្វើឲ្យខូចខាតមុខមាត់ប្រទេសកម្ពុជាដ៏ធ្ងន់ធ្ងរមែន ។ ខ្មាសគេណាស់ ប្រាក់ សុខុន ចុះចេញពីតំណែងរដ្ឋមន្ត្រីការបរទេសទៅ ជនបំផ្លាញទ្រព្យសម្បត្តិជាតិ និងបំផ្លាញកិត្តិយសជាតិ ៕
ប្រភព ៖ ពីហ្វេសប៊ុកលោកបណ្ឌិត So Naro
Naro+So_texts


Prak+Sokhon+%25281%2529

Prak+Sokhon+%25284%2529

Prak+Sokhon+%25282%2529

Prak+Sokhon+%25283%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25282%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25283%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25284%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25281%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25285%2529

Ieng+Sary_He+was+known+as+Brother+Number+Three+as+he+was+third+in+command+after+Pol+Pot+and+Nuon+Chea+%25281%2529

Comment Using!!

No comments:

Post a Comment

Pages