ធ្វើជាអ្នកដោះស្រាយបញ្ហាទើបបញ្ញាកើនឡើង៖ "កុំរត់គេចពីបញ្ហា ត្រូវប្រឈម ហើយប្រើខួរក្បាលគិតដើម្បីដោះវា។" - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Ratanak+Eng_1

ធ្វើជាអ្នកដោះស្រាយបញ្ហាទើបបញ្ញាកើនឡើង៖ "កុំរត់គេចពីបញ្ហា ត្រូវប្រឈម ហើយប្រើខួរក្បាលគិតដើម្បីដោះវា។"

Share This

ធ្វើជាអ្នកដោះស្រាយបញ្ហាទើបបញ្ញាកើនឡើង៖ "កុំរត់គេចពីបញ្ហា ត្រូវប្រឈម ហើយប្រើខួរក្បាលគិតដើម្បីដោះវា។" នេះជាគោលការណ៍ទស្សនវិជ្ជារបស់ខ្ញុំ។

ក្នុងមួយថ្ងៃ យើងជួបបញ្ហាជីវិតពីរទៅបីដើម្បីដោះ។ យើងកុំមើលរំលងឲ្យសោះ។ មនុស្សទូទៅតែងមើលរំលងថា វាមិនមែនជាបញ្ហា។ មនុស្សអស្ចារ្យយល់ថា វាជាបញ្ហា។ មនុស្សទូទៅគិតថា វាមិនចាំបាច់អីឡើយក្នុងការដោះ។ តែមនុស្សអស្ចារ្យយល់ថា វាជារឿងត្រូវប្រើខួរក្បាលដើម្បីដោះ។ មនុស្សទូទៅគិតថា ទាល់តែធ្វើការក្នុងការិយាល័យទើបជារឿងត្រូវគិត។ តែសម្រាប់មនុស្សអស្ចារ្យគិតថា សូម្បីកំពុងធ្វើដំណើរ ក៏ជាចំណោទ ក៏ជាបញ្ហាដែលត្រូវប្រើប្រាស់បញ្ញាដើម្បីគិតគូរដែរ។

សមត្ថភាពប្រើប្រាស់បញ្ញារបស់មនុស្សអស្ចារ្យចេះតែកើនឡើងរៀងរាល់វិនាទី។ ចំណែកខួរក្បាលគិតរបស់មនុស្សធម្មតានៅរឹងស្តូក។

មនុស្សអស្ចារ្យមិនយកព័ត៌មានគេថា យកមកផ្សព្វផ្សាយបន្តឡើយ។ តែមនុស្សធម្មតាតែងយកព័ត៌មានដែលគេផ្សព្វផ្សាយ យកមកនិយាយបន្ត។

មនុស្សធម្មតាគិតអ្វីធម្មតា។ មនុស្សអស្ចារ្យគិតប្លែកពីគេ និងតែងដឹកមុខគេជានិច្ច។ ពួកគេធ្វើរឿងរ៉ាវដែលមនុស្សធម្មតាមិនដែលធ្វើ។ ពួកគេធ្វើកិច្ចការដែលមនុស្សអ្នកផងទាំងពួងយល់ថា មិនអាចទៅរួច។ ពួកគេត្រូវបានគេហៅថា ជាមនុស្សឆ្កួត ។ ប៉ុន្តែនៅចុងបញ្ចប់ មនុស្សឆ្កួតហ្នឹងទៅវិញទេដែលតែងតែដឹកនាំការគិត និងការធ្វើទៅកាន់មនុស្សធម្មតាទាំងអស់ជាសហគមន៍ សង្គម និងសកល។

ខ្ញុំជាអ្នកចូលចិត្តដោះស្រាយបញ្ហា ខ្ញុំចូលចិត្តប្រើប្រាស់បញ្ញា និងខ្ញុំមិនចេះនៅនឹងថ្កល់។ ខ្ញុំចូលចិត្តទៅកាន់ទីកន្លែងថ្មី ជួបរឿងថ្មី ហើយប្រើប្រាស់ខួរក្បាលដើម្បីដោះវាតែម្តង។ ខ្ញុំមិនចូលចិត្តធ្វើរឿងរ៉ាវអ្វីដែលមនុស្សដទៃធ្លាប់ធ្វើឡើយ។ ខ្ញុំតែងផ្តោតលើភាពច្នៃប្រឌិតជានិច្ច។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាបញ្ចេញភាពច្នៃប្រឌិតរបស់ខ្លួន។ ខ្ញុំយល់ថា វាជាទំនើបកម្មដ៏អស្ចារ្យ។ ខ្ញុំយល់ថា វានឹងបង្កើនភាពជឿនលឿនប្រកបដោយល្បឿនទៅលើសង្គម។ ខ្ញុំជឿជាក់លើគំនិតច្នៃប្រឌិត៕

ប្រភព/អត្ថបទដោយ ៖ Ratanak Eng

Ratanak+Eng%2527s+Texts

Ratanak+Eng_2
Comment Using!!

No comments:

Post a Comment

Pages