ព្រាប កុល​ (Preap Kol)​ ៖ សសរស្តម្ភ(Pillars)នៃលទ្ធិប្រជាធិបតេយ្យ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ព្រាប កុល​ (Preap Kol)​ ៖ សសរស្តម្ភ(Pillars)នៃលទ្ធិប្រជាធិបតេយ្យ

ព្រាប កុល​ (Preap Kol)​ ៖ សសរស្តម្ភ(Pillars)នៃលទ្ធិប្រជាធិបតេយ្យ

Share This

ព្រាប កុល​ (Preap Kol)​ ៖ សសរស្តម្ភ(Pillars)នៃលទ្ធិប្រជាធិបតេយ្យ 

ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលដ៏ខ្មៅអាក្រក់មួយជាប្រវត្តិសាស្ត្រខ្មែរ ដោយសារតែរដ្ឋាភិបាលបុរសខ្លាំងឬបុរសខ្លាច ហ៊ុន សែន បានសម្រេចចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់នៅក្នុងរដ្ឋសភា ខ្មែរ តាមរយៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការបញ្ឈប់សកម្មភាពវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ការបិទការផ្សាយរបស់សារព័ត៌មានឯករាជ្យ The Cambodia Daily និងបានបិទការផ្សាយរបស់ស្ថានីយវិទ្យុឯករាជ្យមួួយចំនួនទៀតនៅកម្ពុជា ។​ 

ជាមួយគ្នានេះដែរ លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ក៏បានលើករឿងស្ដីពីគោលការណ៍ចម្បងនៃលទ្ធិប្រជាធិបតេយ្យ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ហៅថា "សសរស្តម្ភ (Pillars) នៃលទ្ធិប្រជាធិបតេយ្យ" ។ ​តើអ្វីទៅជាសសរស្តម្ភ (Pillars) នៃលទ្ធិប្រជាធិបតេយ្យ? ដោយព្រាប កុល បានបកស្រាយមានដូចតទៅនេះ ៖ សសរស្តម្ភ (Pillars) នៃលទ្ធិប្រជាធិបតេយ្យ គឺ ៖

១. សេរីភាពនៃការសម្តែងមតិ ការជួបជុំ/ប្រមូលផ្តុំ
២. សេរីភាព និងឯករាជ្យភាពសារព័ត៌មាន
៣. ឯករាជ្យភាពតុលាការ និងនីតិរដ្ឋ
៤. សុចរិតភាពនៃការបោះឆ្នោះ (តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ព្រមទាំងមានទីលានប្រកួតប្រជែងប្រកបដោយសមភាពសម្រាប់គ្រប់បក្សនយោបាយ)
៥. លំហសម្រាប់បំពេញការងារ (Civic space) របស់សង្គមសុីវិល
៦. តុល្យភាពអំណាច (Check and Balance) រវាងនីតិប្រតិបត្តិ តុលាការ និងសភា
៧. បរិយាកាសងាយស្រួលសម្រាប់ការចូលរួមបានពេញលេញរបស់ពលរដ្ឋក្នុងដំណើរការបោះឆ្នោត និង នៅចន្លោះពេលនៃបោះឆ្នោត។
៨. អព្យាក្រិតភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ
៩. ការកំណត់អណត័្តថ្នាក់ដឹកនាំស្ថាប័នកំពូល
តើកម្ពុជាបំពេញគោលការណ៍ខាងលើនេះបានប៉ុន្មានភាគរយ?






ប្រភព ៖ ព្រាប កុល​ (Preap Kol)​ 

No comments:

Post a Comment