Breaking News !! សារបែកធ្លាយ រំលឹករឿងចាស់របស់ស៊ីភីភី៖ ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ចេញ​លិខិត​បង្គាប់​មជ្ឈដ្ឋាន​នានា​ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​រឿង​ផែនទី ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News !! សារបែកធ្លាយ រំលឹករឿងចាស់របស់ស៊ីភីភី៖ ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ចេញ​លិខិត​បង្គាប់​មជ្ឈដ្ឋាន​នានា​ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​រឿង​ផែនទី !

Breaking News !! សារបែកធ្លាយ រំលឹករឿងចាស់របស់ស៊ីភីភី៖ ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ចេញ​លិខិត​បង្គាប់​មជ្ឈដ្ឋាន​នានា​ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​រឿង​ផែនទី !

Share This

Breaking News !! សារបែកធ្លាយ រំលឹករឿងចាស់របស់ស៊ីភីភី៖ ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ចេញ​លិខិត​បង្គាប់​មជ្ឈដ្ឋាន​នានា​ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​រឿង​ផែនទី !

លិខិត​មួយ​របស់​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​៩ កញ្ញា ដែល​មាន​បោះ​ត្រា​ថា ជា​ឯកសារ​សម្ងាត់ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចែក​ចាយ​គ្នា​ជា​បន្តបន្ទាប់។ ឯកសារ​នេះ​មាន​ខ្លឹមសារ​ណែនាំ​ប្រធាន​គណៈកម្មាធិការ​បក្ស​របស់​ខ្លួន​តាម​រាជធានី-ខេត្ត ឲ្យ​បំផុស​មជ្ឈដ្ឋាន​នានា​ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន​ថ្មីៗ​នេះ។ យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​នេះ​បញ្ជាក់​ថា នោះ​មិន​មែន​ជា​ឯកសារ​សម្ងាត់​ទេ។

លិខិត​ដែល​មាន​បោះ​ត្រា​ថា «សម្ងាត់» នោះ ចុះ​ហត្ថលេខា​ដោយ លោក សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​បក្ស​នៅ​គ្រប់​រាជធានី-ខេត្ត។ ក្នុង​លិខិត​នោះ លោក សាយ ឈុំ ណែនាំ​ឲ្យ​សមាជិក​គណបក្ស​លោក «យក​ចិត្ត​ទុក​ដាក់​បំផុស​បំផុល​ណែនាំ​ឲ្យ​មជ្ឈដ្ឋាន​នានា ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់ លោក ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី និង​ព្រំដែន ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា»។

ពាក្យ​ថា «មជ្ឈដ្ឋាន​នានា» ដែល លោក សាយ ឈុំ សរសេរ​នៅ​ក្នុង​លិខិត​នោះ គឺ​សំដៅ​ដល់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ គ្រូបង្រៀន ព្រះសង្ឃ អាជីវករ កម្មករ កសិករ សិស្ស​និស្សិត អង្គការ​សង្គម​ស៊ីវិល។ល។

ក្នុង​លិខិត​ដដែល​នោះ លោក សាយ ឈុំ ក៏​បាន​ណែនាំ​ដល់​សមាជិក​បក្ស​របស់​ខ្លួន ឲ្យ​ផ្សព្វផ្សាយ​ញត្តិ​ដែល​ធ្វើ​រួច​ទាំងអស់​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឲ្យ​បាន​ទូលំទូលាយ និង​ត្រូវ​ផ្ញើ ១​ច្បាប់​ទៅ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​ឲ្យ​បាន​ឆាប់ ដើម្បី​ខុទ្ទកាល័យ​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៀត។

យ៉ាង​ណា​ក៏ដោយ លិខិត​ដែល​មាន​ត្រា​ថា «សម្ងាត់» នោះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ កញ្ញា ថា វា​មិន​មែន​ជា​ឯកសារ​សម្ងាត់​នោះ​ទេ។ លោក​ថា ប្រហែល​ជា​អ្នក​បោះ​ត្រា​មាន​ការ​ភ័ន្ត​ច្រឡំ៖ «ជា​ទម្លាប់​អ៊ីចឹង អា​ហ្នឹង​គណបក្ស​ប្រជាជន​វា​មាន​វិន័យ។ បាទ! ធ្វើ​អី​គឺ​ថា មាន​គោលការណ៍​ពី​ថ្នាក់​ដឹកនាំ​ពី​លើ​ដល់​ក្រោម។ អា​ហ្នឹង​វា​ស​បញ្ជាក់​ថា យើង​ឯកភាព​សាមគ្គី​ ឯកភាព​​​ផ្ទៃ​ក្នុង​ល្អ​រឹងមាំ​ពី​លើ​ដល់​ក្រោម។ និយាយ​​មួយ​ម៉ាត់​ណា​គឺ​និយាយ​មួយ​ម៉ាត់​ហ្នឹង​ដូច​គ្នា។ មិន​មែន​និយាយ​ជា​មួយ​ប្រធាន​ឆ្វេង ហើយ​បើ​អនុ​ប្រធាន​ស្ដាំ ហើយ​​បុគ្គលិក​ឯ​ណា​​ត្រង់​ទៅ​លើ​ទៅ​ក្រោម​អី​ទេ។ អា​ហ្នឹង​គណបក្ស​ប្រជាជន​គ្មាន​ទម្លាប់​ហ្នឹង​ទេ»។

អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បដិសេធ​ដែរ​ថា លិខិត​នោះ​មិន​មាន​ចរិត​បង្គាប់​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ធ្វើ​ញត្តិ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ពី​រឿង​ផែនទី និង​ព្រំដែន​ដ៏​ចម្រូងចម្រាស​នោះ​ឡើយ៖ «ពាក្យ​ថា​បំផុស​ហ្នឹង​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ជ្រួត​ជ្រាប​គ្រប់​កន្លែង​ទាំង​អស់​ឲ្យ​វា​ផុស​ចេញ​មក ​ ឲ្យ​វា​ជ្រួតជ្រាប ឲ្យ​វា​មាន​ការ​គគ្រឹកគគ្រេង​ ដើម្បី​ឲ្យ​វា​គាំទ្រ​ហ្នឹង​ឲ្យ​វា​ឃើញ​ថា មាន​​សំឡេង​គាំទ្រ​ហ្នឹង​ច្រើន​ ឲ្យ​វា​មាន​ការ​គាំទ្រ​ទូទាំង​ប្រទេស»។

ការ​លេច​ចេញ​នូវ​លិខិត​ដែល​មាន​ត្រា «សម្ងាត់» នេះ កើត​ឡើង​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​មាន​ញត្តិ​គាំទ្រ​ជា​ហូរហែ ធ្វើ​ឡើង​ដោយ​ស្ថាប័ន​រដ្ឋ និង​បុគ្គល​មន្ត្រី​រាជការ​ជាច្រើន។ ស្ថាប័ន​រដ្ឋ ដែល​បាន​ធ្វើ​ញត្តិ​គាំទ្រ​ទាំង​នោះ មាន​ដូចជា រដ្ឋសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី អាជ្ញាធរ​សវនកម្ម​ជាតិ ក្រសួង​ការ​បរទេស និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ជាច្រើន​ទៀត។

ខ្លឹមសារ​ញត្តិ​មួយ​ចំនួន មិន​ត្រឹម​តែ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី អំពី​រឿង​ផែនទី និង​ព្រំដែន​នោះ​ទេ ថែម​ទាំង​ថ្កោលទោស​អ្នក​ដែល​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ទៀត​ផង។

ពាក់ព័ន្ធ​ខ្លឹមសារ​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំរុញ​សមាជិក​បក្ស​ឲ្យ​ធ្វើ​ញត្តិ​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ចាត់​ទុក​ការ​ចេញ​លិខិត​របស់​គណបក្ស​នេះ ថា​ជា​រឿង​ធម្មតា​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ជា​បញ្ហា គឺ​នៅ​ត្រង់​អ្នក​ដែល​ចេញ​ញត្តិ​នោះ ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​នយោបាយ ទាំង​ពួក​គេ​មាន​តួនាទី​ជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​មាន​ជំហរ​អព្យាក្រឹត្យ៖ «រឿង​ហ្នឹង រឿង​ធំ អ្នក​ទៅ​ធ្វើ​ទេ។ លិខិត​ហ្នឹង​វា​ដូច​ជា​គ្មាន​អី​ត្រូវ​រឿង​អាថ៌កំបាំង រឿង​អី​ហ្នឹង ខ្ញុំ​គិត​ដូច​តែ​គាត់​ដែរ​ហ្នឹង វា​មិន​មែន​ជា​បញ្ហា​ទេ។ គាត់​ទៅ​បញ្ជា​ទៅ​បញ្ជា​ឲ្យ​ ឬ​គាត់​ណែនាំ​ឲ្យ​ទៅ​មន្ត្រី​គណបក្ស​គាត់​ទេ មន្ត្រី​កាន់​ការងារ​គណបក្ស​ទេ។ វា​បញ្ហា​គ្រាន់​តែ​ថា មន្ត្រី​គណបក្ស​គាត់​ថ្នាក់​ក្រោម​ហ្នឹង​ វា​ជា​មន្ត្រី​រាជការ​ដែរ វា​ជា​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ដែរ វា​ជា​មន្ត្រី​តុលាការ​ដែរ។ រឿង​ហ្នឹង​វា​អ៊ីចេះ​ទេ វា​ច្របូកច្របល់​ត្រង់​​ហ្នឹង​គណបក្ស​ប្រជាជន»។

លោក គល់ បញ្ញា កត់​សម្គាល់​ថា បញ្ហា​សំខាន់​នៃ​រឿង​នេះ គឺ​ភាព​មិន​ដាច់​ស្រឡះ​រវាង​តួនាទី​រដ្ឋ និង​តួនាទី​បក្ស។

ការ​ដែល​មន្ត្រី​រាជការ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ញត្តិ​គាំទ្រ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា តែង​តែ​កើត​មាន​ក្រោយ​ពេល លោក ហ៊ុន សែន ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូងចម្រាស​ផ្សេងៗ​ជាមួយ​គណបក្ស​ប្រឆាំង ហើយ​ញត្តិ​គាំទ្រ​ទាំង​នោះ​តែង​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច យក​ទៅ​ចុះ​ផ្សាយ​ជា​ហូរហែ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថ្កោល​ទោស​

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវែស (Norway) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស លិខិត​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ដែល​មាន​បោះត្រា​ថា ជា​ឯកសារ «សម្ងាត់» ចាត់​តាំង​អោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់​ថ្នាក់​ធ្វើ​ញត្តិ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពី​បញ្ហា​ផែនទី​និង​ព្រំដែន។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​យក​ស្ថាប័ន​របស់​រដ្ឋ​ជា​ឧបករណ៍​ដែល​ធ្វើ​បាត់​អព្យាក្រឹតភាព​មន្ត្រី​រាជការ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​ថ្កោលទោស​ដែរ ចំពោះ​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​សកម្មជន​បន្ថែម​ករណី​ចោទ​ប្រកាន់​ផែនទី​ក្លែងក្លាយ។ ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លិខិត​ធ្វើ​ជា​មន្ត្រី​សាធារណៈ​បាត់បង់​ជំហរ​អព្យាក្រឹត្យ។

​កាល​ពី​ដើម​សប្ដាហ៍​នេះ លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទូទាំង​ប្រទេស ចាប់​ខ្លួន​បុគ្គល​ណា​ដែល​ណា​ហ៊ាន​និយាយ​ថា ផែនទី​រដ្ឋាភិបាល​ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន ជា​ផែនទី​ក្លែងក្លាយ ឬ​ផែនទី​ចោរ៕

លិខិត​មួយ​របស់​គណបក្ស​កាន់​អំណាច​ចុះ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៥ បោះ​ត្រា​ជា​ឯកសារ​សម្ងាត់​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ចែក​ចាយ​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥។ 

ប្រភព ៖ វិទ្យុអាស៊ីសេរី 



No comments:

Post a Comment