ក្ដៅៗ! អង្គការ NDI ខោកក្បាលបុរសខ្លាំងថាជាបុរសខ្លាចការបោះឆ្នោត! ក៏បង្កការភ័យខ្លាចមុនការបោះឆ្នោតឆ្នាំ២០១៨!!
ប្រភពពីវេបសាយផ្ដាច់ការ (Pdachkar) ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ អង្គការ NDI វាយបកបុរសខ្លាំងថាជាបុរសខ្លាចការបោះឆ្នោត និងប្រភពពីវីអូអេខ្មែរ ថា៖ NDI ហៅការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា ថាជាការបង្កការភ័យខ្លាចមុនការបោះឆ្នោតឆ្នាំ២០១៨ !!
អង្គការ National Democractic Institute ឬវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា កំពុងបង្កើតបរិយាកាសភ័យខ្លាចគ្រប់ទិសទី ខណៈការបោះឆ្នោតជាតិ ខិតចូលមកដល់នៅឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីថ្លែង ការណ៍មួយរបស់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយនេះ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលបានបញ្ជាឲ្យបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យនេះ លែងឲ្យដំណើរនៅកម្ពុជាកាលពីខែសីហាកន្លងទៅនេះ និងការបិទកាសែត ដឺខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី នៅកម្ពុជា ហើយនិងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងគឺលោក កឹម សុខា ជាដើម។
វិទ្យាស្ថាន NDI បានលើកឡើងថាការបោះឆ្នោតដែលគួរឲ្យជឿជាក់បាន តម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយសេរី ហើយនិងលទ្ធភាពចូលរួមរបស់គណបក្សនយោបាយនានា ក្នុងការប្រកួតប្រជែងដោយស្មើភាពក្នុងដំណើរការនយោបាយ។
ប៉ុន្តែ អង្គការនេះ អះអាងថា ដំណើរការបោះឆ្នោតក្នុងស្ថានភាពបច្ចុប្បន្ននេះ មិនទាន់ត្រូវតាមតម្រូវការទាំងនេះទេ ហើយការបោះឆ្នោតនេះ «នឹងខ្វះភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ»។
អង្គការដែលបានធ្វើការងារពង្រឹងលទ្ធិប្រជាធិបតេយ្យដូចជាការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានដែលអនុញ្ញាតឲ្យអ្នកបោះឆ្នោត សួរដេញដោលបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជាដើមនោះ ក៏បានអំពាវឲ្យរដ្ឋាភិបាលកម្ពុជា ផ្លាស់ប្ដូរចិត្ត ហើយងាកត្រឡប់មករកមាគ៌ាប្រជាធិបតេយ្យឡើងវិញ ដោយដោះលែងមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា និងអនុញ្ញាតឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យវិលត្រឡប់មកកម្ពុជាវិញ។
វិទ្យាស្ថាន NDI នេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែកណាមួយ ហើយនិងអនុញ្ញាតឲ្យគណបក្សប្រឆាំងនានា ប្រកួតប្រជែងដោយយុត្តិធម៌។ អង្គការ NDI ក៏លើកឡើងទៀតថា វានៅមិនទាន់ហួសពេលទេ សម្រាប់រដ្ឋាភិបាល ផ្លាស់ប្ដូរចិត្ត ក្នុងការអនុញ្ញាតឲ្យអង្គការនេះ វិលត្រឡប់ទៅបន្តកម្មវិធីការងារដែលមិនប្រកាន់បក្សនយោបាយណាមួយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឡើងវិញផងដែរ៕
ប្រភព ៖ Pdachkar, VOAKHMER
No comments:
Post a Comment