លោកប៉ាង សុខឿន ហៅខ្មែរ សុវណ្ណភូមិ ផ្តាំមកលោកហ៊ុន សែន អានជាបន្ទាន់! ៖ អ្នកជាតិនិយមជាមនុស្សប្រភេទណា?
១. មនុស្សមានគំនិតជាតិនិយម គេមិនសំលាប់ឬធ្វើបាបជាតិសាសន៍ខ្លួនទេ។
២. មនុស្សមានគំនិតជាតិនិយម មិនការពារជាតិសាសន៍ផ្សេង (យួន) ជាងជាតិសាសន៍ខ្លួនទេ។
៣. មនុស្សមានគំនិតជាតិនិយម ដាច់ខាតមិនអោយជាតិសាសន៍ផ្សេងសំលាប់ជាតិសាសន៍ខ្លួនទេ។
៤. មនុស្សមានគំនិតជាតិនិយម មិនសប្បាយចិត្តនឹងឲ្យជាតិសាសន៍ខ្លួនដើរធ្វើកញ្ជះជាតិសាសន៍ផ្សេងទេ។
៥. មនុស្សមានគំនិតជាតិនិយម មិនបំផ្លាញធនធានសម្បត្តិជាតិសាសន៍ខ្លួនទេ។
៦. មនុស្សមានគំនិតជាតិនិយម មិនលួចជាតិរបស់ខ្លួនទេ។
៧. មនុស្សមានគំនិតជាតិនិយម មិនកាត់ទឹកដីរបស់ជាតិខ្លួនឲ្យគេទេ។
៨. មនុស្សមានគំនិតជាតិនិយម មិនរស់ចាំតែពឹង (ខ្ចីនិងសុំទាន) លើជាតិសាសន៍ផ្សេងទេ។
៩. មនុស្សមានគំនិតជាតិនិយម តែងធ្វើគំរូនូវទង្វើល្អសម្រាប់ជាតិសាសន៍ខ្លួនទេ។
១០. មនុស្សមានគំនិតជាតិនិយម ចេះលះបង់អំណាច និងមិនចេះក្រាញអំណាចទេ។
១១. មនុស្សមានគំនិតជាតិនិយម មិនធ្វើអាយ៉ងបរទេសទេ។
ដូច្នេះ បងប្អូនជនរួមខ្មែរអាចយល់បាន ថាតើ ហ៊ុន សែន សមជាជនមានគំនិតជាតិនិយមឬទេ?
ដោយ៖ ខ្មែរ សុវណ្ណភូមិ
No comments:
Post a Comment