អស្ចារ្យ! បុរសថៃម្នាក់ជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ មានប្រពន្ធ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់!! គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗ គឺត្រូវ... - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អស្ចារ្យ! បុរសថៃម្នាក់ជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ មានប្រពន្ធ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់!! គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗ គឺត្រូវ...

អស្ចារ្យ! បុរសថៃម្នាក់ជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ មានប្រពន្ធ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់!! គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗ គឺត្រូវ...

Share This

អស្ចារ្យ! បុរសថៃម្នាក់ជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ មានប្រពន្ធ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់!! គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗ គឺត្រូវ...

ប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា៖ បុរសថៃម្នាក់ដែលមានប្រពន្ធដល់ទៅ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់ និងភរិយាបច្ចុប្បន្នរបស់គាត់មានអាយុ ២៧ឆ្នាំនេះ ។ បុរសថៃម្នាក់នេះ គាត់មានអាយុ ៥៨ឆ្នាំ រស់នៅខេត្តនគរនាយក (ណៈខនណាយ៉ុក) ជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ ។ គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗគឺ ត្រូវឱ្យកិត្តិយសស្ត្រី ។

នៅថ្ងៃទី ១៤ ខែកញ្ញា មានដំណឹង​ចចាម​អារ៉ាមពីអ្នកស្រុកក្នុងឃុំ ព្រហ្មណី ស្រុកហ្មឿង(ទីរួមខេត្ត) ខេត្តនគរនាយក (ណៈខនណាយ៉ុក) ថា មានបុរសថៃម្នាក់ មានភរិយាដល់ទៅជាង ១០០នាក់ និងមានកូនប្រុសស្រីជាង ២០នាក់ អ្នកសារព័ត៌មានថៃក៏បានចុះទៅដល់កន្លែងដើម្បីស៊ើបសួររកការពិតក្នុងរឿងនេះពីអ្នកស្រុក អ្នកស្រុកក៏បានប្រាប់ថាជារឿងការពិត ។ ដោយបុរសថៃម្នាក់នេះជាមេឃុំ និងប្រកបមុខរបរលក់​សម្ភារៈគ្រឿងសំណង់ ឈ្មោះលោក ប្រៈស៊ើដ្ឋ នាមត្រកូល សឿស៊ួយ គាត់ជាមនុស្សមានអារម្មណ៍ស្រស់ថ្លា និយាយរីករាយ រាក់ទាក់នឹងអតិថិ​ជន និងចូលចិត្តជួយ​ឧបត្ថម្ភដល់អ្នកស្រុកដែលជួបទុក្ខលំបាក ។

បុរសថៃម្នាក់នេះ ក៏បានប្រាប់អ្នកសារព័ត៌មានថៃថា គាត់បានរៀបការជាលើកដំបូងនោះគឺ គាត់មានអាយុ ១៧ឆ្នាំ ប្រពន្ធដំបូងរបស់គាត់មានអាយុតិចជាងគាត់ ២ឆ្នាំ និងមានកូនជាមួយគ្នា ៣នាក់ បន្ទាប់មកគាត់ក៏មានប្រពន្ធមកជារឿយៗ ដោយភាគច្រើនគាត់រកតែក្រមុំៗអាយុ មិនហួសពី ២០ឆ្នាំ គាត់មិនចូលចិត្តស្រីដែលមានអាយុច្រើនជាងគាត់នោះទេ ព្រោះពូកែប្រកែកតមាត់តក ពេលគាត់មានប្រពន្ធថ្មីរាល់លើករាល់ដង គាត់ក៏នឹងប្រាប់រាល់ប្រពន្ធរបស់គាត់ឱ្យបានដឹងបានជ្រាបថា នឹងមានប្រពន្ធថ្មីមួយទៀតហើយណា រាល់ប្រពន្ធរបស់គាត់ ក៏មិនមានបញ្ហាអ្វីនឹងរឿងនេះ ព្រមទទួលយកបាន និងមិនដែលមានរឿងឈ្លោះវិវាទគ្នានិងគ្នាឡើយ រហូតមកដល់បច្ចុប្បន្ននេះ គាត់ក៏មានប្រពន្ធរួមទាំងអស់ដល់ទៅ ១២០នាក់ និងមានកូនប្រុសស្រី ២៨នាក់​ ។

គាត់បានបង្ហើបប្រាប់ពីកលវិធីចែចូវយកឈ្នះចិត្តស្រីៗ ដល់អ្នកសារព័ត៌មានថា "ខ្ញុំនឹងឱ្យកិត្តិយសរាល់ៗប្រពន្ធ រាល់ប្រពន្ធរបស់ខ្ញុំៗនឹងទៅចូលក្ដីដណ្ដឹងដល់ឪពុកម្ដាយរបស់នាងតាមប្រពៃណី ហើយក៏ចាត់ពិធី​រៀប​មង្គល​ការ​អាពាហ៍​ពិពាហ៍​ឱ្យគ្រប់ៗគ្នា ប្រសិនបើប្រពន្ធណាមិនមានផ្ទះ​សំបែងជារបស់ខ្លួនឯង ខ្ញុំក៏នឹងរកទិញដីសាងសង់ផ្ទះសំបែងថ្មីឱ្យរស់នៅគ្រប់ៗប្រពន្ធ និងចិញ្ចឹមមើលថែទាំងកូននិងប្រពន្ធឱ្យរស់នៅ​ដោយ​សុខដុម​រមនា និងមានសេចក្ដីសុខសេចក្ដីចម្រើន សាហេតុដែលខ្ញុំមានប្រពន្ធច្រើន ក៏ព្រោះទៅធ្វើការទទួលម៉ៅសំណង់ទីកន្លែងណា ក៏តែងតែបានប្រពន្ធថ្មីនៅទីកន្លែងនោះ ហើយខ្ញុំក៏ស្រឡាញ់ប្រពន្ធគ្រប់ៗគ្នាស្មើៗគ្នា និងជឿជាក់ថាប្រពន្ធរាល់គ្នាក៏ស្រឡាញ់ខ្ញុំដូចគ្នា" ។

គាត់ក៏បានប្រាប់បន្ថែមទៀតថា ភរិយាបច្ចុប្បន្នរបស់គាត់ដែលមានអាយុច្រើនបំផុតគឺ ៥៤ ឆ្នាំ និងអាយុតិចបំផុតក៏ ២៧ឆ្នាំ ជាប្រពន្ធលំដាប់ទី ១២០ ដែលកំពុងរស់នៅជាមួយគ្នានេះហើយ ចំណែកកូនច្បងជាស្រី មានអាយុ ៤០ ឆ្នាំ និងកូនពៅក៏ជាស្រីទើបអាយុបាន ៣ខួប ជាកូនកើតជាមួយនឹងប្រពន្ធបច្ចុប្បន្ន...។

អ្នកសារព័ត៌មានក៏បានសួរបន្ថែមទៀតពីរឿងលើគ្រែថា៖ ការដែលមានប្រពន្ធច្រើនម្ល៉ឹងៗ មានបញ្ហារឿងលើគ្រែនឹងប្រពន្ធខ្លះដែរឬទេ? ។

គាត់ក៏ឆ្លើយប្រាប់ថា៖ យើងគប្បីជាមនុស្សត្រង់ទៅត្រង់មក មានអ្វីក៏ត្រូវប្រាប់ប្រពន្ធត្រង់ៗ រាល់សប្ដាហ៍ឬរាល់ខែ ខ្ញុំនឹងត្រូវទៅឱ្យសេចក្ដីសុខនឹងប្រពន្ធ ខ្ញុំក៏មិនដែលកើតអ្វីឬអស់កម្លាំងនឹងរឿងលើគ្រែនេះឡើយ ។

អ្នកសារព័ត៌មានក៏បានសួរបន្ថែមទៀតថា៖ មានប្រើថ្នាំប៉ូវពលំអ្វីឬអត់?


គាត់ក៏ឆ្លើយប្រាប់ថា៖ ការពិតទៅ មិនចាំបាច់ប្រើថ្នាំប៉ូវពលំអ្វីនោះទេ រាល់ៗបុរស សាកប្រសិនបើខុសក្លិន ធានាបានថាស៊ូមិនថយឡើយ ។

អ្នកសារព័ត៌មានក៏បានសួរតទៀតថា៖ នៅគិតថានឹងយកប្រពន្ធថ្មីបន្ថែមទៀតដែរឬទេ? 

គាត់មើលមុខប្រពន្ធបច្ចុប្បន្នហើយក៏ឆ្លើយប្រាប់ថា៖ ខ្លួននៅក្រែងចិត្តប្រពន្ធបច្ចុប្បន្ន ។

ខណៈដែលប្រពន្ធបច្ចុប្បន្នទី១២០ របស់គាត់ ក៏ឆ្លើយប្រាប់អ្នកសារព័ត៌មានថា ខ្លួនទទួលយកបាន ការដែលប្ដីមានប្រពន្ធច្រើននាក់ ព្រោះយើងចង់ឃើញមនុស្សដែលយើងស្រឡាញ់មានសេចក្ដីសុខ និងម្យ៉ាងទៀតប្ដីរបស់ខ្លួន ក៏ជាមនុស្សមានអារម្មណ៍ស្រស់ថ្លា និយាយរីករាយ រាក់ទាក់នឹងអតិថិ​ជន និងចូលចិត្តជួយ​ឧបត្ថម្ភដល់អ្នកស្រុកដែលជួបទុក្ខលំបាក ហេតុដូច្នេះហើយ ទើបធ្វើឱ្យខ្លួនស្រឡាញ់ប្ដីម្នាក់នេះណាស់ និងប្រសិនបើប្ដីនៅចង់នឹងបានប្រពន្ធថ្មីទៀត ខ្លួនក៏មិនហាម នឹងចង់បានប៉ុន្មាននាក់ទៀត ក៏មិនហាមមិនថាស្ដីអ្វីឡើយ តែសូមឱ្យមើលថែខ្លួនជាមួយនឹងផ្ទះធំ និងរាល់ៗប្រពន្ធរាល់ៗកូនឱ្យបានល្អ ក៏ប្រសើរហើយ ៕



ប្រភព/Source :  Daily news

No comments:

Post a Comment