ពិតទេថា "អ្នកនយោបាយធ្វើជាឈ្លោះគ្នា"? ដោយលោក Sor Chandeth
ការពិតមិនអញ្ចឹងទេ គណបក្សនយោបាយនីមួយៗ ត្រូវតែប្រជែងគ្នាយកឈ្នះចាញ់ហើយ លើកលែងតែគណបក្សតូចៗ ដែលត្រូវគណបក្សធំៗបង្កើតឡើង ដើម្បីឲ្យដើរស្របគូរប្រជែង។
សំនួរសួថា តើហេតុអ្វីឃើញទាស់ៗគ្នា ស្រាប់តែក្រោយមក ឃើញល្អូកល្អើននឹងគ្នា ដូចគ្មានរឿងអ្វីនឹងគ្នាសោះ រីឯសកម្មជនស្លាប់បាត់ទៅហើយ ។
ចម្លើយដូចអត្ថបទមុនអញ្ចឹង គឺមិនខុសអ្នកលេង "អុក" ទេ បញ្ហាគឺភាគីទាំងសង្ខាងដើរមកដល់ ផ្លូវទាល់ច្រករៀងៗខ្លួន ដូច្នេះត្រូវតែចរចាគ្នា ដោយរក្សាកិត្តិយសគ្នា ទៅវិញទៅមក។ ត្រង់នេះហើយ ដែលយើងតែងតែយល់ថា "ត្រូវតែគ្នាគេហ្នឹង" តាមពិតនេះ ជាពាក្យចចាមអារ៉ាម របស់គណបក្សកាន់អំណាច បោះចេញមកទេ ព្រោះគេទទួលបានផលវិជ្ជមានពីរ ៖
១-ធ្វើសកម្មជនបក្សក្រៅរដ្ឋាភិបាលបាក់ស្មារតី។
២-ធ្វើពលរដ្ឋឈប់ខ្វល់រឿងនយោបាយ ដោយទុកឲ្យអ្នកនយោបាយជាអ្នកគិតទៅ។
ពាក្យ "ចចាមអារ៉ាម" ទុកកាន់តែយូរ កាន់តែមានប្រយោជន៍ ព្រោះថា "រឿងមិនពិតពេលនេះ នឹងក្លាយជារឿងពិត៥ឆ្នាំក្រោយ ហើយរឿងពិតនៅពេលនេះ នឹងក្លាយជារឿងមិនពិត៥ឆ្នាំក្រោយ"៕៚
បាត់ដំបង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧
ប្រភព/អត្ថបទដោយ ៖ លោក Sor Chandeth
No comments:
Post a Comment