អភ័យឯកសិទ្ធិសភា Parliamentary Immunity ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អភ័យឯកសិទ្ធិសភា Parliamentary Immunity ដោយ មេធាវី សុក សំអឿន

អភ័យឯកសិទ្ធិសភា Parliamentary Immunity ដោយ មេធាវី សុក សំអឿន

Share This

អភ័យឯកសិទ្ធិសភា Parliamentary Immunity ដោយ មេធាវី សុក សំអឿន

សង្គមលទ្ធិប្រជាធិបតេយ្យ គេឲ្យសមាជិក-ជិកា សភាមានអភ័យឯកសិទ្ធិ រួចផុតពីការចាប់ខ្លួន ចោទប្រកាន់ ឃាត់ខ្លួន ឬ ឃុំខ្លួន ដើម្បីឲ្យសមាជិក-ជិកាសភាទាំងនេះ អាចហ៊ាននិយាយអ្វីដោយមិនខ្លាចការគំរាមចាប់/ចោទ/ឃាត់/ឃុំ ដោយរដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច។ ដែលខុសពីប្រជាពលរដ្ឋធម្មតា ដែលអាចនឹងត្រូវគេចាប់ឃាត់ឃុំចោទប្រកាន់បាន។

In democratic society, parliamentarian have special immunity which he or she cannot be arrested, charged or detained so that he or she dares to say without worrying of being arrested, detained or charged by Government lead by Ruling Party. It is so different with lay people.

ដើម្បីឲ្យឥស្សរជនទាំងនោះ មានអភ័យឯកសិទ្ធិរឹងមាំ រដ្ឋធម្មនុញ្ញ(មាត្រា ៨០ វាក្យខ័ណ្ឌ២) បានឲ្យ សិទ្ធិពិសេសដល់សមាជិកសភា ដែលអាចនិយាយអ្វីដែលជាមតិ ជាការយល់ឃើញ ក្នុងពេលបំពេញមុខងារជាសភា ដោយមិនចាត់ទុកជាបទល្មើសអ្វីនោះទេ ទោះជាមតិខ្លះជាបទល្មើសព្រហ្មទណ្ឌក៏ដោយ (ឧទាហរណ៍ បទបរិហារកេរ្តិ៍សាធារណៈ ញុុះញង់ជាដើម) ដែលខុសពីប្រជាពលរដ្ឋធម្មតា ដែលអាចនឹងមានទោសពីបទល្មើសទាំងនោះ។

In order to have their immunity strong, Cambodian Constitution (para 2/Article 80) provides special rights to parliamentarian that can give his or her opnion free if his or her opinon expressed relating to his or her works as parliamentarian by not criminalize parliamentarian’s opinion like normal crimes (ex. such as public slander or Incitement) which can be used to charge lay people.

បើទោះជាបទល្មើសព្រហ្មទណ្ឌធម្មតាក៏ដោយ (បទល្មើសមិនពាក់ព័ន្ធការបញ្ចេញមតិ) រដ្ឋធម្មនុញ្ញ បានផ្តល់សិទ្ធិពិសេស អាចឲ្យសភាការពារមិនឲ្យតុលាការធ្វើការចោទប្រកាន់បាន កាលបើមានសម្លេង មិនបាន ២ ភាគ ៣ គាំទ្រចោទប្រកាន់ទេនោះ (វាក្យខ័ណ្ឌ ៤ មាត្រា ៨០)។ ពិសេសទៅទៀតនោះ បើទោះជាបានសម្រេចឲ្យចោទប្រកាន់ដោយសភាហើយក៏ដោយ ពេលក្រោយមកទៀត ប្រសិនបើនៅកំពុងស៊ើបអង្កេតនៅឡើយ សភាអាចនឹងបញ្ជាឲ្យផ្អាកការចោទប្រកាន់បាន កាលបើមានសម្លេង ៣ ភាគ ៤ គាំទ្រការផ្អាកនោះ (វាក្យខ័ណ្ឌ ៥ មាត្រា ៨០)។

Even though it is a normal crimes (Not related with expression of opinion), the Constitution provides sprecial protection to National Assembly not to let for charging any parliamentarian if there is less than 2/3 supporting the charge (para 4 of Article 80). Even though, he or she has been charged on any criminal offense, the National Assembly can pending the charges by 3/4 votes supporting the pending (para 5 of Article 80).

ក្នុងករណី សមាជិក-ជិកាសភាណាម្នាក់ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមិនមែនជាការសម្តែងមតិ (ហើយបើជាអនុសាសន៍ គួរមានច្បាប់បញ្ជាក់ ឲ្យផ្អាកការចោទ កាលបើជាបទល្មើស មជ្ឈឹមស្រាល មានទណ្ឌកម្មក្រោម ៣ ឆ្នាំ ជាប់គុកចុះក្រោម), ជាទូទៅ ការចាប់ ការចោទប្រកាន់ អាចធ្វើទៅបាន លុះត្រាតែ សុំឲ្យសភាដកអភ័យឯកសិទ្ធិជាមុនសិន ពោលគឺ ធ្វើបានសម្រាប់អ្នក គ្មាន ឬ អស់អភ័យឯកសិទ្ធិប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋធម្មនុញ្ញ បានបើកសិទ្ធិឲ្យធ្វើការចាប់ខ្លួនបានដែរ កាលបើ បទល្មើសនោះជាបទល្មើសជាក់ស្តែង តែក្រោយពីចាប់ខ្លួនភ្លាម ត្រូវបញ្ជូនករណីនោះមក សភា ដើម្បី សម្រេចដកអភ័យឯកសិទ្ធិជាក្រោយ ឬ ត្រូវផ្អាកការចោទប្រកាន់។

In case any parliamentarian has been charge on any crime of not relating to express of opinion (I recommend to have a law of pending criminal charge of any light misdemeanor (punishment of 3 years down imprisonment), a criminal act can be charged only after the removal of parliamentary immunity first. However, he or she can be arrested if it is by flagrant crime but the case must be sent to Parliament to remove his or her immunity or must suspend the charge.

អ្វីខាងលើគ្រាន់តែជាការវិភាគរបស់ខ្ញុំ ក្នុងនាមអ្នកច្បាប់ ធ្លាប់បង្រៀនច្បាប់រដ្ឋធម្មនុញ្ញ និង ចង់ ឲ្យអំណាចនីតិបញ្ញត្តិរឹងមាំតែប៉ុណ្ណោះ។

It is only my legal analysis, on the name as a law man and law professor who have experience in lecturing the Constitution and only want to strengthen the legislature.







ប្រភព ៖ មេធាវី សុក សំអឿន Attorney SOK Sam Oeun
ឡិង្គទៅកាន់ ៖ ទិន្នន័យច្បាប់នៃព្រះរាជាណាចក្រកម្ពុជា 

No comments:

Post a Comment