រឿងពិតនៅកម្ពុជានាពេលនេះគឺ៖ ជនក្បត់ជាតិ កំពុងបៀមឈាមព្រួសដាក់ជនស្នេហាជាតិ ថាជាជនក្បត់ជាតិ !! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Hun+Sen_2

រឿងពិតនៅកម្ពុជានាពេលនេះគឺ៖ ជនក្បត់ជាតិ កំពុងបៀមឈាមព្រួសដាក់ជនស្នេហាជាតិ ថាជាជនក្បត់ជាតិ !!

Share This

រឿងពិតនៅកម្ពុជានាពេលនេះគឺ៖ ជនក្បត់ជាតិ កំពុងបៀមឈាមព្រួសដាក់ជនស្នេហាជាតិ ថាជាជនក្បត់ជាតិ !!

ជនពុករលួយ និងលួចជាតិកំពុងបៀមឈាមព្រួសដាក់ ជនស្អាតស្អំ ថាជាជនពុករលួយ និងលួចជាតិ។ ជនកញ្ជះបរទេសឈ្លានពាន កំពុងបៀមឈាមព្រួសដាក់ជនប្រឆាំងបរទេសឈ្លានពាន ថាជាជនអាយ៉ងបរទេស។

ជនព្រៃផ្សៃ ញុះញង់ លាបពណ៌ ជាឃាតក កំពុងបៀមឈាមព្រួសដាក់ ជនអហិង្សា ជននិយាយការពិត និងជនការពារខ្មែរ ថាជាជនព្រៃផ្សៃ ញុះញង់ លាបពណ៌ និងសំលាប់ខ្មែរ។

ជនសម្បទានដី សម្បទានព្រៃ សម្បទានរ៉ែ និងសម្បទានប្រាសាទឲ្យបរទេស បំផ្លាញជាតិ កំពុងបៀមឈាមព្រួសដាក់ ជនការពារប្រយោជន៍ជាតិ ថាជាជនរារាំងការអភិវឌ្ឍន៍ជាតិ។

ជនសំលាប់កម្មករ កំពុងបៀមឈាមព្រួសដាក់ ជនការពារប្រយោជន៍កម្មករ ថាជាឃាតកសំលាប់កម្មករ។

ជនកាត់ដី កាត់កោះ កាត់ខេត្ត កាត់សមុទ្រខ្មែរឲ្យយួន កំពុងបៀមឈាមព្រួសដាក់ ដាក់ជនការពារទឹកដីថា បានរៀបចំកាត់ដីឲ្យយួន។

ជននាំយួនខុសច្បាប់ចូលស្រុក បង្កបញ្ហាដល់ជាតិ កំពុងបៀមឈាមព្រួសដាក់ជនទាមទារឲ្យអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យត្រឹមត្រូវ ថាជាជនរើសអើងពូជសាសន៍ និងញុះញង់ជាតិសាសន៍។

ជារួមនៅស្រុកខ្មែរ «ខ្មៅប្រែជាស សប្រែជាខ្មៅ អាក្រក់ប្រែជាល្អ ល្អប្រែជាអាក្រក់ តាមតែមាត់ពួកអ្នកកាន់អំណាចខ្វះសតិជាមនុស្សទាំងនេះ» ដែលជាមូលហេតុនាំឲ្យខ្មែររងទុក្ខ និងស្រុករងក្តីវិនាស៕

អត្ថបទដោយ ខ្មែរ សុវណ្ណភូមិ

Khmer+SuvannaBhumi

KhmerSuvnnabhumi_5

KhmerSuvnnabhumi_1

KhmerSuvnnabhumi_2

KhmerSuvnnabhumi_3

KhmerSuvnnabhumi_4

KhmerSuvnnabhumi_6

Comment Using!!

No comments:

Post a Comment

Pages