ហ្វេសប៊ុក(Facebook)បានរួបរួមលុយជាង១០លានដុល្លារ ដើម្បីជួយមនុស្សដែលត្រូវបានរងគ្រោះដោយព្យុះ​សង្ឃរា Hurricane Harvey នៅប្រទេសសហរដ្ឋអាមេរិកា និងព្រមទាំងជួយមហាឧទកភ័យ នៅប្រទេសឥណ្ឌា១លានដុល្លារ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ហ្វេសប៊ុក(Facebook)បានរួបរួមលុយជាង១០លានដុល្លារ ដើម្បីជួយមនុស្សដែលត្រូវបានរងគ្រោះដោយព្យុះ​សង្ឃរា Hurricane Harvey នៅប្រទេសសហរដ្ឋអាមេរិកា និងព្រមទាំងជួយមហាឧទកភ័យ នៅប្រទេសឥណ្ឌា១លានដុល្លារ

ហ្វេសប៊ុក(Facebook)បានរួបរួមលុយជាង១០លានដុល្លារ ដើម្បីជួយមនុស្សដែលត្រូវបានរងគ្រោះដោយព្យុះ​សង្ឃរា Hurricane Harvey នៅប្រទេសសហរដ្ឋអាមេរិកា និងព្រមទាំងជួយមហាឧទកភ័យ នៅប្រទេសឥណ្ឌា១លានដុល្លារ

Share This

ហ្វេសប៊ុក(Facebook)បានរួបរួមលុយជាង១០លានដុល្លារ ដើម្បីជួយមនុស្សដែលត្រូវបានរងគ្រោះដោយព្យុះ​សង្ឃរា Hurricane Harvey នៅប្រទេសសហរដ្ឋអាមេរិកា និងព្រមទាំងជួយមហាឧទកភ័យ នៅប្រទេសឥណ្ឌា១លានដុល្លារ 

Facebook ហ្វេសប៊ុក ៖ ក្រោយពេលដែលប្រទេសសហរដ្ឋអាមេរិកា នៅរដ្ឋ Texas បានជួបគ្រោះព្យុះ​សង្ឃរា Hurricane Harvey យ៉ាងធ្លន់ធ្ងរ និងបណ្ដាលឱយកើតគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរខ្លាំងបំផុតជាប្រវត្តិសាស្ត្រ ទីបំផុត លោក ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)​ ស្ថាបនិក និងជាអគ្គ​នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក (CEO) បានរួបរួមលុយជាង ១០លានដុល្លារ ដើម្បីជួយមនុស្សដែលត្រូវបានរងគ្រោះ ដោយព្យុះ​សង្ឃរា Hurricane Harveyនេះ ព្រមទាំងជួយសង្គ្រោះ មហាឧទកភ័យ នៅប្រទេសឥណ្ឌា១លានដុល្លារផងដែរ ។ 

ដោយ លោក ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)​បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ៖

រួមជាមួយសហគមន៍ហ្វេសប៊ុក បានរួបរួមលុយជាង ១០លានដុល្លារសហរដ្ឋ ដើម្បីជួយមនុស្សដែលត្រូវបានរងមហន្តគ្រោះដោយព្យុះ​សង្ឃរា Hurricane Harvey ។ នេះរួមទាំងអ្នករៃអង្គាសលុយទាំងអស់ដែលអ្នកបានធ្វើ និងលុយប្រកួត ១លានដុល្លារពីហ្វេសប៊ុក។ សូមអរគុណ ចំពោះសប្បុរសធម៌ទាំងអស់របស់អ្នក។

យើងកំពុងចាប់ផ្ដើមការរៃអង្គាសលុយ ដើម្បីជួយមនុស្សដែលត្រូវបានប៉ះពាល់់ឬរងមហន្តគ្រោះ ដោយមហាឧទកភ័យនៅអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា)។  ហ្វេសប៊ុកកំពុងបរិច្ចាគលុយ ១លានដុល្លារសហរដ្ឋ ដល់អង្គការទាំងឡាយ ដែលកំពុងធ្វើការងារនៅនឹងទីកន្លែង ហើយអ្នកអាចជួយបានដោយការបរិច្ចាគ ដើម្បីជួយសង្គ្រោះកុមារទាំងឡាយ។

ក្នុងខណៈការងារធ្ងន់ៗក្នុងការកសាងឡើងវិញបន្តទៅមុខ វាជាការជំរុញទឹកចិត្ត ក្នុងការមើលឃើញមនុស្សមករួមគ្នា  ដើម្បីជួយអ្នកដទៃដែលត្រូវការ។  យើងបានលះបង់ ដើម្បីកសាងសេវាកម្មដែលរួបរួមមនុស្សជាក្រុម ដូចការរៃអង្គាស់ទាំងនេះ ពីព្រោះយើងដឹងថា ពេលមនុស្សមករួមគ្នា យើងអាចធ្វើរឿងល្អៗឬទង្វើល្អៗ បានយ៉ាងច្រើនយ៉ាង ក្នុងពិភពលោកយើងនេះ។

Mark Zuckerberg: Together the Facebook community has raised over $10 million to help people affected by Hurricane Harvey. This includes all of the fundraisers you've run and the $1 million match from Facebook. Thank you for all your generosity.

We're also starting a fundraising campaign to help people affected by the floods in South Asia. Facebook is donating $1 million to organizations doing work on the ground, and you can help by making a donation to Save the Children.

As the hard work to rebuild continues, it's inspiring to see people coming together to help others in need. We're committed to building services that bring people together -- like these fundraiser tools -- because we know that when people come together, we can do a lot of good in the world.

ប្រភព ៖ Mark Zuckerberg






























ចំណែក មហាឧទកភ័យ នៅប្រទេសឥណ្ឌាវិញ សម្លាប់មនុស្សអស់ជាងមួយពាន់ពីររយ (១,២០០)នាក់ហើយ និងក្មេងជាងមួយលានប្រាំបីសែន (១.៨) នាក់ ត្រូវចោលសាលារៀន ។



No comments:

Post a Comment