បុរសខ្លាំង ហ៊ុន សែន នៃអាណាចក្រសម្បូររាជានិងសំបូរផ្កាយរះ ឱ្យអាមេរិក​បកស្រាយ​រឿង​បង្រៀន​លោក កឹម សុខា ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​​លោក !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បុរសខ្លាំង ហ៊ុន សែន នៃអាណាចក្រសម្បូររាជានិងសំបូរផ្កាយរះ ឱ្យអាមេរិក​បកស្រាយ​រឿង​បង្រៀន​លោក កឹម សុខា ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​​លោក !!

បុរសខ្លាំង ហ៊ុន សែន នៃអាណាចក្រសម្បូររាជានិងសំបូរផ្កាយរះ ឱ្យអាមេរិក​បកស្រាយ​រឿង​បង្រៀន​លោក កឹម សុខា ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​​លោក !!

Share This

បុរសខ្លាំង ហ៊ុន សែន នៃអាណាចក្រសម្បូររាជានិងសំបូរផ្កាយរះ ឱ្យអាមេរិក​បកស្រាយ​រឿង​បង្រៀន​លោក កឹម សុខា ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​​លោក !!

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សារ​ខ្លាំង​ៗ​​នៅ​មុខ​កម្មករ​រោងចក្រ​ជា​ច្រើន​រយ​នាក់ នៅ​ថ្ងៃ​ទី១៥ កញ្ញា ដោយ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​បកស្រាយ​រឿង​អាមេរិក​បង្រៀន​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា មក​ផ្ដួល​រំលំ​របប​ដឹក​នាំ​របស់​លោក​ដោយ​យក​គំរូនៅ​ប្រទេស​យូហ្គោស្លាវី (Yugoslavia) និង​ស៊ែបី (Serbia)។

លោក ហ៊ុន សែន ថា រដ្ឋបាល​អាមេរិក​៤​ជំនាន់​ចុងក្រោយ​នេះ មិន​អាច​គេច​ពី​ការ​ទទួល​ខុសត្រូវ​ដោយ​មិន​បកស្រាយ​ករណី​នេះ​ទេ។ លោក​ថា លោក កឹម សុខា និយាយ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អាមេរិក ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា៖ «តើកឹម សុខា និយាយ​ពិត ឬ​ភូត?»។

បន្ថែម​ពី​នេះ​លោក ហ៊ុន សែន សួរ​ទៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ថា៖ «តើ​គិត​ដូចម្ដេច​បាន​ជា​ប្រាប់​ពលរដ្ឋ​ខ្លួន​អោយ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​នៅ​កម្ពុជា? តើ​អាមេរិក​ដឹង​ថា​មាន​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​នៅ​កម្ពុជា ឬ​អាមេរិក​ចង់​វាយ​មីស៊ីល​មក​កម្ពុជា? បើ​អាមេរិក​ដឹង​ព័ត៌មាន​ពី​ភេរវកម្ម​នៅ​កម្ពុជា​មែន សូម​ឲ្យ​អាមេរិក​ប្រាប់​មក ក្នុង​នាម​ជា​ដៃ​គូរ​ប្រឆាំង​ភេរវកម្ម»។

លោក ហ៊ុន សែន ក៏​ប្រាប់​ទៅ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា កុំ​តាំង​ខ្លួន​ជា​ឪ​ម៉ែ​របស់​កម្ពុជា ហើយ​លោក​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​ក្រោកឈរ​ឡើង ដោយ​ប្រកាន់​ជាតិ​និយម​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ពី​បរទេសដើម្បីការពារ​ឯករាជ្យ និង​សេរីភាព និង​អធិបតេយ្យ​របស់​ខ្លួន។​ លោក ហ៊ុន សែន ​រំលឹក​ថា លោក​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៦៥ ដែល​ពលរដ្ឋ​ខ្មែរ​តវ៉ា​ប្រឆាំង​អាមេរិក​កើត​ឡើង​វិញ​ទេ។

អាជ្ញាធររដ្ឋាភិបាល​​របស់​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​​យប់​រំលង​អធ្រាត្រចូលថ្ងៃ​ទី​៣ ខែ កញ្ញា ហើយ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​អំពើ​ក្បត់ជាតិ ដែល​លោក ហ៊ុន សែន ចោទ​អាមេរិក​ថា​នៅ​ពី​ក្រោយ​ខ្នង បន្ទាប់​ពី​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​បញ្ចេញ​វីដេអូ​លោក កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី(Australia)​ កាល​ពី​ឆ្នាំ​២០១៣។

ប្រភព ៖ វិទ្យុអាស៊ីសេរី 

**ចូរមើលព្រឹត្តិការណ៍ថ្មីៗទាក់ទងរឿងនេះ តើសហរដ្ឋអាមេរិក​ ចាំបាច់បកស្រាយ​រឿងនេះ ជូនបុរសខ្លាច ហ៊ុន សែន នៃអាណាចក្រសម្បូររាជានិងសំបូរផ្កាយរះ ដែរទេ??​











No comments:

Post a Comment