ប្រទេសកម្ពុជាអាចនឹងត្រូវបានដកចេញពីសមាជិក Global Deal !! ចំណែក កូនស្រីលោក កឹម សុខា ទម្លាយរឿងចោរចូលប្លន់ក្នុងផ្ទះខ្លួនទាំងកណ្តាលអធ្រាត្រ ប្លន់ទាំងលុយ ប្លន់ទាំងមនុស្ស និងគំរាមបាញ់សម្លាប់ !!
នានាប្រទេសសេរី ដែលជាប្រទេសមានអរិយធម៌រុងរឿង លើពិភពលោកនេះ អាចនិយាយថា ៩៥% គេប្រឆាំង របបលោក ហ៊ុន សែន ដូចជា អាមេរិក សហគមអឺរ៉ុប អង់គ្លេស អូស្រ្តាលី ញូហ្សាឡែន បារាំង អាល្លឺម៉ង់ អង្គការសហប្រជាជាតិ សភាសមាគមអាស៊ាន និងរួមទាំងអង្គការអន្តជាតិធំៗលើពិភពលោកផងដែរ បានថ្កោលទោសយ៉ាងធ្ងន់ៗ ពីការចាប់ខ្លួនលោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ថាជារឿងមិនត្រូវត្រូវ ។
លោក Stefan Löfven នាយករដ្ឋមន្រ្តីស៊ុយអែត(Swedish Prime Minister Stefan Löfven)បានព្រមានថា «ប្រទេសកម្ពុជាអាចនឹងត្រូវបានដកចេញពីសមាជិក Global Deal ដែលកម្ពុជាបានក្លាយជាសមាជិកកាលពីឆ្នាំ២០១៦កន្លងទៅចំពោះទង្វើរំលោភសិទ្ធិមនុស្សតាមរយៈការបិទសារព័ត៌មាន និងស្ថានីយ៍វិទ្យុចំនួន១៩ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនាពេលថ្មីៗនេះ»។ លោកបន្តទៀតថា «កម្ពុជាអាចនឹងក្លាយជាប្រទេសផ្តាច់ការទាំងស្រុងនាពេលខាងមុខនេះផងដែរ»។
បញ្ជាក់៖ នៅអឺរ៉ុបមានប្រទេសពីរកុំលេងសើចជាមួយឲ្យ សោះ គឺ ស៊ុយអែត និង អាល្លឺម៉ង់ ដោយប្រទេសទាំងពីរនេះ ត្រូវបានគេស្គាល់ថាជាប្រទេស មានសុចរិតភាព សប្បុរសធម៌ និងអំណាចនយោបាយ សេដ្ឋកិច្ច យោធា រួមទាំងបច្ចេកវិទ្យាផងដែរ នៅលើពិភពលោកនេះ។ ប្រទេសទាំងពីរនេះទឹកមាត់ប្រៃណាស់កុំចង់លេងសើច !!។
ស្ដាប់សារសម្ភាសន៍ VOA Khmer បានសម្ភាសន៍ជាមួយកូនស្រីលោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ ទម្លាយរឿងចោរចូលប្លន់ក្នុងផ្ទះខ្លួនទាំងកណ្តាលកណ្តាលអធ្រាត្រ ប្លន់ទាំងលុយ ប្លន់ទាំងមនុស្ស និងគំរាមបាញ់សម្លាប់ !!
No comments:
Post a Comment