តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? សារពីហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមនឹងរូបត្រី Red Herrings Khmer !!
ក្នុងអំឡុងមួយសប្ដាហ៍កន្លងមកនេះ យើងឃើញថា មានព្រឹត្តិការណ៍ក្ដៅៗ ទាក់ទងនយោបាយការបរទេសរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ជាមួយនឹងប្រទេសសហរដ្ឋអាមេរិកា ក្ដៅឡើងៗជាលំដាប់ៗ ។
ជាមួយគ្នានេះដែរ ហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារបង្ហាញពីកិច្ចការសង្គមរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានជួយឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា ដោយតាំងសំណួរថា "តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា?" ។
ដើម្បីបានជ្រាបច្បាស់ពីរឿងនេះ កម្សាន្តខ្មែរ សូមលើកយកអត្ថបទពីហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មកផ្សាយត មានដូចតទៅនេះ ៖
១. តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងសង្គ្រោះព្រៃឈើ !
ប្រទេសកម្ពុជាកំពុងតែបាត់បង់ព្រៃឈើលឿនជាងប្រទេសណាទាំងអស់ នៅលើផែនដីនេះ។ យើងកំពុងធ្វើការដើម្បីបញ្ឈប់រឿងនេះ។ យើងបានជួយប្រទេសកម្ពុជានៅក្នុងការលើកកំពស់ការគ្រប់គ្រងដី និងអភិរក្សដីព្រៃចំនួនជាង ២,៦ លានហិកតា។ យើងបានបណ្តុះបណ្តាល និងផ្តល់គ្រឿងបរិក្ខាដល់អ្នកល្បាតព្រៃរាប់រយនាក់ ដើម្បីបញ្ឈប់អ្នកកាប់ឈើខុសច្បាប់។ យើងកំពុងធ្វើការនៅតាមសហគមន៍ព្រៃឈើចំនួនជាង១០០ ដើម្បីជួយអ្នកស្រុកអោយទទួលបានកម្មសិទ្ធិដី ហើយយើងបានជួយប្រជាជនជនបទចំនួនជាង ១៥ ០០០ នាក់ ក្នុងការរកប្រភពចំណូលថ្មីៗ ក្រៅពីកាប់ឈើ។
1. What does the United States do in Cambodia? We save forests!
Cambodia is losing its forests faster than any other country on earth. We’re working to stop that. We have helped Cambodia improve land management and preserve more than 2.6 million hectares of woodland. We have trained and equipped hundreds of forest rangers to stop illegal loggers. We are working in more than 100 Community Forests to help residents gain land titles. And we have helped over 15,000 rural residents find new sources of income other than harvesting timber.
២. តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងជួយសង្គ្រោះប្រាសាទ!
ប្រទេសកម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យ និងសំបូរបែប។ បើគ្មានការថែរក្សា និងអភិរក្សដ៏សកម្មទេ បេតិកភណ្ឌនេះអាចបាត់បង់សំរាប់មនុស្សជំនាន់ក្រោយ។ ហេតុដូច្នេះហើយបានជាយើងផ្តល់ថវិកាចំនួនជាង ៤ លានដុល្លា នៅក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីជួយប្រទេសកម្ពុជាក្នុងការជួយសង្គ្រោះទ្រព្យសម្បត្តិវប្បធម៌ដ៏មានតំលៃរបស់ប្រទេសកម្ពុជា ដែលរួមមានប្រាសាទភ្នំបាក់ខែង ដែលស្ថិតនៅតំបន់អង្គរ ដែលមានការទាក់ទាញទេសចរដ៏ច្រើនបំផុតរបស់ប្រទេសកម្ពុជា។
2. What does the United States do in Cambodia? We save temples!
Cambodia has a rich and spectacular cultural heritage. Without active preservation and conservation, it could be lost to future generations. That is why we have provided over $4 million in recent years to help Cambodia save its cultural treasures, including Phnom Bakheng at the Angkor Wat complex, Cambodia’s most popular tourist attraction.
៣. តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងជួយកុមារឲ្យចេះអាន!
អក្ខរកម្ម គឺមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនាពេលអានាគតរបស់ប្រទេសកម្ពុជា ហើយក្រសួងអប់រំកំពុងបំពេញការងាររបស់ខ្លួនដើម្បីបង្កើនចំនួនសិស្សថ្នាក់បឋមសិក្សាគ្រប់កម្រិតឲ្យចេះអាន។ យើងបានចាប់ដៃគូជាមួយក្រសួង ដើម្បីធ្វើឲ្យប្រសើរឡើងនូវការបណ្តុះបណ្តាលគ្រូបង្រៀន។ យើងក៏កំពុងផ្តល់នូវបរិក្ខាអេឡិកត្រូនិក ព្រមទាំងកម្មវិធីសំខាន់ៗមួយចំនួនទៀត ដើម្បីជម្រុញសិស្សវ័យក្មេងឲ្យរៀនអាន។ ការធ្វើឲ្យប្រសើរឡើងនូវអក្ខរកម្មជួយឲ្យក្មេងៗទទួលបាននូវជំនាញដែលពួកគេត្រូវការដើម្បីទទួលបាននូវភាពជោគជ័យក្នុងដំណើរការនៃការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
3. What does the United States do in Cambodia? We help children read!
Literacy is critical for Cambodia's economy of the future, and the Ministry of Education is working to increase the number of primary school students reading at grade level. We have partnered with the Ministry to improve teacher training. We are also providing electronic tablets and special apps to get young students reading now. Improving literacy helps young people get the skills they need to succeed in Cambodia's growing economy.
៤. តើសហរដ្ឋអាមេរិកធ្វើអ្វីនៅកម្ពុជា? យើងផ្សព្វផ្សាយពីសិល្បករខ្មែរ!
ទីផ្សាភាពយន្ត និងតន្រ្តីរបស់សហរដ្ឋអាមេរិកគឺធំជាងគេឆ្ងាយ នៅក្នុងពិភពលោក។ យើងចង់ឃើញភាពយន្ត ឬតន្រ្តីករកម្ពុជាទទួលបានជោគជ័យ នៅក្នុងសហរដ្ឋអាមេរិក! ជាទៀងទាត់ យើងនាំសិល្បករ និងតន្រ្តីករមកប្រទេសកម្ពុជា ដើម្បីធ្វើការផ្លាស់ប្តូរជាមួយសិល្បករ និងអ្នកសំដែងកម្ពុជា។ នៅនិទាឃរដូវនេះ ផលិតករភាពយន្តអាមេរិកពីររូបបានសហការជាមួយសហការីកម្ពុជា ដើម្បីស្វែងយល់ពីវិធីរកទីផ្សា និងចែកចាយភាពយន្តរបស់គេបានល្អ។ យើងថែមទាំងបញ្ជូនតន្រ្តីករ និងសិល្បករកម្ពុជាជាទីសង្ឃឹម ទៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់បន្ថែមពីឧស្សាហកម្មដូរតន្រ្តីរបស់អាមេរិក។ ការផ្លាស់ប្តូរគ្នារវាងប្រជាជននិងប្រជាជនបែបនេះផ្សព្វផ្សាយពីប្រទេសកម្ពុជានៅជុំវិញពិភពលោក ហើយជួយអោយជនជាតិអាមេរិក និងជនជាតិខ្មែរមានការយល់ដឹងបន្ថែមស្តីពីភាពសំបូរបែបនៃប្រពៃណី និងវប្បធម៌ នៃប្រទេសទាំងពីរ។
ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់សំរាប់តន្រ្តីសម័យកម្ពុជា នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមតន្រ្តីដែលមានឈ្មោះថា Cambodian Space Project នឹងសំដែងនៅយប់នេះ នៅឯមជ្ឈមណ្ឌល Kennedy Center នៅទីក្រុងវ៉ាស៊ីនតោន ដែលជាកន្លែងវប្បធម៌ជាតិសំខាន់ទី១ របស់ប្រទេសអាមេរិក ។
4. What does the United States do in Cambodia? We promote Cambodian artists!
America’s film and music markets are the biggest in the world by far. We’d love to see a Cambodian film or musician make it big in the U.S.!
We regularly bring American artists and musicians to Cambodia for exchanges with Cambodian artists and performers. This spring, two American filmmakers collaborated with Cambodian colleagues to learn how to better market and distribute their films. We also send rising Cambodian artists and musicians to the United States to learn more about the American music industry. These kinds of people-to-people exchanges promote Cambodia around the world and help Americans and Cambodians learn more about the richness of both nations’ cultures and traditions.
By the way, today is a huge day for Cambodian pop music in the U.S. The band Cambodian Space Project is playing tonight at the Kennedy Center in Washington, D.C., America’s premier national cultural venue
៥. តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងធ្វើអោយមានវិបុលភាព!
៣៦ ពាន់លានដុល្លា! ១៤៤ ០០០ ០០០ ០០០ ០០០ រៀល! ទោះគិតជាដុល្លាក្តី ជារៀលក្តី វាគឺជាលុយដ៏ច្រើន! នេះគឺជាតំលៃនៃទំនិញ ដែលប្រទេសកម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិក គិតតាំងពីឆ្នាំ ១៩៩៧ មក ដោយនៅក្នុងនោះ ៩០% ជាសំលៀកបំពាក់ និងស្បែកជើង។
សំលៀកបំពាក់និងស្បែកជើងគឺជាឧស្សាហកម្មសំរាប់នាំចេញទីមួយរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ឧស្សាហកម្មនេះប្រើប្រាស់កំលាំងកម្មករកម្ពុជា ដែលខំប្រឹងប្រែងក្នុងការងារ ចំនួនប្រហែល ៧០០ ០០០ នាក់។ ប្រទេសអាមេរិកបានជួយរដ្ឋាភិបាលនៅក្នុងការកសាងឧស្សាហកម្មកាត់ដេរ ក្នុងគ្រប់ជំហានទាំងអស់។ កិច្ចព្រមព្រៀងឆ្នាំ ១៩៩៦ របស់យើង បានធ្វើអោយមានការចាប់ផ្តើមឡើងនៃឧស្សាហកម្មនេះ។ អស់រយៈពេល ២០ ឆ្នាំមកហើយ យើងបានគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អ (Better Factories Program) ដែលផ្តល់អោយក្រុមហ៊ុនអ្នកទិញនៅប្រទេសអាមេរិក និងនៅអឺរ៉ុបមានទំនុកចិត្តនៅក្នុងការទិញទំនិញពីកម្ពុជា។ នៅក្នុងពេលថ្មីៗនេះទៀតសោត យើងបានធ្វើការជាមួយរដ្ឋាភិបាល នៅក្នុងការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលដោះស្រាយជំលោះរវាងកម្មករ និងថៅកែដោយសន្តិភាព។ ឧស្សាហកម្មកាត់ដេរថ្នាក់ពិភពលោករបស់ប្រទេសកម្ពុជាផ្តល់អោយប្រទេសកម្ពុជានូវមូលដ្ឋានរឹងមាំមួយសំរាប់ពង្រីកដល់កម្មន្តសាលដែលប្រើបច្ចេកទេសខ្ពស់។
5. What does the United States do in Cambodia? We create prosperity!
Thirty-six billion dollars! 144,000,000,000,000 riel! In either dollars or riel, that’s a ton of money! And that’s how much Cambodia has exported to the United States since 1997, 90 percent of which is garments and footwear.
Garments and footwear are Cambodia’s very first export industry. Today they employ approximately 700,000 very dedicated Cambodian workers. And America has helped the government build Cambodia’s garment industry every step of the way. Our 1996 trade agreement gave the industry its start. For 20 years, we have funded the Better Factories Program, which has given American and European buyers the confidence to source from Cambodia. More recently, we’ve worked with the government to set up the Arbitration Council, which peacefully resolves labor-management disputes. Cambodia’s world class garment industry gives the country a strong base to expand into higher technology manufacturing.
៦. តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? យើងជួយកម្ពុជាក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា!
យើងជួយអ្នកបង្កើតកម្មវិធីវ័យក្មេង កម្ពុជាដែលឆ្លាត ហើយដែលបានបង្កើត Khmer Smart Keyboard ។ ដោយសារការជួយរបស់យើងនេះ អ្នកប្រើទូរស័ព្ទដៃទំនើបនៅកម្ពុជាចំនួនជាងមួយលាននាក់ ពេលនេះ អាចធ្វើការទាក់ទងគ្នាបានលឿន ជាភាសាខ្មែរ។ កម្មវិធីនេះបានផ្លាស់ប្តូររបៀបធ្វើការនិងការទំនាក់ទំនងគ្នារបស់ប្រជាជនកម្ពុជា! សូមមើល Khmer Smart Keyboard សំរាប់ទូរស័ព្ទប្រើកម្មវិធី Android ចូលមើលក្នុងនេះ
6. What does the United States do in Cambodia? We help Cambodians take advantage of technology!
We supported the young, sharp Cambodian developers who created the Khmer Smart Keyboard. Because of this, over 1 million Cambodian smart phone users can now communicate more rapidly with each other in their own language! This app has changed the way Cambodians work and interact with each other! Check out the Khmer Smart Keyboard for Android here
ប្រភព/Source ៖ U.S. Embassy Phnom Penh, Cambodia
No comments:
Post a Comment