ក្ដៅៗក្ដៅខ្លាំង! ស្រុកខ្មែរសំបូរខ្មាំង របបបុរសខ្លាំង ចោទសម រង្ស៊ី ថាក្បត់ជាតិ! ព្រោះលោកសម រង្ស៊ី ស្នើឱ្យអូស្រ្តាលីបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា!
ប្រភពពីវេបសាយវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ បានឱ្យដឹងថា៖ រដ្ឋាភិបាលចាត់ទុកការស្នើរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អោយប្រទេសអូស្រ្តាលីបិទទិដ្ឋាការដល់មន្ត្រីកម្ពុជា ជាអំពើក្បត់ជាតិ
មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខប្រតិកម្មជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានស្នើទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី អោយដាក់ទណ្ឌកម្ម ហាមផ្ដល់ទិដ្ឋាការដល់មន្រ្តីប្រទេសកម្ពុជា ។
នៅលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៦ កញ្ញា កន្លងទៅនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានចាត់ទុកទង្វើនៃការស្នើសុំរបស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី បែបនេះថា ជាអំពើមួយក្បត់ជាតិ ។ លោកលើកឡើងថា ទង្វើនេះ គឺជាអំពើក្បត់ផលប្រយោជន៍ ឬក្បត់ជាតិកម្ពុជា នោះបើទណ្ឌិតរូបនោះប្រកាសខ្លួនឯង ថាជាសញ្ជាតិខ្មែរ ។
លើសពីនេះទៅទៀត លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាព ឬគោលដៅរបស់លោក សម រង្ស៊ី ថា បានដើរតួហួសពីសកម្មភាពរបស់គណបក្សភាគតិច ឬប្រឆាំង។ លោកបន្តថា សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងនូវសតិសម្បជញ្ញៈទុច្ចរិត ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈមហាជន តាមរយៈការបោះឆ្នោត បែបលទ្ធិប្រជាធិបតេយ្យ បន្ថែមទៀតនោះ ក៏បញ្ជាក់បានទៀតថា ជាថ្នាក់ដឹកនាំ នៃក្រុមធ្វើបដិវត្តន៍រំលំរាជរដ្ឋាភិបាលផងដែរ។
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះអះអាងទៀតថា បញ្ហាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើផ្នែក ទិដ្ឋាការ នេះជាហេតុផលនៃការបញ្ជូនត្រឡប់មកវិញនៃជនភៀសខ្លួន ដែលមានសញ្ជាតិខ្មែរ មានសិទ្ធិស្របច្បាប់រស់នៅសហរដ្ឋអាមេរិក។ រីឯប្រទេសអូស្ត្រាលីវិញ គឺជាប្រទេសទាំងពីរជាមួយនឹងកម្ពុជាគ្មានអ្វីក្រៅពីតែទំនាក់ទំនងល្អ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនោះទេ។
លោក ផៃ ស៊ីផាន ចោទសួរជាសំណួរថា តើរដ្ឋាភិបាលអូស្ត្រាលីជ្រើសរើសយកទណ្ឌិត ឬមួយជ្រើសយករដ្ឋាភិបាលស្របច្បាប់ជាដៃគូ ដែលឈរទៅលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងអធិបតេយ្យភាពរៀងៗខ្លួន ដែលស្របនឹងពាក្យខ្មែរថា « ចាក់អង្កចោលយកអង្កាម »៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ

No comments:
Post a Comment