តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? សារពីហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​ប្រចាំនៅកម្ពុជា (ភាគទី ៧-៨) - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? សារពីហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​ប្រចាំនៅកម្ពុជា (ភាគទី ៧-៨)

តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? សារពីហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​ប្រចាំនៅកម្ពុជា (ភាគទី ៧-៨)

Share This

តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា? សារពីហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​ប្រចាំនៅកម្ពុជា (ភាគទី ៧-៨)

ក្នុងអំឡុងជាច្រើនថ្ងៃ ច្រើនសប្ដាហ៍កន្លងមក​នេះ យើងឃើញថា មានព្រឹត្តិការណ៍ក្ដៅៗថ្មីៗ ទាក់ទងនយោបាយការបរទេសរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ ជាមួយនឹងប្រទេសសហរដ្ឋអាមេរិកា ក្ដៅឡើងៗជាលំដាប់ៗ ហើយយើងឃើញថា នយោបាយការបរទេសរដ្ឋាភិបាលលោកហ៊ុន សែន និង សហរដ្ឋអាមេរិក នឹងកាន់តែឡើងកម្ដៅ ក្ដៅឡើងៗជារៀងរាល់ថ្ងៃ ។

ជាមួយគ្នានេះដែរ ហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារបង្ហាញពីកិច្ចការសង្គមរបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា ដែលបានជួយឧបត្ថម្ភ​ដល់ព្រះរាជាណាចក្រកម្ពុជា ដោយបានតាំងសំណួរសួរថា "តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា?" ។ 

ហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា ក៏បានបង្ហោះសារស្ដីពីរឿង "តើសហរដ្ឋអាមេរិកធ្វើអ្វីខ្លះនៅកម្ពុជា?" មកជាបន្តបន្ទាប់ ថ្ងៃនេះក៏បានបង្ហោះសាររឿងនេះមកទៀតហើយ កម្សាន្តខ្មែរ ក៏សូមលើកយកអត្ថបទពីហ្វេសប៊ុករបស់ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំនៅកម្ពុជា មកផ្សាយបន្តទៀត ជាភាគទី ៧-៨ មានដូចតទៅនេះ ៖ 

៧​. តើសហរដ្ឋអាមេរិកធ្វើអ្វីនៅកម្ពុជា? យើងជួយប្រជាជនកម្ពុជាក្នុងការរៀនភាសាអង់គ្លេស!

សំរាប់ប្រទេសកំពុងអភិវឌ្ឍមួយ ប្រជាជនកម្ពុជាមានចំណេះដឹងផ្នែកភាសាអង់គ្លេសដ៏គួរចាប់អារម្មណ៍ ហើយសមត្ថភាពផ្នែកភាសាអង់គ្លេសនេះកំពុងជួយជំរុញសេដ្ឋកិច្ច។ ជារៀងរាល់ឆ្នាំ អ្នកស្ម័គ្រចិត្តអាមេ រិក តាមរយៈការធ្វើការជាមួយក្រសួងអប់រំ បង្រៀនភាសាអង់គ្លេសដល់យុវជនកម្ពុជារាប់ពាន់នាក់។ យុវជនកម្ពុជារាប់រយនាក់ទៀតរៀនភាសាអង់គ្លេសតាមរយៈកម្មវិធី Access របស់ស្ថានទូតអាមេរិក។ ក្រៅពីនេះ យើងផ្តល់ឯកសារដោយឥតគិតថ្លៃតាម American EnglishAmerican English at State ។ ជាមួយនឹងនឹងជំនាញថ្មីផ្នែកភាសា ប្រជាជនកម្ពុជាអាចទទួលបានឱកាសការងារនិង ឱកាសសិក្សា។ យើងមើលឃើញថា ប្រជាជនកម្ពុជាមានចិត្តមោះមុត ក្នុងការខិតខំសិក្សាយកចំណេះផ្នែកភាសាអង់គ្លេស។

7. What does the United States do in Cambodia? We help Cambodians learn English!

Cambodians have an impressive command of English for a developing country and that language ability is helping drive the economy. Every year American volunteers, working with the Ministry of Education, Youth, and Sport, teach English to thousands of young Cambodians. Many hundreds of additional Cambodian youth have learned English through the Embassy’s Access program. We also provide free materials at American English or American English at State. With their new language skills, Cambodians have been able to gain more career and educational opportunities. We have found that Cambodians are dedicated, driven students in their quest to master English.

៨. តើសហរដ្ឋអាមេរិកធ្វើអ្វីនៅកម្ពុជា? យើងបង្កើតតន្រ្តី!

ស្ថានទូតអាមេរិកធ្វើការរាល់ថ្ងៃ ជាដៃគូជាមួយសហការីខាងកម្ពុជា ដើម្បីធ្វើអោយមានការប្រែប្រួលល្អ។ តែ យើងមិនមែនគ្រាន់តែធ្វើការទេ។ ដូចប្រទេសកម្ពុជាដែរ ប្រទេសអាមេរិកមានបេតិកភណ្ឌតន្រ្តីរឹងមាំ ហើយបុគ្គលិករបស់យើងមានតន្រ្តីករប្រកបដោយទេពកោសល្យ ជាអ្នកនិពន្ធ ជាអ្នកលេងភ្លេងនិងច្រៀង ហើយអាចត្រូវបានគេឃើញជាធម្មតា នៅទូទាំងរាជធានីភ្នំពេញ ដោយពួកគេសំដែងជាមួយក្រុមភ្លេងកម្ពុជា។

8. What does the United States do in Cambodia? We make music!

Our Embassy works hard every day partnering with Cambodian colleagues to make a difference. But we are not just about work. America, like Cambodia, has a strong musical heritage, and our staff is filled with talented musicians who are composers, singers, pianists, and can be seen regularly around Phnom Penh performing with local bands!

ប្រភព/ Source : U.S. Embassy Phnom Penh, Cambodia






No comments:

Post a Comment