លោកហ៊ុន​ សែន ឬហៅថាបុរសខ្លាចនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកហ៊ុន​ សែន ឬហៅថាបុរសខ្លាចនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ  ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត !!

លោកហ៊ុន​ សែន ឬហៅថាបុរសខ្លាចនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត !!

Share This

លោកហ៊ុន​ សែន ឬហៅថាបុរសខ្លាចនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ  ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត !!

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬហៅថាបុរសខ្លាចនៃព្រះរាជអាណាចក្រកម្ពុជា យុគសម្បូររាជានិងសម្បូរផ្កាយរះ  ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដងហើយម្ដងទៀត ប្រភពពីអាស៊ីសេរីបានឱ្យដឹងថា៖ លោកហ៊ុន សែន ថា​គ្មាន​ឲ្យ​ពេល​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ​បើ​នៅ​ការពារ​លោក កឹម
សុខា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដង​ទៀត នៅ​ព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

លោក ហ៊ុន សែន លើក​ឡើង​ថា ប្រសិន​បើ​បក្ស​នយោបាយ បន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ដើម្បី​ទុក​ឲ្យ​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​នៃ​កម្ពុជា​តទៅ​ទៀត​ទេ។

លោក​បន្ត​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គឺ​មាន​គណបក្ស​នយោបាយ​ច្រើន​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។

ទន្ទឹម​គ្នា​នេះ ប្រធាន​គណបក្ស​កាន់អំណាច ក៏​បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​នៅ​រដ្ឋសភា​នៅ​ព្រឹក​នេះ មិន​មែន ជា​ការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ទេ ដោយ​លោក​អះអាង​ថា បទល្មើស​ជាក់ស្ដែង​មិន​តម្រូវ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ទេ គឺ​ត្រូវ​ដំណើរការ​ដោយ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​អោយ​រដ្ឋសភា។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្តី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣/៤ ទើប​អាច​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​បាន។

ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​សង្គ្រោះជាតិ បាន​ចាត់​ទុក​ការ ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា របស់​សមាជិក​សភា​បក្ស​កាន់​អំណាច ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បន្ត​ចោទ​ប្រកាន់​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក កឹម សុខា ជា​ទង្វើ​ខុស​ច្បាប់។ បក្ស​ប្រឆាំង ក៏​នៅតែ​បន្ត​ថ្កោលទោស និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ព្រម​ទាំង​អះអាង​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏​ថែម​ទាំង​នាំ​គ្នា​ជួបជុំ​ថ្លែង​សារ​នៅ​មុខ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹកថ្ងៃទី១១ ខែ​កញ្ញា​នេះ ទី​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​គ្មាន​ដីកា​អនុញ្ញាត​ពី​តុលាការ​ទៀត​នោះ ក៏​បាន​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នោះ៕

ប្រភព ៖ វិទ្យុអាស៊ីសេរី 








No comments:

Post a Comment