យល់ពីចិត្តវិទ្យា ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព
វាជាជំនាញមិនចាំបាច់រៀននៅសាលា។ វាជាឯកទេសចេញពីការប្រឡូកផ្ទាល់នៅក្នុងវិស័យការងារ អាជីព ឬមុខរបរផ្សេងៗ។ ប៉ុន្តែវាមិនមែនជាជំនាញដែលនរណាសុទ្ធតែមាន និងចេះប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពឡើយ។ វាត្រូវការបុគ្គលដែលមានការយល់ដឹងលើមុខវិជ្ជាជាច្រើនមុខ។ បុគ្គលដែលពូកែប្រើប្រាស់ចិត្តវិទ្យា ពួកគេជាអ្នកចូលចិត្តស្វែងយល់ អង្កេត រៀនសូត្រ និងអានទៅលើអ្វីដែលមិនធ្លាប់ដឹង និងមើលទៅគួរឲ្យចាប់អារម្មណ៍ អាចនិយាយបានថា ទៅលើមនុស្ស និងទីកន្លែង។ បុគ្គលនោះជាបុគ្គលពូកែឆ្ងល់ និងមានចម្ងល់ច្រើន។
ខ្ញុំជាអ្នកចូលចិត្តទស្សនាកុនភាគ។ ប្រភេទកុនភាគដែលខ្ញុំចូលចិត្តទស្សនាជាងគេបំផុតគឺ ហុងកុង ។ វាបានបង្រៀនខ្ញុំយ៉ាងច្រើនពីទិដ្ឋភាពសង្គមជាក់ស្តែងដូចជា អាជីពការងារនីមួយៗ និងរបៀបកសាងគ្រួសារឲ្យមានសុភមង្គល។ ខ្ញុំតែងតែអង្កេតពីការប្រើប្រាស់ទឹកមុខ កាយវិការ ដំណើរថ្មើរជើង និងសម្លៀកបំពាក់របស់តួអង្គនៅពេលកំពុងសម្តែង។ ខ្ញុំតែងជ្រើសរើសការកំណត់ចំណាំទុក។ ចំណាំទុកត្រង់ថា នៅពេលតួអង្គស្លៀកពាក់របៀបនេះ ធ្វើទឹកមុខដូចនេះ និងបង្ហាញកាយវិការដូចនេះ ពួកគេកំពុងតែគិតអ្វី និងធ្វើអ្វី។ វាជាទ្រឹស្តីដែលខ្ញុំបានរៀនសូត្រ។
ខ្ញុំបានសាកល្បងយកមកផ្ទៀងផ្ទាត់ក្នុងពេលធ្វើការងារ។ ពិតជាមិនខុសឡើយ!!! អ្វីដែលកុនបានសម្តែងគឺដូចទៅនឹងអ្វីដែលមនុស្សជាក់ស្តែងគិត និងធ្វើដូច្នោះដែរ។ ខ្ញុំបានដឹងការគិតរបស់ពួកគេមុន និងតែងតែដោះស្រាយមុនពួកគេនិយាយប្រាប់គ្រប់ជំហាន។ ខ្ញុំគិតថា ខ្ញុំបានបោះឈានជើងដើរមុនពួកគេរហូត។ ខ្ញុំតែងតែប្រុងប្រយ័ត្ន និងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងជោគជ័យជានិច្ច។
ខ្ញុំចូលចិត្តរៀនពីមនុស្ស និងទីកន្លែងជាក់ស្តែងជាជាងចំណាយពេលវេលាដ៏ធុញទ្រាន់អង្គុយស្តាប់គ្រូ ដែលពេលខ្លះមានការយល់ដឹងតិចជាងយើងទៅទៀត។
អានសៀវភៅ និងរៀនសូត្រខ្លួនឯង ចំណេញពេលវេលា និងគួរឲ្យចាប់អារម្មណ៍ជាង!!! វាជាគោលការណ៍ចម្បងរបស់ខ្ញុំបច្ចុប្បន្ន ៕
ប្រភព/អត្ថបទដោយ ៖ Ratanak Eng
No comments:
Post a Comment