ចង់ដឹងដែរទេ ថាតើលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជាអ្នកណា បានជាចិត្តសឿងហ៊ានប្រកាសចង់ប្រកួតជាមួយកូនហ៊ុន សែន ដែលសុទ្ធតែបណ្ឌិតពីក្រៅប្រទេស? - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Khmer+Suvannabhumi_00

ចង់ដឹងដែរទេ ថាតើលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជាអ្នកណា បានជាចិត្តសឿងហ៊ានប្រកាសចង់ប្រកួតជាមួយកូនហ៊ុន សែន ដែលសុទ្ធតែបណ្ឌិតពីក្រៅប្រទេស?

Share This

ចង់ដឹងដែរទេ ថាតើលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជាអ្នកណា បានជាចិត្តសឿងហ៊ានប្រកាសចង់ប្រកួតជាមួយកូនហ៊ុន សែន ដែលសុទ្ធតែបណ្ឌិតពីក្រៅប្រទេស? 

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បន្ទាប់ពីបានប្រកាសសុំ Debate នឹងកូនប្រុសទាំងបីរបស់លោក ហ៊ុន សែន ដោយការផ្សាយផ្ទាល់ លោកក៏បានសរសេរសារបង្ហោះតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម(ហ្វេសប៊ុក​-Facebook)របស់លោកទៀត ដោយការតាំងសំណួរសួរខ្លួនលោកថា ជាអ្នកណា បានជាចិត្តសឿងហ៊ានប្រកាសចង់ប្រកួតជាមួយកូនហ៊ុន សែន ដែលសុទ្ធតែបណ្ឌិតពីក្រៅប្រទេស? សាររបស់លោកខ្មែរ សុវណ្ណភូមិ មានយ៉ាងដូច្នេះថា ៖ 

ចង់ដឹងថា ខ្មែរ សុវណ្ណភូមិ ជាអ្នកណា បានជាហ៊ានប្រកាសចង់ប្រកួតជាមួយកូន ហ៊ុន សែន ដែលសុទ្ធតែបណ្ឌិតពីក្រៅប្រទេស? 

និយាយការពិត ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ត្រួសៗថា ខ្មែរ សុវណ្ណភូមិ គ្រាន់ជាកូនអ្នកស្រែដ៏សែនក្រីក្រនៅជនបទដាច់ស្រយាលម្នាក់ប៉ុណ្ណោះ។ ជាក្មេងដើរបេះស្លឹកឈូក ផ្កាឈូកតាមត្រពាំង តាមបឹង និង ដើរជីកទំពាំងតាមព្រៃយកទៅលក់ និងដើរដកសំណាបយកលុយសម្រាប់រៀន និងទិញអង្ករច្រកឆ្នាំងសម្រាប់គ្រួសារដ៏ធំមួយ មានតែម្តាយប៉ុណ្ណោះ តែមិនមែនជាកូនរដ្ឋមន្រ្តី កូនឧកញ៉ា ឬកូននាយករដ្ឋមន្រ្តីស្អីទេ។

ក្រៅពីនេះ ខ្មែរ សុវណ្ណភូមិ ធ្លាប់ធ្វើជាប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា ជាប្រធានសមាគមនិស្សិតខ្មែរប្រចាំប្រទេសហ្វីលីពីន និងធ្លាប់ជាសាស្រ្តាចារ្យបង្រៀននៅសលវិទ្យាល័យមួយនៅកម្ពុជា។ បន្ថែម ខ្មែរ សុវណ្ណភូមិ ក៏បានទៅសិក្សានៅប្រទេសផ្សេងៗទៀតខ្លះប៉ុណ្ណោះ។ ហើយចុងក្រោយអ្វីដែលអស្ចារ្យរហូតមកដល់ពេលនេះ គឺ ខ្មែរ សុវណ្ណភូមិ នៅតែជាកូនអ្នកស្រែដដែល អត់មានក្លាយជាកូនសម្តេចស្អីទេ ហើយក៏មិនមែនជាលោកបណ្ឌិត លោកអនុបណ្ឌិត លោកបរិញ្ញា ឬឯកឧត្តមស្អីដែរ។ ខ្មែរ សុវណ្ណភូមិ អត់មានអ្វីលើសពីជនធម្មតាក្នុងសង្គមនេះទេ។

នេះជាការពិត មិនកុហក មិនអួត និងក៏មិនហ៊ានប្រកាសប្រកួតដោយគ្មានមូលដ្ឋានដែរ។ ចំពោះការប្រកាសប្រកួតនេះ ក៏ខ្មែរ សុវណ្ណភូមិ មិនបានគិតថា ខ្មែរ សុវណ្ណភូមិ មានសមត្ថភាពគ្រាន់បើជាង កូន ហ៊ុន សែន ដែរ ពោលគ្រាន់តែចង់ដឹងសមត្ថភាព និងរួមជជែកគ្នាឲ្យដឹងពីការពិតអំពីចំណេះពិត និងទស្សនៈវិស័យសម្រាប់ប្រទេសជាតិប៉ុណ្ណោះ ហើយទុកឲ្យពលរដ្ឋខ្មែរជាអ្នកវិនិច្ឆ័យ ៕

ប្រភព ៖ ប៉ាង សុខឿន - Khmer Sovannaphumi

Khmer+Suvannabhumi_1

Khmer+Suvannabhumi_2

Khmer+Suvannabhumi_3

Sun+Quan+%25283%2529

Khmer+Suvannabhumi_2

Hun+Sen_texts_2

Comment Using!!

No comments:

Post a Comment

Pages