ហុយៗ! លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកត្រូវការ​Debate ផ្សាយផ្ទាល់នឹងកូនប្រុសច្បងទាំងពីររបស់លោកហ៊ុនសែន ឬកូនទាំងបីក៏បាន! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
Khmer+Suvannabhumi+%25283%2529

ហុយៗ! លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកត្រូវការ​Debate ផ្សាយផ្ទាល់នឹងកូនប្រុសច្បងទាំងពីររបស់លោកហ៊ុនសែន ឬកូនទាំងបីក៏បាន!

Share This

ហុយៗ! លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកត្រូវការ​Debate ផ្សាយផ្ទាល់នឹងកូនប្រុសច្បងទាំងពីររបស់លោកហ៊ុនសែន ឬកូនទាំងបីក៏បាន!

បន្ទាប់ពីលោកហ៊ុន សែន បានប្រកាសក្ដែងៗ ក្ដៅៗ ថ្មីៗថា "សមត្ថភាព​អ្នកវិភាគ មិនបាន​ស្មើ​កូនៗ​របស់ខ្ញុំ​ទេ​" ដោយប្រភពព័ត៌មានពីវេបសាយថ្មីៗបានអោយដឹងថា ៖ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​អ្នកវិភាគ សិក្សា​ពី​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បា​ស់សិន មុននឹង​បកស្រាយ​អ្វីមួយ ទាក់ទង​ច្បាប់​ប្រទេស​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ អនុភាព 400MW ស្ថិតនៅលើ​ក្នុង​ខេត្តស្ទឹងត្រែង នា​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ លោក ហ៊ុន សែន បាន​និយាយថា អ្នកវិភាគ​មួយចំនួន កំពុង​បកស្រាយ​ច្បាប់ ដោយ​រំលោភ​លើ​សិទ្ធិ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ពួកគេ​ខ្លះទៀត វិភាគ​ដោយ​មិនទាន់បាន​យល់ច្បាស់​ពីអ្វី​ទៅ ដែល​ហៅថា តួនាទី​របស់​នាយករ​ដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល និង​តួនាទី​រដ្ឋសភា​ផងដែរ​ ។

និយាយ​ដល់​ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​ចំអក​ដល់​អ្នកវិភាគ​វិញ​ថា « អស់លោក សមត្ថភាព​ប៉ិន​លោក មិនបាន​ស្មើនឹង​កូន​របស់ខ្ញុំ​ទេ​។ បណ្ឌិត​របស់​អស់លោក មិនបាន​ស្មើ​កូន​របស់ខ្ញុំ​ទេ ខ្ញុំ​សុំ​ប្រដៅ​។ អស់លោក​ពូកែ​ហើយ តែ​លោក​មិនមាន​បណ្ឌិត​ខាង​យោធា​ទេ ខុសគ្នា​កន្លែង​នេះ​…​។ កុំ​មកលេង​ជាមួយ ហ៊ុន សែន ដែលជា​ឪពុក​នោះ លេង​ត្រឹមតែ​កូន​ខ្ញុំ រើស​ទៅ​កូនប្រុស​៣​នាក់ រើស​មួយណា​ក៏បាន​ដែរ ខ្លួន​លេង​តទល់​ទៅជា​មួយ​កូនប្រុស​របស់ខ្ញុំ​» ​។​

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ជាតារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​ សេដ្ឋកិច្ច នយោបាយ កងទ័ព ប្រព័ន្ធគ្រប់គ្រងរដ្ឋការទូត ។ល។ នៅ​កម្ពុជា ​ជាអ្នកនយោបាយខ្មែរដែលបានភៀសខ្លួនទៅនៅរស់ក្រៅស្រុក និងជាអ្នកចែករំលែកព័ត៌មាន ចំណេះដឹងទស្សនៈនានាដ៏ឆ្នើម តាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម(ហ្វេសប៊ុក-​Facebook)។ 

ដោយលោកលោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានសរសេរសារបង្ហោះតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម(ហ្វេសប៊ុក​-Facebook)របស់លោកថា ត្រូវការអង្គុយជជែកដេញដោលគ្នាជាមួយនឹងកូនប្រុសច្បងទាំងពីររបស់លោកហ៊ុន សែន ឬកូនទាំងបីនាក់របស់លោកណាមួយក៏បាន ទាក់ទងនឹងប្រធានបទ សេដ្ឋកិច្ច នយោបាយ កងទ័ព ប្រព័ន្ធគ្រប់គ្រងរដ្ឋ ការទូត ។ល។ បរិបទស្រុកខ្មែរ ឬអឺរ៉ុប ក៏បាន ដោយការផ្សាយផ្ទាល់។ សាររបស់លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" មានយ៉ាងដូច្នេះថា ៖  
ហ៊ានទេ?

ហ៊ុន សែន អួតសម្បើមណាស់អំពីកូនរបស់ខ្លួន។ ក្នុងន័យនេះ ខ្មែរ សុវណ្ណភូមិ ចង់ប្រកាសថា បើសិនជាកូន ហ៊ុន សែន ពិតជាខ្លាំងមែន ក្នុងចំណោមកូន ហ៊ុន សែន ទាំងបីនាក់នេះ អាចម្នាក់ណាក៏បាន ឬទាំងបីនាក់ក៏បាន មកអង្គុយជជែកដេញដោលគ្នាជាមួយ ខ្មែរ សុវណ្ណភូមិ រួចចាក់ផ្សាយ LIVE ឲ្យពលរដ្ឋខ្មែរបានស្តាប់ និងទស្សនាអំពីគំនិត និងចំណេះពួកយើងដោយតម្លាភាព និងជាក់ស្តែងទាក់ទងនឹងប្រធានបទ សេដ្ឋកិច្ច នយោបាយ កងទ័ព ប្រព័ន្ធគ្រប់គ្រងរដ្ឋ ការទូត ។ល។ បរិបទស្រុកខ្មែរ ឬអឺរ៉ុប ក៏បាន។ 

ខ្មែរ សុវណ្ណភូមិ នឹងរង់ចាំចម្លើយដោយក្តីរីករាយ និងសង្ឃឹមថាមានអ្នកក្លាហានទៅចុះ។ សូមបញ្ជាក់ថា ការប្រកាសនេះមិនចង់ឈ្នះចង់ចាញ់ ឬដេញជើងអ្វីទេ តែគ្រាន់ចង់ដឹងពីចំណេះពិតរបស់កូន ហ៊ុន សែន ដែលបានអួតប៉ុណ្ណោះ ដោយការវិនិច្ឆ័យត្រូវទុកឲ្យពលរដ្ឋខ្មែរ ឬអ្នកស្តាប់ជាអ្នកសម្រេចចុះ។


បញ្ជាក់៖ រឿងល្បិចថោកទាប កាប់ចាក់ លួចជាតិ និងសំលាប់ជាតិសាសន៍ខ្មែរដូចគ្នា ខ្មែរ សុវណ្ណភូមិ សុំមិនហ៊ានប្រកួតទេមិនថាក្នុងការលៈទេសៈណាក៏ដោយ តែបើរឿងចំណេះដឹង ខ្មែរ សុវណ្ណភូមិ មិនខ្លាចប្រកួតទេ

ប្រភព ៖ ខ្មែរ សុវណ្ណភូមិ 
Khmer+Suvannabhumi_text

Hun+Sen_texts_2

Hun+Sen_texts_1

Comment Using!!

No comments:

Post a Comment

Pages