ឆ្លើយ​តប​ជាថ្មីម្តងទៀតដល់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីបរបស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បានបង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​បែកធុន​ B-1និងយន្តហោះចម្បាំង​ធុន F-35 ​លើឧបទ្វីប​កូរ៉េ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ឆ្លើយ​តប​ជាថ្មីម្តងទៀតដល់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីបរបស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បានបង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​បែកធុន​ B-1និងយន្តហោះចម្បាំង​ធុន F-35 ​លើឧបទ្វីប​កូរ៉េ !!

ឆ្លើយ​តប​ជាថ្មីម្តងទៀតដល់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីបរបស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បានបង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​បែកធុន​ B-1និងយន្តហោះចម្បាំង​ធុន F-35 ​លើឧបទ្វីប​កូរ៉េ !!

Share This

ឆ្លើយ​តប​ជាថ្មីម្តងទៀតដល់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ឆ្លងទ្វីបរបស់​កូរ៉េខាង​ជើង សហរដ្ឋ​អាមេរិក​បានបង្ហោះ​យន្តហោះ​ទម្លាក់​គ្រាប់​បែកធុន​ B-1និងយន្តហោះចម្បាំង​ធុន F-35 ​លើឧបទ្វីប​កូរ៉េ !!

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ ​បានឆ្លើយ​តប​ជាថ្មីម្តងទៀតដល់​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង ​ក៏ប៉ុន្តែ​ពេល​នេះ​ការ​ឆ្លើយ​តប​រួមមាន​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ៗ។

យន្តហោះ​ទម្លាក់​គ្រាប់​បែក​ប្រភេទ B-1 ២​គ្រឿង​មកពី​មូលដ្ឋាន​ទ័ព​អាកាស​នៅ​កោះ Guam ​រួម​ជាមួយ​យន្តហោះ​ចំបាំង​ប្រភេទ F-35 ចំនួន​៤គ្រឿង​មក​ពីមូល ដ្ឋានទ័ព​អាកាស​ក្នុង​ប្រទេស​ជប៉ុន ​បាន​ចូលរួម​សមយុទ្ធ​ក្នុង​រយៈ​ពេល​១០​ម៉ោង​ដើម្បី​បង្ហាញ​បេសកកម្ម​កម្លាំង​លើ​ឧបទ្វីប​កូរ៉េ។

យន្តហោះ​អាមេរិកាំងបាន​ត្រូវ​ចូលរួម​ដោយ​យន្តហោះ​យោធា​ជប៉ុន​បាន​នៅពីលើ​ផ្ទៃទឹក​ជប៉ុន​និង​យន្តហោះ​ចំបាំង​កូរ៉េខាង​ត្បូង​ចំនួន៤គ្រឿង​នៅ​ពីលើ​ឧបទ្វីប​កូរ៉េ​ដែល​នៅ​ទី​នោះ​យន្តហោះចំបាំង​ទាំង​នោះ​បានប្រើប្រាស់​អាវុធ​មែនទែន​នៅ​តំបន់​ហ្វឹកហាត់ Pilsung Range។

ការ​បង្ហាញ​កម្លាំង​បាន​កើត​មាន​ឡើង​២​ថ្ងៃ ​បន្ទាប់​ពី​ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​កាំជ្រួច​មីស៊ីល​ប្រតិបត្តិការ​មធ្យមឆ្លងកាត់​ប្រទេស​ជប៉ុន។ ហើយ​ការ​បង្ហាញ​កម្លាំង​នេះ​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីនាវា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​នាវិក​របស់​ខ្លួន​បាន​បាញ់ទម្លាក់កាំជ្រួច​មីស៊ីលប្រតិបត្តិការ​មធ្យម​ប្រកប​ដោយ​ជោគ​ជ័យនៅ​ផ្ទៃ​ទឹក​ទល់​មុខ​កោះ​ហាវ៉ៃ​នៅ​ក្នុងការ​សាក​ល្បង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល។

​កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​ជា​ច្រើន​គ្រាប់​ឆ្ពោះ​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​នេះ ​ដោយ​ភាគ​ច្រើន​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជប៉ុន។

​លោកឧត្តមសេនីយ៍ Terrence J- O’Shaughnessy ​មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយថា «សកម្មភាព​របស់​កូរ៉េខាង​ជើង​ជាការ​គំរាម​កំហែង​ដល់ស​ម្ព័ន្ធ​មិត្ត​របស់​យើង‍‍»៕


យន្តហោះ​ចម្បាំង​អាមេរិក​ F-35B (មុខ) និង​យន្តហោះកូរ៉េខាងត្បូង​ F-15K ហោះ​លើប្រទេស​កូរ៉េ​អំឡុង​សមយុទ្ធ​រួមគ្នា​មួយ​នៅកូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​៣១ សីហា ២០១៧។













ប្រភព ៖ វីអូអេខ្មែរ ​ប្រភពរូបថត ៖ U.S. Pacific Command

No comments:

Post a Comment