អ្នកណាអាក្រក់ អ្នកណាល្អ ច្បាស់ឬនៅពេលនេះ? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នកណាអាក្រក់ អ្នកណាល្អ ច្បាស់ឬនៅពេលនេះ?

អ្នកណាអាក្រក់ អ្នកណាល្អ ច្បាស់ឬនៅពេលនេះ?

Share This

អ្នកណាអាក្រក់ អ្នកណាល្អ ច្បាស់ឬនៅពេលនេះ? 

ពេលដែលប្រទេសសេរី ប្រទេសមានអរិយធម៌រុងរឿង នានាលើពិភពលោក អាចនិយាយថា ៩៥% គេប្រឆាំង របប ហ៊ុន សែន ដូចជា អាមេរិក សហគមអឺរ៉ុប អង់គ្លេស អូស្រ្តាលី ញូហ្សាឡែន បារាំង អាល្លឺម៉ង់ អង្គការសហប្រជាជាតិ សភាសមាគមអាស៊ាន និងរួមទាំងអង្គការអន្តជាតិធំៗលើពិភពលោកផងដែរ បានថ្កោលទោសការចាប់ខ្លួនលោក កឹម សុខា ថាជារឿងមិនត្រូវត្រូវ បែរជា ហ៊ុន សែន និងអាម៉ីអាថោង រួមគ្នាស្រែកប្រមាថ ចោទថាប្រទេស និងអង្គការអន្តរជាតិទាំងនោះកំពុងលូកលាំចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយចំអកឡកឡឺយបញ្ចេញចរិតដូចក្មេងបៀមដៃ រួមទាំងព្យាយាមបិទព័ត៌មានទាំងនោះមិនឲ្យរាស្រ្តខ្មែរបានដឹងថែមទៀត។

លុះដល់ចិនដែលជាប្រទេសថោកទាប ល្បីល្បាញខាងដើរបង្ករឿង ដើរហុតឈាមកេងប្រវ័ញ្ចប្រទេសក្រីក្រ និងជាមេជើងឯកដើរការពារពួកមេដឹកនាំផ្តាច់ការ និងមេដឹកនាំឃាតករក្នុងពិភពលោក ចេញសារគាំទ្រទង្វើរបស់ខ្លួនក្នុងការចាប់លោក កឹម សុខា បែរជា ហ៊ុន សែន និងអាម៉ីអាថោងនាំគ្នាស្រែកសាទរ ហើយមិនបានចោទចិនថាលូកលាំចូលកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ រួចនាំគ្នាខំចាក់ផ្សាយបង្អួតរាស្រ្តខ្មែរយ៉ាងគគ្រឹគគ្រេង ថាមានបរទេសគាំទ្រទង្វើខ្លួនថាត្រឹមត្រូវ ដើម្បីមកបោករាស្រ្តខ្មែរទៅវិញ។

នេះហើយសារជាតិ ហ៊ុន សែន សារជាតិស៊ីភីភី និងអាម៉ីអាថោង ពួកគំនិតថោកទាបខ្វះមនសិការជាតិក្នុងលោក



ប្រភព៖ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment