លោកជុន ច័ន្ទបុត្រ៖ នេះជាលើកទីមួយហើយដែលខ្ញុំចេញទៅយកព័ត៌មានទាក់ទងនឹងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
លោកជុន ច័ន្ទបុត្រ៖ នេះជាលើកទីមួយហើយដែលខ្ញុំចេញទៅយកព័ត៌មានទាក់ទងនឹងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។

លោកជុន ច័ន្ទបុត្រ៖ នេះជាលើកទីមួយហើយដែលខ្ញុំចេញទៅយកព័ត៌មានទាក់ទងនឹងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។

Share This

លោកជុន ច័ន្ទបុត្រ៖ នេះជាលើកទីមួយហើយដែលខ្ញុំចេញទៅយកព័ត៌មានទាក់ទងនឹងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។

ជាដំបូងកម្សាន្តខ្មែរ ២០១៧ សូមលើកយកប្រវត្តិត្រួស​ៗរបស់លោក ជុន ច័ន្ទបុត្រ ដកស្រង់ចេញពី សំឡេងវិទ្យុបារាំង ជាខេមរភាសា ៖ លោក ជុន ច័ន្ទបុត្រ ជា​ថ្នាក់​ដឹកនាំ និង​ជា​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់។ លោកជា​ក្មេង​កំព្រា​តំាង​ពី​អាយុ​ ១៣​ឆ្នាំ នៅ​ក្រោយ​របប​ខ្មែរ​ក្រហម លោក បាន​ប្រឹង​ប្រែង រស់ រៀន​សូត្រ​ដោយ​ខ្លួន​ឯង។ លោក​ជុន ច័ន្ទបុត្រ ធ្វើការ​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ជិត ​២០​ឆ្នាំ​មក​ហើយ។ មក​ដល់​ពេល​នេះ គាត់ គ្មាន​បំណង​ទៅ​ប្រកប​ការងារ​អ្វី​ក្រៅ ពី​អ្នក​កាសែត នេះ​ឡើយ។ អាជីព​អ្នក​កាសែត​វិទ្យុ ដែល​លោក​ចូល​ចិត្ត និង​ជា​ការងារ​មួយ ដែល​លោក​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​បាន។ 

ស្រង់ទស្សនៈរបស់លោក ជុន ច័ន្ទបុត្រ ថា​ "អាជីព​អ្នក​កាសែត​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​ជាតិ"

មុននេះបន្តិចលោក ជុន ច័ន្ទបុត្រ បានបង្ហោះសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក យ៉ាងដូច្នេះថា៖​ 

នេះជាលើកទីមួយហើយដែលខ្ញុំចេញទៅយកព័ត៌មានទាក់ទងនឹងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ ខ្ញុំសង្ឃឹមថានឹងបាននាំមកជូនប្រិយមិត្តនូវដំណឹងអំពី៖

១. ការរួបរួមសាមគ្គីគ្នារបស់ពលករខ្មែរ ក្នុងការផ្តល់សម្លេងទាមទារអោយមានមានយុត្តិធម៌ សេរីភាព និងការបោះឆ្នោតដោយសេរី នៅក្នុងមាតុភូមិកំណើតរបស់គេ។

២. បទពិសោធន៍ទាំងឡាយដែលពលករខ្មែរទទួលបានពីការមករស់នៅនិងធ្វើការនៅបរទេស។
៣. ការលះបង់ពេលវេលានិងប្រាក់កាសរបស់ពួកគាត់ក្នុងការវិលទៅស្រុកខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត។

ចំពោះប្រិយមិត្តនៅកូរ៉េ យើងនឹងជួបគ្នាផ្ទាល់ក្នុងពេលឆាប់ៗ នេះ ចំពោះប្រិយមិត្តដ៏ទៃទៀត ជួបគ្នាតាមរលកធាតុអាកាស។ សូមអរគុណ!

រូបភាពប្រជាពលរដ្ឋខ្មែរ បារម្ភ​បុណ្យ​ព្រឹត្តិការណ៍ មហាសង្រ្កាន្ដខ្មែរ ឆ្នាំ២០១៧  នៅឧស្យាន Manseok ទីក្រុងស៊ូវ៉ុន ប្រទេសកូរ៉េ ។





No comments:

Post a Comment