Breaking News!! លោកហ៊ុន សែន មានមហន្តរោគបី គឺខ្លាច ឃ្លាន ខ្លៅ ជាសាហេតុធ្វើឱ្យកម្ពុជាមានភាពវឹកវរ !! ដោយលោកឆាំ ឆានី ​(Chham Chhany) តារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា ​ ជាអ្នក... - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News!! លោកហ៊ុន សែន មានមហន្តរោគបី គឺខ្លាច ឃ្លាន ខ្លៅ ជាសាហេតុធ្វើឱ្យកម្ពុជាមានភាពវឹកវរ !! ដោយលោកឆាំ ឆានី ​(Chham Chhany) តារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា ​ ជាអ្នក...

Breaking News!! លោកហ៊ុន សែន មានមហន្តរោគបី គឺខ្លាច ឃ្លាន ខ្លៅ ជាសាហេតុធ្វើឱ្យកម្ពុជាមានភាពវឹកវរ !! ដោយលោកឆាំ ឆានី ​(Chham Chhany) តារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា ​ ជាអ្នក...

Share This

Breaking News!! លោកហ៊ុន សែន មានមហន្តរោគបី គឺខ្លាច ឃ្លាន ខ្លៅ ជាសាហេតុធ្វើឱ្យកម្ពុជាមានភាពវឹកវរ !! ដោយលោកឆាំ ឆានី ​(Chham Chhany) តារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា ​ ជាអ្នក...

លោកឆាំ ឆានី ​(Chham Chhany) ជាតារាល្បីល្បាញខាងវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា ​ ជាអ្នកនយោបាយខ្មែរដែលនៅរស់ក្រៅស្រុក និងជាអ្នកចែករំលែកព័ត៌មានបែកធ្លាយល្បីល្បាញនានា ទស្សនៈនានាដ៏ឆ្នើម តាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម (ហ្វេសប៊ុក​ Facebook)​ ថ្មីៗនេះ លោក ក៏បានបញ្ចេញទស្សនៈវិភាគ ​ទាក់ទងទៅនឹងរបបលោក ហ៊ុន សែន មួយទៀតដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺបទវិភាគមានដូចតទៅនេះ ៖ 

ភាពវឹកវរនៅកម្ពុជាដោយសារ ហ៊ុន សែន មានជម្ងឺ៣ ខ្លាច ឃ្លាន និងខ្លៅ

១. ជម្ងឺខ្លាច៖ លទ្ធផលនៃការបោះឆ្នោតឃុំ សង្កាត់ បានបង្ហាញថា CPP បានបាត់បង់ការគាំទ្រពីសមាជិករបស់ខ្លួនប្រមាណជិតពីរលាននាក់ ។ កត្តានេះហើយដែលធ្វើឲ្យ ហ៊ុន សែន ភ័យខ្លាចពីការបាត់បង់អំណាចរបស់គាត់ គឺខ្លាចរហូតដល់នឹកលែងឃើញថា ហេតុអីបានជាបាត់បង់ការគាំទ្រពីសមាជិកដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្នាក់ធ្វើឲ្យគាត់កើតជម្ងឺបែបនេះ ?

ដើមចមនៃការបាត់បង់ការគាំទ្រពីសមាជិក និងពលរដ្ឋម្ចាស់ឆ្នោត៖

ក. ដោយសារមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ ដែលតែងតែធ្វើទុកបុកម្នេញពលរដ្ឋម្ចាស់ឆ្នោត ។

ខ. ដោយសារការនិយាយស្តីរបស់អ្នកនាំពាក្យដូចជា សុខ ឥសាន ផៃ ស៊ីផាន ឈាង វុន និងមន្ត្រីធំមួយចំនួនទៀតមាន ទៀ បាញ់ វង សូត ជាដើមនិយាយតែការពារពង្វាងការពិត ដែលមិនអាចឲ្យពលរដ្ឋម្ចាស់ឆ្នោតទទួលយកបាន ។ ជាក់ស្តែងយើងត្រូវពិនិត្យមើលការនិយាយស្តីរបស់ពួក សុខ ឥសាន ផៃ ស៊ីផាន និង ឈាង វុន និយាយម្តងណាដែលថាពលរដ្ឋមិនជេរ ?

គ. ដោយសារការបង្កើតក្រុមចោរបច្ចេកវិទ្យា ( អាសីហា និង កូនខ្មែរ ដែលសុទ្ធតែជាកូនចៅ ហ៊ុន សែន គ្រប់គ្រង ) Hack អាខោនហ្វេសបុកថ្នាក់ដឹកនាំ CNRP និងសកម្មជនមួយចំនួនទៀត ហើយបំភ្លៃព៌តមានបរិហារកេរ្តិ តាមហ្វ្រេសញូ និងលួចស្តាប់ និងថតសម្លេងបុគ្គលឯកជន ព្រមទាំងបង្កើតក្រុមជេរប្រមាថតាមបណ្តាញសង្គម មានក្រុមស្រឡាញ់សន្តិភាព តែនិយមហិង្សារ និងការជេរប្រមាថ ជាដើម ។

២. ជម្ងឺឃ្លាន៖ អ្នកណាក៏ដឹងដែរថា នាយទុនទុច្ចរិតរកស៊ីប្លន់ដីពលរដ្ឋដូចជា យាយភូ យាយផាន លី យ៉ុងផាត់ មេឧក្រិដ្ឋជនគ្រឿងញៀន ម៉ុង រិទ្ធី សៅ សុខា ហ៊ុន តួ និងពួកឧក្រិដ្ឋជនព្រៃឈើ គិត ម៉េង ទ្រី ភាព សឹង សំអុល លឹម ប៊ុណ្ណា សុទ្ធតែជាមុខសញ្ញាដែលត្រូវបង្ក្រាប ចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ តែដោយសារតែ ហ៊ុន សែន និងប្រពន្ធ កូន សុទ្ធតែជាក្រុមមានជម្ងឺឃ្លាន លោភលន់នឹងលាភសក្ការៈដែលបានមកពីជនទាំងនេះ បានជាគាត់មិនអាចទប់ស្កាត់បាន ហើយថែមទាំងលើកទឹកចិត្តជនទាំងនោះឲ្យប្រព្រឹត្តបទឧក្រិដ្ឋថែមទៀត តាមរយៈនៃការផ្តល់ងារជាទីប្រឹក្សា ឧកញ៉ា មហាមន្ត្រី ឲ្យទៅក្រុមទាំងនោះ ។

៣. ជម្ងឺខ្លៅ៖ ដោយសារតែខ្លាចបាត់បង់ដំណែង និងលាភសក្ការៈដែលបានមកដោយអំពើពុករលួយ ទុច្ចរិត ហើយមិនចង់ឲ្យខ្មែរដឹងពីរឿងឧក្រិដ្ឋដែលបក្សពួកខ្លួនបានប្រព្រឹត្ត ហ៊ុន សែន ក៏បានបិទសារព័ត៌មាន វិទ្យុឯករាជ្យ ចាប់ខ្លួនមេបក្សប្រឆាំង បង្កការភ័យខ្លាចដល់ថ្នាក់ដឹកនាំបក្សប្រឆាំង និងមេដឹកនាំអង្គការសង្គមស៊ីវិលផ្សេងទៀត ដែលជាការបង្កឲ្យមានភាពវឹកវរនៅកម្ពុជានាពេលនេះ ។

យ៉ាងណាក៏ដោយ ទង្វើនេះជាទង្វើល្ងង់ខ្លៅសុទ្ធសាធ ដោយហេតុថា ការបង្កការភ័យខ្លាចដល់ពលរដ្ឋម្ចាស់ឆ្នោតបែបនេះគឺមិនអាចទទួលបានការគាំទ្រពីម្ចាស់ឆ្នោតឡើយ ។ ផ្ទុយទៅវិញ បើ ហ៊ុន សែន ឆ្លាត ហ៊ុន សែន ត្រូវលើកទឹកចិត្តដល់ ក្រុមសារព័ត៌មាន វិទ្យុឯករាជ្យ និងគណបក្សប្រឆាំង ហើយរង់ចាំទទួលយកនូវចំណុចខ្វះខាតរបស់ខ្លួនដែលពួកគេបានរកឃើញយកមកកែលំអដើម្បីឲ្យការដឹកនាំរបស់ខ្លួនល្អប្រសើរ ពលរដ្ឋម្ចាស់ឆ្នោតទទួលយកបាន ៕

** សូមរង់ចាំអាន៖ ភាគបន្ត ឆាំ ឆានី នឹងនិយាយពីដំណោះស្រាយ ឬការព្យាបាលជម្ងឺ ខ្លាច ឃ្លាន និង ខ្លៅ របស់ ហ៊ុន សែន ! 

ប្រភព/អត្ថបទដោយ ៖ ឆាំ ឆានី ​(Chham Chhany) 






No comments:

Post a Comment