របបប្រជាធិបតេយ្យជារបបប្រសើរបំផុត !
នៅក្នុងលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ យ៉ាងណាមិញ របបឬលទ្ធិនៃការគ្រប់គ្រងរដ្ឋក៏ដូច្នេះដែរ ប៉ុន្តែប្រជាអរិយប្រទេសនានាក្នុងពិភពលោកនេះ បានចាត់ទុកឬទទួលស្គាល់ថា "របបប្រជាធិបតេយ្យ ជារបបប្រសើរបំផុត" សម្រាប់មនុស្សនៅសម័យបច្ចុប្បន្ននេះ ព្រោះជារបបដែលបានផ្ដល់សិទ្ធិសេរីស្មើគ្នាក្នុងការចូលរួមចំណែកដើម្បីកែប្រែ និងធ្វើឱ្យសង្គមជាតិរឹងមាំរីកចម្រើន។ សង្គមប្រជាធិបតេយ្យមិនអាចកើតមានឡើងដោយពេញលេញគ្រប់លក្ខណៈបានឡើយ បើប្រាសចាកការចេះយល់ដឹង ហើយចូលរួមចំណែកពីប្រជាពលរដ្ឋ។
ដូចនេះ ប្រជាពលរដ្ឋត្រូវតែសឹក្សាស្វែងយល់ពីសង្គម និងនយោបាយឱ្យបានច្រើន ហើយរួបរួមគ្នាឱ្យសកម្មឡើង ដើម្បីជំរុញឱ្យសង្គមប្រជាធិបតេយ្យដើរទៅរកគោលដៅរបស់វា គឺសេចក្ដីសុខ សេចក្ដីចម្រើន ដោយការយកចំណេះដឹងមកកសាងនិងធ្វើខ្លួនយើងម្នាក់ៗឱ្យក្លាយជាមនុស្សល្អ មានសីលធម៌ គុណធម៌ ព្រហ្មចរិយធម៌ សច្ចធម៌ ជាអាទិ ដែលគួរគោរពរាប់អានពីអ្នកផង, ឃើញខុស ត្រូវថាខុស, ឃើញអ្នកណាមួយមិនល្អត្រូវចេះឈឺឆ្អាលតវ៉ាដើម្បីឱ្យមានការកែប្រែ ផ្លាស់ប្ដូរ តាមសិទ្ធិដែលខ្លួនមាន ដោយកុំសម្ងំយករួចតែខ្លួនម្នាក់ៗ ។
ហើយកុំមួរម៉ៅក្ដៅក្រហាយតែរឿងប្រកាន់ខ្លួន និងបក្សពួក ជាដើម ផ្ទុយទៅវិញ គួរចេះរាប់អានគ្នា អនុគ្រោះអត់ឱនដល់គ្នានឹងគ្នាក្នុងខណៈដែលមានបញ្ហាបន្តិចបន្តួច ដោយមេត្រីភាព សេរីភាព សមភាព ភាតរភាព ញាតកភាព (Liberté, égalité, fraternité - Liberty equality fraternity) ក្នុងនាមជាខ្មែរតែមួយ ៕
( អត្ថបទដោយ ៖ ភាសាខ្មែរ ពាក្យខ្មែរ )

No comments:
Post a Comment